អេស្ប៉ាញ៖ ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា គ្រោងឆ្អឹងដែលមានអាយុ ៨០០,០០០ ឆ្នាំជាបុព្វបុរសមនុស្សពីបុរាណរបស់ដូនតារបស់មនុស្សសម័យទំនើប គឺជារបស់ស្ត្រីមិនមែនជាបុរសដូចការស្មានពីមុន បន្ទាប់ពីរកឃើញគ្រោងឆ្អឹងនេះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការផ្លាស់ប្តូរយេនឌ័រសម្រាប់គ្រោងឆ្អឹង ដែលពីមុនត្រូវបានគេស្គាល់ថា ជាក្មេងប្រុសឈ្មោះ Gran Dolina បានកើតឡើង បន្ទាប់ពីអ្នកស្រាវជ្រាវ បានប្រើបច្ចេកទេសទំនើបដើម្បីវិភាគជាលិកាធ្មេញដោយរកឃើញថា វាជារបស់ក្មេងស្រីមានអាយុចន្លោះពី ៩ ទៅ ១១ ឆ្នាំ។ គ្រោងឆ្អឹងនេះគឺជាឧទាហរណ៍មួយនៃបុព្វបុរស Homo...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិកបាននិយាយថា Apple Music បានដាក់ចេញនូវបញ្ជីចម្រៀងនៃបទចម្រៀងដែលមានសំឡេង ពិបាកដើម្បីជួយយុវវ័យដែលមានបញ្ហាការនិយាយនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្នុងនោះមានបញ្ជីចម្រៀងចំនួន១០ នៅលើ Apple Music ដែលនីមួយៗត្រូវនឹងសំឡេង អាចជួយសម្រាប់អ្នកមានបញ្ហាការនិយាយដូចជា“ CH”,“ K” និង“ R” ។ ពាក្យដដែលៗគឺជាគន្លឹះក្នុងការព្យាបាលសម្រាប់ ការជម្នះនូវបញ្ហានៃការនិយាយ ដូច្នេះសង្ឃឹមថា...
តូក្យូ៖ អតីតប្រធានអូឡាំពិកទីក្រុងតូក្យូ លោក Yoshiro Mori បានលាលែងកាលពីខែមុន ដោយសារមានប្រតិកម្មតបនឹងពាក្យសម្តីប្រមាថ ចំពោះស្ត្រីអាចរងការរិះគន់ជាថ្មី បន្ទាប់ពីបាននិយាយកាលពីពេលថ្មីៗនេះថា បុគ្គលិកនយោបាយស្ត្រីម្នាក់ “ ចាស់ពេកក្នុងការហៅស្ត្រី”យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Mori វ័យ ៨៣ ឆ្នាំបានចេញមតិយោបល់ទៅកាន់បុគ្គលិកម្នាក់នៃតំណាងរាស្រ្ត គណបក្សប្រជាធិបតេយ្យសេរីប្រជាធិបតេយ្យ Takeo Kawamura។ អតីតនាយករដ្ឋមន្រ្តីបាននិយាយ នៅក្នុងពិធីជប់លៀងមួយនៅទីក្រុងតូក្យូរៀបចំដោយ...
តូក្យូ៖ ការកាត់ទោសអតីតនាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Greg Kelly ក្នុងតុលាការក្រុងតូក្យូកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើ ការប្រេះឆារវាងក្រុមហ៊ុន Nissan Motor Co និងដៃគូសម្ព័ន្ធភាពបារាំង គឺក្រុមហ៊ុន Renault យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Kelly ជាជនជាតិអាមេរិកត្រូវបានចាប់ខ្លួនជាមួយអតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn...
តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា យន្តហោះចម្បាំងចិនចំនួន ២០ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ ដែលបានបន្ដភាពតានតឹងនៅក្នុងតំបន់កាន់តែខ្លាំងឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សកម្មភាពរបស់ចិន ទំនងជាឆ្លើយតបទៅនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្ររបស់ប្រទេសសម្ព័ន្ធមិត្ដទាំងពីរ។ យន្ដហោះចម្បាំងដែលចូលរួមក្នុងការឈ្លានពានរួមមានយន្ដហោះចម្បាំង J-16 ចំនួន ១០ គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក H-6K ចំនួន ៤ គ្រឿង...
