បរទេស ៖ យោងទៅតាមទិន្នន័យបឋមមួយ ពីការវិភាគដែលចេញនៅក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា ថ្នាំវ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ី Sputnik V គឺមានប្រសិទ្ធភាព ដល់ទៅ៩២ភាគរយ ក្នុងការទប់ស្កាត់ មិនឲ្យឆ្លងមេរោគថ្មីនោះ ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ទិន្នន័យបានបង្ហាញថា...
ចិន ៖ មីក្រូហ្វូស៊ីល ផ្សិត Fungi មានអាយុកាលតាំងពី ៦៣៥ លានឆ្នាំត្រូវបានគេ រកឃើញនៅប្រទេសចិន ហើយប្រហែល ជាអាចជួយផែនដី ឲ្យងើបឡើងវិញ ពីអាយុទឹកកកដែលមហន្តរាយ តាមរយៈការជំរុញផលិតភាពជីវសាស្ត្រ សមុទ្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិ បានរកឃើញមីក្រូហ្វូស៊ីលដែលមានអាយុ ៦៣៥ លានឆ្នាំធ្វើឲ្យ វាក្លាយជាហ្វូស៊ីល...
កាណាដា ៖ ប្រភេទត្រីឆ្លាមពណ៌ស និងសត្វបបែកយក្សម៉ាតតា កំពុងមានហានិភ័យនៃការផុតពូជ ដោយសារតែការនេសាទហួស កម្រិតបណ្តាលឲ្យចំនួនសត្វ បានធ្លាក់ចុះជាង ៧០ ភាគរយក្នុងរយៈពេល៥០ឆ្នាំនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ប៉ុន្តែការសិក្សាថ្មីមួយ បានព្រមានថា ចំនួនត្រីឆ្លាម និងសត្វបបែលមហាសមុទ្រ នៅទូទាំងពិភពលោកបាន ធ្លាក់ចុះ៧១ភាគរយ ចាប់តាំងពីឆ្នាំ១៩៧០ ដោយការប្រើហួសប្រមាណ ទំនងជាស្តីបន្ទោស។ អ្វីដែលគួរឲ្យព្រួយបារម្ភក្រុមអ្នកស្រាវជ្រាវ...
អាមេរិក ៖ អ្នកថតរូបដ៏ល្បីល្បាញម្នាក់ បានផ្តិតយករូបភាពព្រិល ដែលមានគុណភាព កម្រិតខ្ពស់បំផុត មិនធ្លាប់ប្រើគំរូធ្វើដោយដៃ បានពិពណ៌នាជាមីក្រូ ទស្សន៍ផ្នែកមួយ និងម៉ាស៊ីនថតផ្នែកមួយ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។ លោក Nathan Myhrvold អ្នកវិទ្យាសាស្ត្រអាមេរិក អ្នកច្នៃប្រឌិតអ្នកថតរូប និងជាអតីតប្រធាន ផ្នែកបច្ចេកវិទ្យា របស់ក្រុមហ៊ុន...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនលោក យ៉ាង ជីឈី នៅថ្ងៃអង្គារនេះបានអំពាវនាវឱ្យរដ្ឋបាលលោក បៃដិន ផ្តោតលើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នាលើចំណងទាក់ទងទ្វេភាគីដើម្បីធ្វើឱ្យទំនាក់ទំនងនេះវិលត្រឡប់ទៅរកទិសដៅនៃការអភិវឌ្ឍប្រកបដោយស្ថិរភាព។ លោកយ៉ាង សមាជិកការិយាល័យកណ្តាលនៃការិយាល័យ នយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សា ជាក់ស្តែងជាមួយសមាជិក ក្រុមប្រឹក្សានៃគណៈកម្មាធិការជាតិ ស្តីពីទំនាក់ទំនងអាមេរិក – ចិន ឲ្យដឹងថាទំនាក់ទំនងទ្វេភាគីឥឡូវនេះ “ឈរនៅពេលវេលាដ៏សំខាន់ និងឱកាសថ្មីៗ និងបញ្ហាប្រឈមថ្មីៗផងដែរ”។ វាជាកិច្ចការមួយសម្រាប់ទាំងចិន...
