ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានឲ្យដឹងថា តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើងខ្ពស់គ្រប់ពេល នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីអត្រាតម្លៃ ត្រូវបានកើនឡើងគិតត្រឹមថ្ងៃសៅរ៍ ដែលជាការកើនឡើងលើទី៤ ហើយនៅក្នុងសប្តាហ៍នេះ ។ យោងតាមការកត់សម្គាល់មួយ ពីតម្លៃប្រេងរបស់ក្រុមហ៊ុននៅលើទីផ្សារ តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើង០,២៥រ៉ូពី (ប្រមាណ០.០០៣ដុល្លារ)ក្នុង១លីត្រ...
ជីណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ក្រុមកម្មកររ៉ែមាសចំនួន១១នាក់ ត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានជាប់នៅក្នុងអណ្តូងរ៉ែអស់រយៈពេល០២សប្តាហ៍កន្លងមកនេះ ដោយសារមានករណីផ្ទុះនៅក្នុងអណ្តូងរ៉ែមាសមួយកន្លែង ស្ថិតនៅខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន ។ ក្រុមអ្នកជួយសង្គ្រោះបានទាយយកកម្មករចំនួន០២នាក់ នៅវេលាម៉ោង៣និង១៨នាទីល្ងាច ដែលនាំឲ្យចំនួនអ្នកត្រូវបានជួយសង្គ្រោះមានចំនួន១១នាក់ ។ អ្នកដែលនៅលើដី បាននាំគ្នាស្រែកស្វាគមន៍ដល់អ្នកដែលនៅក្នុងអណ្តូងរ៉ែទាំងនោះ ។ គួរបញ្ជាក់ថា...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងស្វះស្វែងបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START រយៈពេល៥ឆ្នាំទៀត ជាមួយប្រទេសរុស្ស៊ី នេះបើតាមសម្តីរបស់សេតវិមាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនេះជាការសម្រេចចិត្តមួយ ក្នុងចំណោមការសម្រេចចិត្តគោលនយោបាយបរទេស ដ៏ចម្បងដំបូងនៃរដ្ឋបាលថ្មី នៅមុនពេលសន្ធិសញ្ញានោះ ផុតកំណត់ក្នុងដើមខែកុម្ភៈ។ នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មានសេតវិមាន លោកស្រី Jen Psaki...
តេហរ៉ង់៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានទាមទារ ឲ្យអាមេរិកក្នុងការពិចារណាដកចោលទាំងអស់ នូវទណ្ឌកម្មដែលមានលើប្រទេសរបស់ខ្លួនជាមុនសិន ប្រសិនបើចង់ចរចាគ្នាទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរសាជាថ្មី។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif ដោយបញ្ជាក៉ទៀតថារដ្ឋបាលថ្មីរបស់លោក Joe Biden គួរតែចាប់ផ្តើមលប់ចោលរាល់ទណ្ឌកម្ម ទាំងអស់មកលើក្រុងតេហរ៉ង់ដោយមិនមានលក្ខខណ្ឌអ្វីឡើយ ហើយបន្ទាប់អ៊ីរ៉ង់នឹងធ្វើការពិនិត្យមើលឡើងវិញ ទៅលើកិច្ចព្រមព្រៀង ដែលរដ្ឋាភិបាលលោក Trump ធ្លាប់បានដកខ្លួនចេញនាពេលកន្លងមក។ លោក Zarif...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Google កំពុងយកបាវចនា “ ឆ្នាំថ្មី និងខ្ញុំថ្មី”ដើម្បីលួងចិត្តអតិថិជនជាមួយនឹងការរៀបចំសារឡើងវិញ នៃគេហទំព័រទូរស័ព្ទចល័ត Google សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOs ដែលមានគោលបំណងធ្វើឲ្យងាយស្រួល មើលលទ្ធផលនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅក្នុងសេចក្តីប្រកាសមួយ របស់ក្រុមហ៊ុនស្វែងរកម៉ាស៊ីនយក្សបាននិយាយថា ការរចនាថ្មីនេះនឹងមានអារម្មណ៍ថា សប្បាយរីករាយជាមួយបច្ចេកវិទ្យាថ្មី និងមានអារម្មណ៍ថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្រសួងទទួលបន្ទុក កិច្ចការងារសុខាភិបាលរបស់ប្រទេសប្រេស៊ីលបានធ្វើការ អនុម័តឲ្យមានការប្រើប្រាស់វ៉ាក់សាំងរបស់ចិន CoronaVac ប្រមាណជា៤,៨លានដូស។ គួរឲ្យដឹងដែរថាសំណើរនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែល វិទ្យាស្ថានជាតិនៃទីក្រុង Sao Paulo កាលពីថ្ងៃចន្ទគឺនៅក្រោយពេល តែមួយថ្ងៃប៉ុណ្ណោះដែលក្រសួងបានអនុម័តកញ្ចប់វ៉ាក់សាំង CoronaVac នេះចំនួន៦លានដូស។ CoronaVac គឺជាវ៉ាក់សាំងដែលអភិវឌ្ឍឡើង ដោយក្រុមហ៊ុន ឧីសថរបស់ប្រទេសចិន Sinovac Biotech...