តូក្យូ៖គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា ចំនួនភ្ញៀវនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនឹងត្រូវបានកាត់បន្ថយ ខណៈដែលបុគ្គលិកមិនចាំបាច់មិនត្រូវបានអនុញ្ញាតចូលរួមឡើយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានសម្រេចចិត្តផ្តល់ការទទួលស្គាល់ជាផ្លូវការចំពោះតែមនុស្សដែលមានតួនាទីចាំបាច់ និងប្រតិបត្តិការនៅអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០តែប៉ុណ្ណោះ។ នេះនឹងកាត់បន្ថយចំនួនមនុស្សដែលត្រូវបានទទួលស្គាល់នៅការប្រកួត ហើយវានឹងត្រូវបានអនុវត្តដោយកាត់បន្ថយកម្មវិធីមួយចំនួនរួមទាំងកម្មវិធីភ្ញៀវ IOC ។ ការសម្រេចចិត្តគឺជាផលវិបាកមួយបន្ថែមទៀតនៃការធ្វើព្រឹត្តិការណ៍កីឡាក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគ Covid-19 ។ ការប្រកួត Tokyo Games គួរតែត្រូវបានធ្វើឡើងនៅឆ្នាំ ២០២០ ប៉ុន្តែត្រូវបានគេពន្យាពេល...
បរទេស៖ ទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩រួចហើយ នឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាខេត្តចំនួន ៦ ដែលនឹងចាប់ផ្តើមនៅខែក្រោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទាំងឡាយណាដែលបានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ រួចហើយ ក៏នៅត្រូវតែធ្វើចត្តាឡីស័ក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រយៈពេលនៃការធ្វើចត្តាឡីស័កនេះ គឺត្រូវបានកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃ។ នៅក្នុងខែកក្កដាខាងមុខ...
អូទ្រីស៖ ការស្រាវជ្រាវថ្មីអះអាងថា ស្ត្រីមានការវិវត្តត្រគាកធំជាងបុរស ពីព្រោះបុព្វបុរសដំបូងរបស់យើងបានដាក់ក្រាប់ពងរាប់លានឆ្នាំមុន ហើយស្រ្តីក៏មានតួនាទីសំខាន់ក្នុងការបង្កើតកូនដោយសារក្បាលរបស់ទារកធំបំផុត នៃរាងកាយរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អស់រយៈពេលជាច្រើនឆ្នាំត្រូវបានគេគិតថា ហេតុផលដែលស្ត្រីមានឆ្អឹងត្រគាកធំទូលាយគឺថា មនុស្សស្រីមានត្រគាកសម្រាប់បង្កើតកូន ដើម្បីធ្វើឲ្យមានការឆ្លងកាត់ទារកដែលមានខួរក្បាលធំ។ ព្រោះក្បាលរបស់ទារកគឺជាផ្នែកធំបំផុត នៃរាងកាយរបស់ពួកគេ ហើយឆ្អឹងត្រគាកត្រូវការ ឲ្យកាន់តែទូលំទូលាយចំពោះស្ត្រីដើម្បីផ្ទុកវា។ ប៉ុន្តែការរកឃើញថ្មីដែលនឹងផ្តល់នូវអត្ថន័យថ្មីដល់ឃ្លាថា “ ធ្វើជាកូនចិញ្ចឹម” និយាយថា ត្រគាកស្រីធំទូលាយត្រឡប់ឆ្ងាយជាងនោះទៅទៀត។ លោក...
អង់គ្លេស៖ ការសិក្សាថ្មីមួយបានបង្ហាញថា ថនិកសត្វសមុទ្រជាច្រើននៅលើពិភពលោក កំពុងស្ថិតនៅលើផ្លូវបំបែក ចំណែកខ្លះទៀតជិតផុតពូជ ហើយមួយចំនួនទៀតក៏កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយមកពីសាកលវិទ្យាល័យ Exeter បានធ្វើការស៊ើបអង្កេតអំពីប្រភេទសត្វចំនួន១២៦ប្រភេទ រួមមានត្រីបាឡែន ផ្សោតសមុទ្រ សត្វតោសមុទ្រ សត្វលូនទ្រីសមុទ្រ និងខ្លាឃ្មុំតំបន់ប៉ូល ហើយបានរកឃើញថា យ៉ាងហោចណាស់ ២៥ ភាគរយត្រូវបានចាត់ថ្នាក់ជាការគំរាមកំហែង។ ការវិភាគបានកំណត់ថា សត្វដែលជិតផុតពូជ និងត្រីបាឡែនខាងជើងអាត្លង់ទិក...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋបាលរបស់លោក Joe Biden (ចូ បៃឌិន) ប្រធានាធិបតីអាមេរិក បានចាត់វិធានការខុសជាលើកដំបូង ហើយបានបង្ហាញពី “អរិភាពដ៏ស៊ីជម្រៅ” ដោយការរិះគន់ការសាកល្បងមីស៊ីលការពារខ្លួន ។ កាលពីថ្ងៃសុក្រ...