អាមេរិក ៖ នេះជាលើកដំបូង ដែលក្រុមអ្នកស្រាវជ្រាវ បានថ្លឹងថ្លែងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ បង្កើតដោយមនុស្ស មកលើផលិតភាពកសិកម្ម ពិភពលោករកឃើញ ថា វិស័យនេះធ្លាក់ចុះ២១ភាគរយពីកន្លែង ដែលវាធ្លាប់មាន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ប្រជាជននៅលើពិភពលោក បានកើនឡើងទ្វេដងក្នុងរយៈ ពេល៥០ ឆ្នាំចុងក្រោយនេះពី៣ពាន់លាននាក់ ដល់ជាង ៧,៦ ពាន់លាននាក់...
សិង្ហបុរី ៖ តម្លៃប្រេងបានធ្លាក់ចុះ នៅដើមពាណិជ្ជកម្មអាស៊ី នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីអង្គការ OPEC + បានយល់ព្រម កាលពីសប្តាហ៍មុន ដើម្បីបន្ធូរបន្ថយ ការកាត់បន្ថយផលិតកម្ម របស់ខ្លួនបន្តិចម្តងៗ រវាងខែឧសភា និងខែកក្កដា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរី Channel news asia ។...
ហ្វីលីពីន ៖ បេសកកម្មមួយ ដែលផ្តល់មូលនិធិ ដោយអតីតមន្រ្តីកងទ័ពជើងទឹក សហរដ្ឋអាមេរិក ចំនួន២នាក់ បានធ្វើការស្ទង់មតិ លើកដំបូង នៃនាវាពិឃាត USS Johnston ដែលត្រូវលិចតំបន់មួយ ត្រូវបានគេស្គាល់ថា ជាតំបន់ជ្រៅបំផុតនៅលើពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ នាវាពិឃាត USS Johnston បានលិចនៅថ្ងៃទី...
រ៉ូម៉ាំង ៖ ក្រុមអ្នកស្រាវជ្រាវនិយាយថា ជារូបភាពដំបូងបង្អស់ ដែលគេស្គាល់តែមួយគត់ នៃការឆ្កាង គឺជារូបគំនូរស្រដៀង នឹងមនុស្សដែលមានក្បាលសត្វលា ជាប់លើឈើឆ្កាង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ រូបគំនូរប្រឆាំងនឹងគ្រិស្តសាសនា ត្រូវបានឆ្លាក់នៅលើជញ្ជាំងម្នាងសិលា នៃសាលាបណ្តុះបណ្តាលអធិរាជមួយ សម្រាប់ទាសកររ៉ូម៉ាំង បុរាណចន្លោះឆ្នាំ ៥០ និង ២៥០គ.ស។ នៅក្រោមឈើឆ្កាង គឺជាអត្ថបទភាសា...
អាមេរិក ៖ ប្រព័ន្ធអ៊ីនធើណេត ខួរក្បាលឥតខ្សែដំបូង (BCI) មិនត្រឹមតែផ្តល់ ឲ្យមនុស្សពិការដែលមានសមត្ថភាព វាយលើអេក្រង់កុំព្យូទ័រ ដោយប្រើគំនិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែការច្នៃប្រឌិតក៏ផ្តល់ឲ្យ ពួកគេនូវសេរីភាពក្នុងការ ធ្វើដូច្នេះនៅគ្រប់ទីកន្លែង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ BCIs ប្រពៃណីត្រូវបានភ្ជាប់ទៅនឹង ឧបករណ៍បញ្ជូនដ៏ធំមួយ ដែលមានខ្សែវែង ប៉ុន្តែក្រុមមួយមកពីសាកលវិទ្យាល័យ Brown បានកាត់ខ្សែ និងជំនួសវាដោយ...