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងពិចារណា ទាំងការដាក់ទណ្ឌកម្ម និងការលើកទឹកចិត្ត ដែលជាផ្នែកមួយ នៃកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង ដែលទាំងនេះ ដូចជាមិនបានផ្លាស់ប្ដូរយុទ្ធសាស្រ្ត ដែលត្រូវបានប្រើ នាពេលកន្លងមកឡើយ ។ នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញ ទូរទស្សន៍អាមេរិក NBC...
ទួរគី៖ ស្នាម្រាមជើងកូនឆ្កែបុរាណ និងគំនូរស្លាបរបស់មាន់ ត្រូវបានគេរកឃើញនៅលើកម្រាលផ្ទះ ដែលមានអាយុ១៥០០ ឆ្នាំ នៅប្រទេសទួរគី ត្រូវបានគេធ្វើពីសេរ៉ាមិចសើម អំឡុងពេលបង្កើតវាឡើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សត្វឆ្កែប្រមាញ់ ទំនងជាបានជាន់លើក្រឡាក្បឿងរាបស្មើ ដែលកំពុងស្ងួតមុនពេលត្រូវគេដុតក្នុងឡ ហើយដាក់នៅលើឥដ្ឋ។ ក្រុមនេះបានរកឃើញ ស្នាមសត្វពពែមួយនៅក្បឿងមួយផ្សេងទៀត ក៏ដូចជាគ្រោងសត្វមាន់ ដែលធ្វើដោយម្រាមដៃរបស់នរណាម្នាក់ និងជញ្ជាំងម្នាងសិលាលាប ដើម្បីមើលទៅដូចជាថ្មម៉ាប និងវាំងននលាបពណ៌។...
អង់គ្លេស៖ផ្ទាំងទឹកកក A68a ដ៏ធំសម្បើមមហាសមុទ្រអង់តាក់ទិក ដែលមានទំហំធំជាងទីក្រុងឡុង របស់ចក្រភពអង់គ្លេស់ រហូតដល់៣ដងកន្លះ ទទួលរងគ្រោះថ្នាក់ធំមួយទៀត ហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ផ្ទាំងទឹកកកតូចថ្មីមួយ ដែលមានឈ្មោះថា A68g មានប្រវែង៥៣គីឡូម៉ែត្រ និងទទឹងប្រវែង ១៨,៥០ម៉ែត្រ បានកាត់ចេញពីផ្នែក ដែលនៅសេសសល់ធំជាងគេ នៃទឹកកកអណ្តែត គឺA68a នៅមហាសមុទ្រអាត្លង់ទិកខាងត្បូង។ ការបំបែកថ្មី និងការបង្កើត...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិសក្នុងស្រុកបាននិយាយ កាលពីថ្ងៃអង្គារថា កុមារចំនួន០៥នាក់ និងមនុស្សពេញវ័យចំនួនម្នាក់ ត្រូវបានសម្លាប់នៅក្នុងពេលមានការបាញ់ ប្រហារគ្នាមួយនៅក្រុង Muskogee រដ្ឋ Oklahoma សហរដ្ឋអាមេរិក ។ ប៉ូលិសបានទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង១និង៣០នាទីព្រឹក ដែលមានការហៅ ពីអ្នកស្រុកម្នាក់ដែលថា មានការបាញ់ប្រហារស្លាប់ មនុស្សជាច្រើននាក់...
បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បាននិយាយនៅថ្ងៃអង្គារទី ២ ខែកុម្ភៈថា ប្រទេសប្រជាធិបតេយ្យ នៅលើពិភពលោក នឹងប្រថុយរុញច្រានប្រទេសមីយ៉ាន់ម៉ា ចូលទៅក្នុងដៃ របស់ប្រទេសចិន ប្រសិនបើការឆ្លើយតប របស់ពួកគេចំពោះការធ្វើរដ្ឋប្រហារបិទបណ្តាញ ទំនាក់ទំនងជាមួយឧត្តមសេនីយ៍ ដ៏មានឥទ្ធិពលរបស់ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១...