តូក្យូ ៖រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រទេសជប៉ុនបានមើលសកម្មភាពម៉ាស៊ីនតេស្តិ៍គំរូស្វ័យប្រវត្តិកម្មលើមេរោគ COVID-19 ដោយប្រើដៃមនុស្សយន្តដើម្បីយកគំរូពី ច្រមុះរបស់មនុស្ស ហើយអាចផ្តល់លទ្ធផលក្នុងរយៈពេលប្រហែល៨០ នាទីយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុននេះបាននិយាយថា ប្រព័ន្ធមនុស្សយន្តនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Kawasaki Heavy Industries Inc ដោយកុងតឺន័រដឹកជញ្ជូនស្តង់ដារដែលអាចដឹកជញ្ជូនបានដោយរថយន្តដឹកទំនិញ និងរៀបចំនៅពហុកីឡដ្ឋាន ឧទ្យានកម្សាន្ត និងកន្លែងប្រមូលផ្តុំផ្សេងៗទៀត។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Norihisa Tamura បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងធ្វើតេស្តិ៍ថា ...
ប៉េកាំង ៖ នៅពេលដែលប្រទេសចិន ទំនងជាក្លាយជាប្រទេស ដ៏ធំតែមួយគត់ ក្នុងការសម្រេចនូវកំណើន សេដ្ឋកិច្ចវិជ្ជមាន កាលឆ្នាំ២០២០ ចំពេលមានការរីករាលដាល នៃវីរុសថ្មីនេះ ការភ័យខ្លាចកំពុងកើនឡើងថា ប្រទេសជប៉ុននឹងស្ថិតនៅពីក្រោយប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថលធំលំដាប់ទី ២ លើពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ អ្នកជំនាញការបរទេសខ្លះ បានប្រកាន់ទស្សនៈសុទិដ្ឋិនិយម ចំពោះការកើនឡើង នៃវិស័យឌីជីថលរបស់ប្រទេសចិន ដោយនិយាយថា...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា លោក Eduardo Pazuello រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ប្រឆំាងនឹងជំងឺបង្កឡើង ដោយវីរុសកូរ៉ូណា ដែលបានចាប់ផ្តើម ពីម៉ោង៥និង០០នាទីល្ងាចថ្ងៃចន្ទ ម៉ោងក្នុងស្រុក ។ លោក Pazuello បានលើកឡើងថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេស បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន បានសម្រេចដាក់ទណ្ឌកម្ម លើបុគ្គលអាមេរិកចំនួន ២៨រូប ដែលបានរំលោភអធិបតេយ្យភាព របស់ប្រទេសចិន យ៉ាងធ្ងន់ធ្ងរ និងជាអ្នកទទួលខុសត្រូវជាចម្បង ចំពោះសកម្មភាពឆ្កួតៗ របស់សហរដ្ឋអាមេរិក ទៅលើបញ្ហាដែលទាក់ទងនឹងប្រទេសចិន។ បុគ្គលទាំងនោះរួមមាន Michael R. Pompeo, Peter K. Navarro, Robert...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី នៅថ្ងៃពុធម្សិលមិញនេះ បានទាមទារឱ្យមានការដកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវកងកម្លាំងសហរដ្ឋអាមេរិក ពីប្រទេសស៊ីរី នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានថ្កោលទោស ចំពោះអ្វីដែលខ្លួនហៅថា ការអនុវត្តន៍អរិភាព របស់កងកម្លាំងសហរដ្ឋអាមេរិក នៅភាគឦសាននៃប្រទេសស៊ីរី។ ក្រសួងការបរទេសស៊ីរី បានចោទប្រកាន់កម្លាំងសហរដ្ឋអាមេរិកពីបទ“ លួចជាប្រព័ន្ធ” នៃធនធានប្រេង និងកសិកម្មនៅភាគខាងជើងប្រទេសស៊ីរី...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលរដ្ឋបាល តាមដានស្ថានភាពជំងឺកូវីដ១៩ បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ កាលពីថ្ងៃពុធ ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥៩នាក់ និងស្លាប់ម្នាក់បន្ថែមទៀត ។ ក្នុងចំណោមអ្នកឆ្លងជំងឺទាំងអស់ គឺមាន៥១នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក និង០៨នាក់ ជាអ្នកដែលវិលត្រឡប់មកពីបរទេស និងបានរកឃើញតេស្តវិជ្ជមាន នៅក្នុងប្រទេសនេះ ។ លោកស្រី...
តាមការប្រកាសចេញរាល់ឆ្នាំ ឈ្មោះ iPhone គឺមានលេខរៀងគ្នា ដូចជា iPhone X, iPhone 11 និង iPhone 12 ប៉ុន្ដែនៅ ឆ្នាំ២០២១ អាចនឹងមិនមាន iPhone 13 នោះទេ គឺមានត្រឹម iPhone 12s តែប៉ុណ្ណោះ។...
ទីក្រុងប៉េកាំង ៖ ទិន្នន័យពីបណ្ឌិត្យសភា បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ចិន (CAICT) បានបង្ហាញថា ការនាំចេញទូរស័ព្ទចល័ត របស់ប្រទេសចិន មានចំនួន ៣០៨ លានគ្រឿងក្នុងឆ្នាំ ២០២០ ធ្លាក់ចុះ ២០, ៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ គ្រាន់តែខែធ្នូការនាំ ចេញបានធ្លាក់ចុះ...
តូក្យូ៖ ការនាំចេញរបស់ជប៉ុន នៅឆ្នាំ២០២០ បានធ្លាក់ចុះ ១១,១ ភាគរយពីឆ្នាំមុន ដែលជាការធ្លាក់ ចុះខ្លាំងបំផុត ក្នុងរយៈពេល ១១ ឆ្នាំ ដោយសារការរីករាលដាល នៃជំងឺឆ្លងវីរុសថ្មីបានបំផ្លាញ តម្រូវការពិភពលោក សម្រាប់ផលិតផល ឧស្សាហកម្មដូចជារថយន្តជាដើម ។ យោងតាមរបាយការណ៍បឋម របស់ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ការធ្លាក់ចុះប្រចាំឆ្នាំ គឺខ្លាំងបំផុតចាប់តាំង ពីការធ្លាក់ចុះចំនួន...
OSAKA ៖ អង្គភាពក្នុងតំបន់ របស់ក្រុមហ៊ុន ទូរគមនាគមន៍បាននិយាយ កាលពីពេលថ្មីៗនេះថា ឆ្នាំងសាកទូរស័ព្ទចល័ត ជួលត្រូវបានតំឡើង នៅស្តង់លក់ទូរស័ព្ទសាធារណៈមួយចំនួន នៅភាគនិរតីនៃប្រទេសជប៉ុន ដែលជាឧបករណ៍ដំបូងគេ ក្នុងប្រទេសនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុន Nippon Telegraph និងក្រុមហ៊ុន Telephone West Corp...