អង់គ្លេស ៖ នេះជាលើកដំបូង ក្នុងរយៈពេលមួយសតវត្សរ៍ ប្រភេទសត្វប្រចៀវសេះ ដ៏អស្ចារ្យមួយក្នុងចំណោមសត្វកម្រ បំផុតរបស់អង់គ្លេស ត្រូវបានគេរកឃើញទីក្រុង Kent ក្នុងតំបន់មជ្ឈិមសម័យនៃ Dover Castleនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ថនិកសត្វហោះពិបាកយល់ ត្រូវបានកំណត់អត្តសញ្ញាណ ដោយលោក Claire និងលោក Toby Munn នៃក្រុម Kent...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ណែនាំទីភ្នាក់ងារសហរដ្ឋអាមេរិកនានា ឲ្យធ្វើការវាយតម្លៃហានិភ័យ សន្តិសុខណាមួយ បណ្ដាលមកពីកូនដ្រូន ផលិតដោយចិន ដែលស្ថិតនៅក្នុងកងដ្រូន រដ្ឋាភិបាលអាមេរិក និងផ្តល់អាទិភាពដកពួកវាចេញវិញ។ តាមសេចក្តីរាយការណ៍ លោក ត្រាំ បានណែនាំទីភ្នាក់ងារសហរដ្ឋអាមេរិក ទាំងអស់ ធ្វើការគូសបង្ហាញនូវហានិភ័យសន្តិសុខ...
បរទេស៖ កោះតៃវ៉ាន់នៅថ្ងៃអង្គារនេះ បានលុបចោលពិធីដ៏ធំមួយ នៅក្នុងអំឡុងពេល សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ស្របពេលរាយការណ៍ ករណីឆ្លងជម្ងឺកូវីដ១៩ ក្នុងស្រុកចំនួន៤ករណី ហើយនេះគឺជាការកើនឡើង ការឆ្លងប្រចាំថ្ងៃដ៏ធំបំផុត ក្នុងរយៈពេលជិត១១ខែ។ ក្រសួងដឹកជញ្ជូននិងគមនាគមន៍ បាននិយាយថា ពិធីបុណ្យបង្ហោះគោម ដែលជាពិធីអបអរប្រចាំឆ្នាំប្រារព្ធ នៅចុងពិធីចូលឆ្នាំចិន នាពាក់កណ្ដាលខែកុម្ភៈ នឹងមិនត្រូវបានប្រារព្ធធ្វើនោះទេ នៅក្នុងឆ្នាំនេះ ដោយសារតែជម្ងឺកូវីដ១៩។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ ទីបញ្ជាការប្រចាំនៅតំបន់អាហ្វ្រិក របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារចំនួនពីរ លើភេរវករអាល់សាបាប នៅក្នុងប្រទេសសូម៉ាលី ដោយសម្លាប់សមាជិក ក្រុមភេរវកម្មឥស្លាមនោះចំនួន៣នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការប្រចំានៅអាហ្វ្រិករបស់អាមេរិក បាននិយាយថា យោងតាមការវាយតម្លៃបឋម គឺគ្មានជនស៊ីវិលណាមួយរងរបួស ឬក៏ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាស ដែលបានធ្វើឡើងនៅជិតស្រុក Jamaame និងស្រុក Deb Scinnele...
ប្រវត្តិសាស្ត្រ៖ ថ្ងៃទី២០ ខែកុម្ភៈ កាលពីឆ្នាំ១៩៦៩ ដោយចាប់ចេញដំណើរពីទីក្រុង Cape Caaveralរដ្ឋ Floridaអាវកាសយានិក លោកJohn Hershel Glenn Jr. ត្រូវបានគេបង្ហោះចេញ ពីស្ថានីយអាកាសរបស់អាមេរិករ ដោយជោគជ័យជាមួយនឹងយានអវកាស ដែលមានឈ្មោះFriendship 7 ដែលវាត្រូវបានគេជឿជាក់ថា ជាជើងហោះហើរលើកដំបូងបង្អស់ ចូលទៅកាន់វិថិគោលចរ ដោយអ្នកអវកាសជនជាតិអាមេរិក។ លោក...
