វ៉ាស៊ីនតោន៖ ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការជំនុំជម្រះបទចោទប្រកាន់ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងសប្តាហ៍ថ្ងៃទី០៨ ខែកុម្ភៈខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Schumer បានឲ្យដឹងពីជាន់ខាងលើព្រឹទ្ធសភាថា៖ «ទាំងអ្នកគ្រប់គ្រង ទាំងខាងមេធាវីនិងមេធាវីការពារក្តី នឹងមានពេលវេលា ដើម្បីរៀបចំសេចក្តីសង្ខេប ស្តីពីច្បាប់របស់ពួកគេដូចដែលពួកគេបានធ្វើ នៅក្នុងការចាប់ផ្ដើមមុន ៗ ដែរ។ លោក...
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ បានរាយការណ៍កាលពីថ្ងៃសុក្រថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤២.៨៨៥នាក់ និងមានអ្នកស្លាប់ចំនួន៤០០នាក់ ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ។ ចំនួនសរុបនៃអ្នកឆ្លងជំងឺ នៅទូតទាំងប្រទេសបានកើនឡើងដល់២.៤៩៩.៥៦០នាក់ និងមានអ្នកស្លាប់កើនឡើងដល់៥៥.៤៤១នាក់ ចាប់តាំងពីមានជំងឺឆ្លងរាតត្បាតកើតឡើង ។ តំបន់ស្វ័យយ័តចំនួន១៧ របស់ប្រទេសអេស្ប៉ាញ បន្តរឹតបណ្តឹងដើម្បីធ្វើឲ្យការឆ្លងជំងឺថមថយចុះវិញ ។ ក្រុងម៉ាទ្រីដ ជាតំបន់ដែលប្រកាសកាលពីថ្ងៃស្រុកថា...
អាមេរិក៖ ការសិក្សាលើជាលិការមនុស្ស លូតលាស់ដោយមន្ទីរពិសោធន៍បានបង្ហាញថា ការធ្វើលំហាត់ប្រាណអាចជួយទប់ស្កាត់ការរលាករ៉ាំរ៉ៃ ដែលបណ្តាលឲ្យសាច់ដុំខ្ជះខ្ជាយសាច់ដុំនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការរលាកកើតឡើង នៅពេលប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើងឆ្លើយតបទៅនឹង ការបំផ្លាញបាក់តេរី ឬជាលិកា ប៉ុន្តែពេលខ្លះវាអាចធ្វើឲ្យ ប្រតិកម្មហួសហេតុ និងបញ្ចប់ការវាយប្រហារកោសិការបស់វា។ ហើយជំងឺមួយចំនួនដូចជាជំងឺរលាកសន្លាក់ និងជំងឺសរសៃប្រសាទអាចបណ្តាលឲ្យមានដំណើរការរលាករ៉ាំរ៉ៃ យូរអង្វែងបណ្តាលឲ្យខ្ជះខ្ជាយសាច់ដុំ។ វាត្រូវបានគេជឿជាក់ថា ម៉ូលេគុលដែលគេស្គាល់ថា ជា Interferon Gamma គឺជាផ្នែកមួយនៃពិរុទ្ធជននៅពីក្រោយប្រភេទផ្សេងៗ...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រង ដោយរដ្ឋបានរាយការណ៍ថា ប្រទេសចិន កាលពីថ្ងៃសុក្របានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន ប្រើប្រាស់អាវុធនៅពេលដែលនាវាបរទេស ចូលរួមក្នុងសកម្មភាពខុសច្បាប់នៅក្នុងដែនទឹក ដែលអះអាងដោយប្រទេសនេះមិនបានគោរពតាមបទបញ្ជារបស់ខ្លួន។ នៅពេលដែលទីក្រុងប៉េកាំង អះអាងថា ប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយតូក្យូ នៅសមុទ្រចិនខាងកើត គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ច្បាប់នេះអាចកំណត់គោលដៅនាវាជប៉ុនធ្វើដំណើរជុំវិញកោះ ដែលមិនមានមនុស្សរស់នៅហៅថា កោះដាយយូ ក្នុងប្រទេសចិន។ កប៉ាល់ចិនត្រូវបានគេប្រទះឃើញ ជាញឹកញាប់នៅក្នុងតំបន់ ដែលគេហៅថា...
ប្រភពព័ត៌មានរបស់គេហទំព័រ The History ដែលបានធ្លាប់បានសរសេរពីហេតុការណ៍ គ្រោះរញ្ជួយដីមួយនៅក្នុងទីក្រុងឡូសអេនជឺឡេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ខែមករាឆ្នាំ១៩៩៤មកនិងបានបណ្តាល ឲ្យមានមនុស្សច្រើនប្រមាណជា៥៤នាក់បានស្លាប់បាត់បង់ជីវិត ហើយនិងបានបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តសរុបរហូតទៅដល់ រាប់ពាន់លានដុល្លារ។ វាត្រូវបានកត់ត្រាទុកជាហេតុការណ៍ គ្រោះរញ្ជួយដីដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសអាមេរិក។នាវេលាម៉ោងប្រមាណជា៤និង៣១នាទីព្រឹក គ្រោះរញ្ជួយដីដែលមានកម្រិតដល់ទៅ៦ចុច៧រិចទ័របានវាយប្រហារ មកលតំបន់ San Fernando ដែលជាតំបន់មានមនុស្សរស់នៅ ច្រើនបំផុតក្នុងទីក្រុងឡូសអេនជឺឡេស និងស្ថិតនៅចំងាយប្រមាណជា២០ម៉ាលពីកណ្តាលក្រុង។ អគារស្នាក់នៅជាច្រើនខ្នងបានបាក់ធ្លាក់ហើយបានគៀបជាប់ មនុស្សកំពុងតែសម្រាកលង់លក់ឲ្យស្លាប់តែម្តង៕ ប្រែសម្រួល:ស៊ុនលី
អេស្ប៉ាញ៖ ក្រុមអ្នកស្រាវជ្រាវវត្ថុបុរាណបាននិយាយថា ឧបករណ៍បុរាណដែលធ្លាប់ជា កម្មសិទ្ធិនៃអរិយធម៌បុរេប្រវត្តិត្រូវបានគេរកឃើញនៅទូទាំងពិភពលោក ប៉ុន្តែរបកគំហើញមួយនៅប្រទេសអេស្ប៉ាញ មិនដូចវត្ថុផ្សេងៗទៀតធ្វើពីថ្ម ឬថ្លើមថ្មឡើយនេះបើយោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមដែលបានជីកផ្នូរផ្ទាំងថ្មីធំនៃ Montelirio tholos កាលឆ្នាំ២០០៧ដល់ឆ្នាំ ២០១០ បានរកឃើញដាវមួយបង្កើតឡើងពីគ្រីស្តាល់ថ្ម ដោយអ្នកជំនាញនិយាយថា បច្ចេកទេសទំនើបបំផុតដែលមិនធ្លាប់ត្រូវបានរកឃើញនៅបុរេប្រវត្តិ Iberia ហើយនឹងមានជំនាញខ្ពស់ក្នុងការឆ្លាក់។ វត្ថុបុរាណនេះមានអាយុកាលប្រមាណ ៥,០០០ ឆ្នាំមានប្រវែងជិត ៨,៥...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីប្រគល់សហរដ្ឋអាមេរិកឱ្យ ទៅកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុវិញ ដែលទំនងជានឹងជួយសង្គ្រោះកិច្ចព្រមព្រៀងដែលស្លាប់បាត់ទៅក្រោមការផ្ដួចផ្ដើមរបស់អតីតប្រធានាធិបតី លោក អូបាម៉ា ឲ្យរស់ឡើងវិញទាំងអស់ ។ ប៉ុន្មានម៉ោងបន្ទាប់ពីបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកលោក បៃដិន បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដែលនាំប្រទេសរបស់លោក ត្រឡប់ទៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដោយងាកទៅរកការសម្រេចចិត្តមុនរបស់លោក...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានបង្ហោះរូបភាពក្លែងក្លាយរបស់លោក ដូណាល់ត្រាំ កំពុងលេងហ្គោលនៅក្នុងស្រមោលនៃអ្នកបំផ្ទុះគ្រាប់បែកបំបាំងកាយយុទ្ធសាស្រ្តអាមេរិក គឺយន្តហោះទម្លាក់គ្រាប់បែក B-2 ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការលើកឡើងថា « ការសងសឹកគឺជារឿងដែលមិនអាចជៀសរួច» ដែលដកស្រង់ចេញពីសម្តីរបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali...
បរទេស៖ ទីក្រុងបាដាដត្រូវបានរញ្ជួយដោយ ការវាយប្រហារភេរវកម្ម២ដង ក្នុងពេលតែមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឱ្យយ៉ាងហោចណាស់មនុស្ស ៣២ នាក់បានស្លាប់ និង ១១០ នាក់រងរបួស។ ពួកឧទ្ទាម Daesh (ISIS) បានអះអាងទទួលខុសត្រូវ នៅក្នុងការវាយប្រហារនេះ។ នៅក្នុងថ្ងៃចុងក្រោយរបស់ខ្លួននៅក្នុងការិយាល័យរដ្ឋបាល លោក ដូណាល់ ត្រាំ បានធ្វើឱ្យល្អលើការប្តេជ្ញាចិត្តជាយូរមកហើយដើម្បីដកចំនួន កងទ័ពអាមេរិកនៅអ៊ីរ៉ាក់ពីចំនួនប្រមាណ...
បរទេស៖យោងតាមរបាយការណ៍អង្គការ សហប្រជាជាតិមួយ ដែលចេញផ្សាយ នៅក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើងជាង៤៥ភាគរយ មានការខ្វះខាត អាហារូបត្ថម្ភ ហើយនោះជាចំនួនដ៏ខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ របាយការណ៍ ដែលចេញរួមគ្នាដោយទីភ្នាក់ងារនានា របស់អង្គការសហប្រជាជាតិ រួមមានទាំងកម្មវិធីចំណីអាហារពិភពលោក និងអង្គការជំនួយចំណីអាហារនោះ បានសិក្សាលើសូចនាការមួយចំនួន រួមទាំងអសន្តិសុខស្បៀងអាហារ ភាពក្រិន របស់កុមារ ការខ្ជះខ្ជាយ និងរបបអាហារដែលអាចទទួលបានដ៏តិចតួចបំផុតរបស់កុមារ នៅក្នុងតំបន់។...