អាមេរិក ៖ អ្នកជំនាញ Sagan Fellow នៃកម្មវិធី Hubble Fellowship Program របស់ណាសាបាននិយាយថា ភពមួយដែលមានទំហំប៉ុន ភពសៅរ៍មានម៉ាស ៥០ ដងនៃផែនដីអាចសមស្រប សម្រាប់ជីវិតឲ្យរស់ នៅទីនោះ ត្រូវបានរកឃើញ ដោយមានអាយុកាល រហូតដល់ ៤,៤ ឆ្នាំពន្លឺពីភពផែនដីរបស់យើង នេះបើយោងតាមការចេញ...
បរទេស ៖ កងទ័ពរបស់ប្រទេសស៊ីរី បាននិយាយនៅថ្ងៃចន្ទនេះថា ប្រព័ន្ធការពារដែន អាកាសរបស់ប្រទេស បានស្ទាក់រារាំងភាព គឃ្លើនរបស់អ៊ីស្រាអែល លើទីក្រុងដាម៉ាស់ ដោយនោះជាដំណើរបង្កើន ការវាយប្រហារដ៏ថ្មីបំផុត លើគោលដៅអ៊ីរ៉ង់ នៅខាងក្នុងប្រទេស ក្នុងរយៈពេលជាងពីរខែកន្លងទៅ ។ យោងតាមមន្ត្រីនាំពាក្យមួយរូប បានឲ្យដឹងថា យោធាអ៊ីស្រាអែល ដែលបានចាប់ផ្តើមសមយុទ្ធចម្បាំង របស់កងទ័ពអាកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅតាមព្រំដែនភាគខាងជើង ប្រទេសនោះ...
បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួននឹងបិទការត្រួតពិនិត្យ ធ្វើឡើងដោយអង្គភាពឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិ ចាប់ពីសប្ដាហ៍ក្រោយ ប្រសិនបើភាគីផ្សេងទៀត នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ មិនបានបំពេញ តាមកាតព្វកិច្ចរបស់ពួកគេ ហើយនេះជាភាពលំបាកមួយ ចំពោះក្តីសង្ឃឹម ស្តារកិច្ចព្រមព្រៀងនោះឡើងវិញ របស់លោកប្រធានាធិបតី ចូ បៃដិន។ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក Saeed Khatibzadeh បានមានប្រសាសន៍ប្រាប់ដូច្នេះថា...
បរទេស ៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃចន្ទនេះ បានចោទប្រកាន់ សហរដ្ឋអាមេរិក ពីបទគាំទ្រដល់ពួកសកម្ម ប្រយុទ្ធឃឺដ ដែលទីក្រុងអង់ការ៉ានិយាយថា បានសម្លាប់តួកគីចំនួន១៣នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងបានបន្ថែមថា សេចក្តីថ្លែងការណ៍ ថ្កោលទោសរបស់អាមេរិក គឺជារឿងកម្លែង ។ តាមសេចក្តីរាយការណ៍ លោក Tayyip...
បរទេស៖បើយោងតាមការចេញផ្សាយរបស់ the Financial times បានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្ត Nissan និងក្រុមហ៊ុនផលិតស្មាតហ្វូន Apple ពិតជាបានបើកកិច្ចពិភាក្សាគ្នាមែនអំពីការអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិក្នុងពេលថ្មីៗនេះ។ ប៉ុន្តែប្រភពដដែលបានឲ្យដឹងទៀតថាកិច្ចពិភាក្សាមិនបានបន្តឡើយដោយសារតែ Apple និង Nissan មិនបានឈានទៅដល់ការយល់ព្រមគ្នាលើករណីមួយចំនួនជាពិសេសគឺម៉ាកយីហោរបស់រថយន្តថ្មីដែលអាចផលិតបាននោះតែម្តង។ កន្លងមកផងដែរក្រុមហ៊ុនផលិតថយន្តរបស់កូរ៉េខាងត្បុង Hyundai បានបដិសេធថាខ្លួនមិនបានបើកកិច្ចចរចាគ្នាណាមួយជាមួយនឹង Apple អំពីកិច្ចការងារផលិតថយន្តអគ្គិសនីនោះទេ។ កិច្ចពិភាក្សារវាង Nissan និង...
ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា យានអវកាសនាំស្បៀង ដែលមានឈ្មោះថា Progress MS-16 របស់ប្រទេសរុស្ស៊ី បានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ សម្រាប់ស្ថានីយអវកាសអន្តរជាតិ (ISS)ដែលបានបាញ់បង្ហោះឡើង ដោយគ្រាប់រ៉ុក្កែត Soyuz-2.1a នៅថ្ងៃចន្ទនេះ ។ សារជីវកម្មអវកាសរដ្ឋរបស់រុស្ស៊ី ឈ្មោះថា Roscosmos បានឲ្យដឹង...
បរទេស៖ មន្ត្រីអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីស្រាអែល ទើបបានលុបចោលការចូលរួម ក្នុងពិធីពិព័រណ៍ការពារជាតិដ៏ធំមួយ នៅសហភាពអារ៉ាប់រួម នាសប្ដាហ៍ក្រោយនេះ ដោយសារតែបម្រាម លើការធ្វើដំណើរតាមអាកាស ព្រោះតែជម្ងឺកូវីដ១៩។ ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល ចំនួន១២ក្រុមហ៊ន នឹងត្រូវចូលរួម ក្នុងពិធីពិព័រណ៍ការពារជាតិ IDEX នោះ នៅក្នុងទីក្រុងអាប៊ូ ដាប៊ី នាថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែកុម្ភៈ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin នៅសប្តាហ៍នេះ នឹងបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះណាតូ និងធានាដល់សម្ព័ន្ធមិត្ត ដែលពួកគេនឹងត្រូវបានពិគ្រោះយោបល់ លើការសម្រេចចិត្តសំខាន់ៗ ដោយសង្ឃឹមថា នឹងបើកទំព័រនេះរយៈពេល ៤ ឆ្នាំ នៃការរិះគន់យ៉ាងចាស់ដៃ ពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។...
អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិលោក បាន គីមូន បានមកសែនផ្នូរដូនតាត្រកូល បាន (សរសេរជាវៀតណាមថា Phan) ដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០១៥។ ការមកសែនផ្នូរនេះ ធ្វើឡើងកំឡុងពេល ដែលលោកទស្សនកិច្ចនៅវៀតណាម កាលពីខែឧសភា ឆ្នាំ២០១៥ តែរឿងនេះ បែកធ្លាយនៅក្នុងខែតុលា ៥ខែក្រោយមក។ អ្នកការទូតជនជាតិកូរ៉េរូបនេះ បានមកគោរពអ្នកគ្រប់គ្នា នៅកន្លែងតម្កល់ផ្លាកព្រលឹងសាច់ញាតិត្រកូល...
អនាគតឡានអគ្គិសនី Apple ដែលត្រៀមកាណុងបាញ់ចូលទីផ្សាររថយន្ត នាឆ្នាំ២០២៤ ខាងមុខនេះ មិនមែនជារឿងធម្មតានោះទេ សម្រាប់ក្រុមហ៊ុនរថយន្តឯទៀតៗ លើពិភពលោក។ ត្បិតអីក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិកនេះ ធ្លាប់បំបែកចំណាប់អារម្មណ៍ ទីផ្សារស្មាតហ្វូនកាលពី ឆ្នាំ២០០៧ រួចមកហើយ តាមរយៈបញ្ចេញលក់ iPhone ដំបូងដែលបច្ចុប្បន្នអាចកើបលុយដល់ ៦៥ពាន់លានដុល្លារ ត្រឹមតែ១ត្រីមាសតែប៉ុណ្ណោះ។ ហេតុនេះ ដំណឹងថា Apple...