អាមេរិក៖ កំហុសពិសេស ដែលសំខាន់បំផុតនៃកម្មវិធី Ring’s Neighborរបស់ក្រុមហ៊ុន Amazon បានលាតត្រដាងទីតាំង និងអាសយដ្ឋានផ្ទះរបស់អ្នកប្រើប្រាស់ ដែលបានចែករម្លែកការប្រកាសនៅលើវេទិកា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ចំនួនអ្នកប្រើប្រាស់ ដែលរងផលប៉ះពាល់ គឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែរបាយការណ៍បានបង្ហាញថា ការបង្ហោះចំនួន៤ លានត្រូវបានចែកចាយទៅកម្មវិធីកាលពីឆ្នាំមុន។ អ្នកបង្កើតវីដេអូ Doorbell បានដាក់Neighbor ជាកម្មវិធីមើលសហគមន៍ក្នុងឆ្នាំ ២០១៨...
អាមេរិក ៖ ការសិក្សាមួយ បានអះអាងថា ការបំភាយឧស្ម័នអាសូតពី អុកស៊ីសែន ពីយន្តហោះអាចត្រូវបានកាត់ បន្ថយរហូតដល់ ៩៥ ភាគរយ ដោយប្រើការរចនាម៉ូដ អគ្គិសនីថ្មី ដែលដុសខាត់សម្អាតផ្សែង របស់យន្តហោះមុនពេលបញ្ចូល ចូលក្នុងបរិយាកាស នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ អុកស៊ីដអាសូតឬ“ NOx” ក្នុងខ្យល់ដើម្បីផលិតអូហ្សូន និងភាគល្អិតល្អ ហើយវាបង្កឲ្យមានជំងឺហឺត...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ អង្រួននៅរយៈ២៩គីឡូម៉ែត្រ នៃក្រុង Pocito នៃប្រទេសអាហ្សង់ទីន នៅម៉ោង២និង៤៦នាទីម៉ោងសកល នៅថ្ងៃអង្គារ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ កើតឡើងកាលពីថ្ងៃអង្គារនេះ ។ ចំណុចកណ្តាល នៃគ្រោះរញ្ជួយដី មានជម្រៅ២០គីឡូម៉ែត្រ...
អាល្លឺម៉ង់ ៖ អ្នកជំនាញខាង សត្វអាល្លឺម៉ង់ បាននិយាយថា ហ្វូស៊ីលមិនគួរឲ្យជឿ របស់ត្រីឆ្លាម ដែលមានប្រវែង២,៤ ម៉ែត្រ បានហែលក្នុងមហាសមុទ្រ នៅលើផែនដី ប្រហែលជា១៥០ លានឆ្នាំមុន និងជាពេលវេលា ដ៏មានតម្លៃនៅសម័យនេះ ត្រូវបានរកឃើញនៅប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកជំនាញមក ពីសាកលវិទ្យាល័យ Vienna...
បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានបញ្ជាក់សេចក្តីប្រកាសរួមគ្នា មួយនៅថ្ងៃអង្គារសប្ដាហ៍នេះ សម្រាប់ការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះឆ្នាំ២០២១ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះអង់គ្លេស HMS Queen Elizabeth។ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក Christopher Miller និងរដ្ឋមន្ត្រីការពារជាតិ អង់គ្លេស Ben Wallace សេចក្តីប្រកាសរួមគ្នានោះ នឹងធ្វើឲ្យអាចដាក់ពង្រាយប្រើប្រាស់ឧបករណ៍ និងបុគ្គលិកកងទ័ពជើងទឹក និងកងកម្លាំងម៉ារីនអាមេរិក...