អាមេរិក៖ នៅពេលយានអវកាស Apollo 17 វិលត្រឡប់ពីភពព្រះច័ន្ទវិញ ពួកគេបាននាំយកផ្ទាំងថ្មភពព្រះច័ន្ទ ដែលមានអាយុ ៣.៩ ពាន់លានឆ្នាំនាពេលបច្ចុប្បន្នត្រូវបានដាក់បង្ហាញនៅខាងក្នុងការិយាល័យ Oval របស់សេតវិមាន តាមសំណើរបស់រដ្ឋបាល Biden នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ផ្ទាំងថ្មតូចមួយដែលកាន់ដោយកំណាត់ដែក និងព័ទ្ធជុំវិញកញ្ចក់នៅលើធ្នើដាក់សៀវភៅ មានរបស់របរមានគោលបំណងដើម្បីរម្លែកដល់ជនជាតិអាមេរិកអំពីមហិច្ឆតា និងសមិទ្ធិផលរបស់មនុស្សជំនាន់មុន។ អង្គការណាសាបានផ្តល់ប្រាក់កម្ចីពីភពព្រះច័ន្ទតាមសំណើរបស់រដ្ឋបាល Biden ពីភពព្រះច័ន្ទ...
បរទេស៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថា យន្តហោះទម្លាក់គ្រាប់ចិនចំនួន៨គ្រឿង និងយន្តហោះចម្បាំង៤គ្រឿង បានហោះហើរចូលក្នុងជ្រុងភាគនិរតីនៃតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ ហើយកងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានដាក់ពង្រាយមីស៊ីល ដើម្បីឃ្លាំមើលការលុកលុយនោះ។ ផែនទីមួយ ដែលផ្តល់ដោយក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញថា យន្តហោះចិន ដែលមានរួមទាំងយន្តហោះប្រឆាំងនាវាមុជទឹក Y-8 ផងនោះ បានហោះពីលើដែនទឹកតែមួយ ដែលបេសកកម្មចិនថ្មីៗបំផុតនេះ បានកើតមាន នៅជិតប្រជុំកោះ ប៉ុន្តែនៅតែស្ថិតនៅឆ្ងាយពីដីគោកតៃវ៉ាន់។ ...
អាហ្វ្រិក៖ ការសិក្សាបង្ហាញថា សត្វសេះបង្កង់សម្បុចម្លែក និងមានរោមមាសត្រូវបានគេសង្កេតឃើញ នៅទ្វីបអាហ្វ្រិកបណ្តាមកពីការផ្លាស់ប្តូរហ្សែន នៃការបង្កាត់ពូជដែលអាចនាំឲ្យមានជំងឺភាពគ្មានកូន និងទីបំផុតនឹងមានការផុតពូជរបស់សត្វប្រភេទនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការផ្លាស់ប្តូរបែបនេះច្រើន តែបណ្តាលមកពីការផ្លាស់ប្តូរហ្សែនកម្រត្រូវបានគេសង្កេតឃើញ នៅលើថនិកសត្វដោយជំរុញឲ្យមានការសិក្សាថ្មីអំពីចំណុចសំខាន់ ដែលបណ្តាលឲ្យសេះបង្កង់ផ្លាស់ប្តូរ។ ក្រុមមួយមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រដ្ឋឡូសអង់សឺឡែសបានធ្វើតេស្តិ៍ DNA នៅលើសត្វសេះបង្កង់ចំនួន១៤០ ក្បាលរួមទាំង៧ជាមួយលំនាំគំរូនៅឧទ្យានជាតិចំនួន ៩ នៅទ្វីបអាហ្វ្រិក។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សត្វបង្កង់ដាច់ស្រយាលបង្កើតបានមិនប្រក្រតីដែលជាលទ្ធផល នៃការបង្កាត់ពូជបណ្តាលមកពីការបែងចែក...
អាមេរិក៖ ដីក្រហូងរបស់ភពព្រះអង្គារ មានសកម្មភាពដូចស្នាមញញឹមដ៏កក្រើក នៅក្បែរបង្គោលខាងត្បូងនៃពិភពក្រហមកាន់តែធំគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះដោយសារតែ ការសាយភាយកម្ដៅកំពុងបន្តចាកចេញពីលើផ្ទៃនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ផ្កាយរណប Mars Reconnaissance Orbiter របស់អង្គការណាសាបានថតរូបភាព មើលឃើញគួរឲ្យញញើតកាលពីឆ្នាំ២០១១ ដោយប្រើកាមេរ៉ាគុណភាពបង្ហាញខ្ពស់ (ពិសោធន៍រូបភាពវិទ្យាសាស្ត្រកម្រិតខ្ពស់) ។ ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀប រូបភាពនៃដីក្រហូងពីខែតុលាឆ្នាំ ២០១១ ទៅមួយពីថ្ងៃទី ១៣ ខែធ្នូឆ្នាំ...