វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ របស់សហរដ្ឋអាមេរិក Moderna Inc បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដែលត្រូវបានអនុញ្ញាត ត្រូវបានគេរំពឹងថា នឹងការពារប្រឆាំង នឹងវីរុសឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូង ។ ប៉ុន្តែក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងជម្រុញក្រុមហ៊ុនបង្កើនវ៉ាក់សាំងប្រឆាំង នឹងវីរុសឆ្លងទម្រង់ថ្មី នៅអាហ្រ្វិកខាងត្បូង ចូលទៅក្នុងការសិក្សាជាមុន...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថាអង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានចេញវេជ្ជបញ្ជាព្យាបាលថ្មីៗកាលពីថ្ងៃអង្គារទី ២៦ ខែមករាក្នុងការព្យាបាល អ្នកជំងឺកូវីដ១៩ រួមទាំងអ្នកដែលបង្ហាញរោគសញ្ញា បន្ទាប់ពីការជាសះស្បើយពីជំងឺ ។ អង្គការខាងលើបានឲ្យដឹងថា ខ្លួនបានណែនាំឱ្យប្រើថ្នាំប្រឆាំង នឹងជំងឺក្នុងកម្រិតទាប ដើម្បីការពារការកកឈាម...
បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា កិច្ចប្រឹងប្រែងដ៏រឹងមាំ គឺត្រូវការជាចាំបាច់ សម្រាប់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក សម្រេចនូវកិច្ចព្រមព្រៀងមួយ លើការបន្តសន្ធិសញ្ញាគ្រប់គ្រង អាវុធនុយក្លេអ៊ែ New START នៅមុនពេលវាផុតកំណត់ នៅក្នុងខែក្រោយនេះ ។ យោងតាមសេចក្តីរាយការណ៍ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា...
បរទេស ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ចូ បៃដិន នឹងមានកម្រិតកំណត់ក្នុងឱកាសវិលត្រឡប់ចូលវិញ ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ជារឿងមួយដែលលោក បៃដិន ធ្លាប់មានប្រសាសន៍ថា លោកចង់ធ្វើ ។ យោងតាមសេចក្តី រាការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧...
បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានត្រៀមប្រគល់ពាក្យលាឈប់ ពីតំណែងរបស់លោក ជូនទៅប្រមុខរដ្ឋ នៅថ្ងៃអង្គារនេះ ដោយសង្ឃឹមថា នឹងត្រូវបានផ្តល់ឱកាសព្យាយាម សាកល្បងដាក់បញ្ចូលគ្នា នូវសម្ពន្ធមិត្តថ្មីមួយ និងកសាងឡើងវិញ នូវសម្លេងភាគច្រើន នៅរដ្ឋសភារបស់លោក។ តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតី Sergio Mattarella ត្រូវបានគេរំពឹងថា...
បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ បានចាប់ផ្តើមធ្វើសមយុទ្ធ Red Flag 21-1 នៅក្នុងរដ្ឋណេវ៉ាដាភាគខាងត្បូង នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ យោងតាមកងកម្លាំងទ័ពអាកាសអាមេរិក សមយុទ្ធយោធា Red Flag 21-1 ដែលជាសមយុទ្ធមួយក្នុងចំណោមសមយុទ្ធហ្វឹកហាត់ចម្បាំងដ៏ធំបំផុតរបស់កងទ័ពអាកាសនោះ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃចន្ទ ហើយនឹងបន្តរហូតដល់ថ្ងៃទី១២ ខែកុម្ភៈខាងមុខ។...
បរទេស៖ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជប៉ុន ពាក់ព័ន្ធការថ្លែងរបស់លោកថ្មីៗនេះ ជុំវិញរឿងធ្វើព្យុហយាត្រាយោធាមួយ ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងព្យុងយ៉ាង ដោយនិយាយថា ទីក្រុងតូក្យូ គ្រាន់តែកំពុងធ្វើឲ្យមានភាពរអាក់រអួល និងញុះញង់ឲ្យមានអរិភាពចំពោះប្រទេសខ្លួនប៉ុណ្ណោះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានព្យាករណ៍កាលពីថ្ងៃអង្គារថា ការចែកចាយវ៉ាក់សាំងកូវីដ១៩ នឹងធ្វើឲ្យពិភពលោក មានសន្ទុះសេដ្ឋកិច្ចងើបឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ។ បន្ទាប់ពីបានស្រុតចុះ៣,៥ភាគរយនៅក្នុងឆ្នាំ២០២០ គិតចាប់ពីធ្លាប់រងគ្រោះដោយសារសង្គ្រាមលោកលើកទី២មក សេដ្ឋកិច្ចរបស់ពិភពលោក នឹងកើនឡើង៥,៥ភាគរយនៅក្នុងឆ្នំានេះ ១៩០ប្រទេស ត្រូវបានព្យាករណ៍ថា បានកម្ចីប្រាក់ពីអង្គការ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រនេះ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិការចំនួនពីរ ដែលមានគោលដៅពន្លឿន ប្រាក់ជំនួយលើបញ្ហាជម្ងឺរាតត្បាត ដល់ក្រុមគ្រួសារ ដែលត្រូវការជំនួយខ្លាំងបំផុត និងបង្កើនជំនួញចំណីអាហារសម្រាប់កុមារ ដែលពឹងផ្អែកលើអាហារនៅសាលា ជាប្រភពអាហារូបត្ថម្ភចម្បង។ តាមសេចក្តីរាយការណ៍ លោក ចូ បៃដិន ដែលបានស្នើកញ្ចប់ថវិកាជំនួយ១,៩ពាន់ពាន់លានដុល្លារ គឺនឹងប្រើប្រាស់បទបញ្ជាពីរ ដើម្បីបន្ធូរបន្ថយបន្ទុកលើប្រជាជន ទន្ទឹងនឹងច្បាប់នោះ...
បរទេស៖ ទីប្រឹក្សាអាកាសធាតុជាតិរបស់សេតវិមាន លោក Gina McCarthy បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា រដ្ឋបាលរបស់លោកប្រធានាធិបបតីសហរដ្ឋអាមេរិក ចូ បៃដិន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ត្រៀមបង្ហាញគោលនយោបាយ ដែលខ្លួនជឿថា ត្រូវការជាចាំបាច់ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោក Gina McCarthy បាននិយាយប្រាប់កិច្ចប្រជុំនៃសន្និសីទអភិបាលក្រុងអាមេរិកដូច្នេះថា “យើងបានបញ្ជូនទៅរួចរាល់ហើយ នូវសញ្ញានានាស្តីពីរឿងដែលយើងមិនចូលចិត្តថា យើងនឹងដកចេញវិញ ប៉ុន្តែនៅក្នុងសប្ដាហ៍នេះ អ្នកនឹងឃើញយើងឆ្ពោះទៅមុខជាមួយអ្វី...