ការសិក្សាដំបូង បានរកឃើញអាថ៌កំបាំង បន្ទាប់ពីប្រទេសអូស្ត្រាលី ត្រូវបានគេចាត់ទុកថា ជាទ្វីបដាច់ស្រយាលបំផុត នៅលើផែនដី ប៉ុន្តែ DNA ពីក្រុមជនជាតិដើមភាគតិច បានរីករាលដាលពាស ពេញពិភពលោក និងជាពិសេស ស្ថិតនៅក្នុងខ្សែឈាមបុរាណ នៃកុលសម្ព័ន្ធអាមេរិកខាងត្បូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ការងារពីឆ្នាំ ២០១៥ ដំបូង បានរកឃើញនូវការផ្សារភ្ជាប់គ្នា រវាងក្រុមអូស្រ្តាលីបុរាណ...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា យោធាអ៊ីរ៉ាក់ បាននិយាយថា គ្រាប់រ៉ុក្កែតចំនួន០២គ្រាប់បានផ្លោងកាលពីថ្ងៃអាទិត្យ ធ្លាក់មកជិតមូលដ្ឋានទ័ពអាកាស នៅក្នុងខេត្ត Salahudin ស្ថិតនៅភាគខាងជើងរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ ។ សេចក្តីប្រកាសមួយដែលចេញដោយការិយាល័យ ព័ត៌មាននៃសេនាធិការចម្រុះអ៊ីរ៉ាក់ បានឲ្យដឹងថា គ្រាប់រ៉ុក្កែតបានធ្លាក់លើដី នៅវេលាម៉ោង១២និង១៥នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០៩និង១៥នាទីយប់ នៅជិត...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាក្នុងពេលដែលសេដ្ឋកិច្ចអាមេរិកកំពុងតែដំណើរការ ងើបឡើងវិញបន្ទាប់ពី បញ្ហារាតត្បាតកូវីដនោះ នៅក្នុងខែ មិនានេះ ការងារចំនួន ប្រមាណជា៩១៦ ០០០កន្លែង ត្រូវបានបំពេញមកវិញ គឺជាខែដែលមានតួលេខការងារថ្មីខ្ពស់បំផុត ចាប់តាំងតែពីខែសីហា។ តួលេខដែលត្រូវបានបង្ហាញដោយក្រសួងការងារ អាមេរិកបានបញ្ជាក់ទៀតថា តួលេខដ៏ធំនេះត្រូវបានកើនឡើងខ្ពស់មែនទែនធៀបទៅនឹងតួលេខ ដែលខ្លួនធ្វើ បានកាលពីខែកុម្ភៈមុននេះ គឺត្រឹមតែ៤៦៨ ០០០...
បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា សេដ្ឋកិច្ចបារាំងត្រូវបានគេព្យាករណ៍ថា នឹងមានកំណើន សេដ្ឋកិច្ចត្រឹមតែ៥ភាគរយ ពីការព្យាករណ៍លើកមុនដែលមានរហូត ទៅដល់៦ភាគរយ។ សេចក្តីប្រកាសដែត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថលោក Bruno Le Marie ដោយបញ្ជាក់ទៀតថា មូលហេតុសំខាន់ ដែលនាំឲ្យមានការ ធ្លាក់ចុះនេះដោយសារតែ បញ្ហាបិទប្រទេសដោយសារ ការរាតត្បាតលើកទី៣នៃវិរុសកូវីដកាលពីចុងសប្តាហ៍កន្លងមកនេះ។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ទៅកាន់ក្រុមអ្នកកាសែត La...
បរទេស៖ ក្រសួងការបរទេសបារាំង បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសបារាំង បានអំពាវនាវឲ្យប្រទេសអ៊ីរ៉ង់បង្ហាញគោលជំហរអំណោយទាន ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែដោយប្រយោល ដែលប្រារព្ធធ្វើឡើងជាមួយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងវីយែន នាសប្ដាហ៍ក្រោយ ជាផ្នែកនៃកិច្ចប្រឹងប្រែងកាន់តែទូលាយ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ ក្រោយកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយសមភាគីអ៊ីរ៉ង់លោក Javad Zarif នោះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា...