បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រុមអ្នកធ្វើការផ្នែកអនាម័យ នឹងក្លាយទៅជាមនុស្សដំបូង បំផុត ក្នុងការទទួលបានវ៉ាក់សាំងជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ខណៈដែលខ្លួនកំពុងចាប់ផ្តើម ធ្វើការចាក់ទ្រង់ទ្រាយធំ បំផុតលើលោក ។ លោកនាយករដ្ឋមន្ត្រី Narendra Modi ដែលមានវត្តមាន នៅក្នុងពិធីសម្ភោធផ្លូវការ នៃកម្មវិធីចាក់វ៉ាក់សាំង បានបញ្ជាក់ថាផែនការ របស់ឥណ្ឌានឹងធ្វើការងារចាក់វ៉ាក់សាំងឲ្យ...
វ៉ាស៊ីនតោន៖ ប្រហែលមួយខែបន្ទាប់ពីការ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ បានចាប់ផ្តើមនៅសហរដ្ឋអាមេរិក វានៅតែមិនអាចទៅរួច សម្រាប់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតាមដានការចាក់វ៉ាក់សាំងនេះ នៅតាមមណ្ឌលថែទាំកន្លែង ផ្តល់សេវារស់នៅ និងកន្លែងថែទាំរយៈពេលវែងផ្សេងទៀត (LTCF) ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា នៅក្នុងរដ្ឋភាគច្រើនព័ត៌មានលម្អិត អំពីការចាក់វ៉ាក់សាំង នៅតែមាន“ ការយកចិត្តទុកដាក់ខ្ពស់” ដែលវាបង្កការព្រួយ បារម្ភជាសាធារណៈ...
ប៉េកាំង ៖ ទិន្នន័យរបស់រដ្ឋាភិបាលចិន បានបង្ហាញ នៅថ្ងៃច័ន្ទនេះថា ប្រទេសចិន បានចុះបញ្ជីកំណើនសេដ្ឋកិច្ច ២,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆ្នាំ២០២០ ជាមួយនឹងតម្រូវការ ក្នុងស្រុកដែលបានងើបឡើងវិញ ពីការឆ្លង នៃមេរោគរាតត្បាតកូវីដ-១៩នេះ។ ប៉ុន្តែល្បឿន នៃកំណើនសេដ្ឋកិច្ច គឺយឺតបំផុត ចាប់តាំងពីឆ្នាំ១៩៧៤ នៅពេលដែលប្រទេស ដែលដឹកនាំដោយបក្សកុម្មុយនិស្ត ត្រូវបានប្រមូលផ្តុំដោយបដិវត្តវប្បធម៌រយៈពេល ១០ឆ្នាំ ដែលបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៦៦...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក លោក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការប្រកាសថា វត្តមានកងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសជប៉ុន បានថយចុះនៅត្រឹម២.៥០០នាក់ នៅក្នុងប្រទេសនីមួយៗ អនុលោមតាមបទបញ្ជារបស់សេតវិមាន។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងគ្នា រដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក លោក Christopher Miller បានមានប្រសាសន៍ថា ការកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាន ឲ្យដល់កម្រិតដែលមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ២០០១មកនេះ នាំឲ្យប្រទេសនេះខិតចូលទៅកាន់តែជិតខ្លាំងឡើង នូវការបញ្ចប់សង្គ្រាមជិតពីរទសវត្ស។ យោងតាមសេចក្តីរាយការណ៍មួយ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៥រ៉ិចទ័រ វាយប្រហារនៅភាគនីរតី នៃប្រទេសអាហ្វហ្គានីស្ថាន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៥រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ៣៨គីឡូម៉ែត្រ ស្ថិតនៅភាគនីរតីនៃក្រុង Jurm នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅវេលាម៉ោង២០និង០២នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីមានជម្រៅ១៩១.៦៧គីឡូម៉ែត្រ ហើយត្រូវបានវាយតម្លៃបឋមឃើញថា...
បរទេស៖ ជំនួយការសាស្រ្តាចារ្យនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យតិចសាស លោកស្រីវេជ្ជបណ្ឌិត Brittany Bankhead-Kendall ថ្មីៗនេះ លោកបានប្រៀបធៀបរូបភាព កាំរស្មីអ៊ិចនៃសួតរបស់មនុស្សចំនួន៣ គឺអ្នកដែលមានសុខភាពល្អ, អ្នកជក់បារី ញឹកញាប់ និងអ្នកឆ្លងមេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថាជាលទ្ធផល គឺសួតអ្នកដែលមានសុខភាពល្អត្រូវបានបង្ហាញថា ភាគច្រើនស្អាត, សួតរបស់អ្នកជក់បារីបង្ហាញយ៉ាងច្បាស់នូវខ្សែពណ៌ស...
បរទេស៖ Facebook កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានប្រកាសថាខ្លួននឹងធ្វើការដាក់បម្រាម ទៅលើរាល់ការផ្សាយពាណិជ្ជកម្មនិងផ្សព្វផ្សាយ ទៅលើផលិតផលដែលពាក់ព័ន្ធទៅនឹងអាវុធទាំងឡាយនៅអាមេរិកដើម្បី ធានាឲ្យបានថាថ្ងៃឡើងកាន់តំណែងរបស់លោក Joe Biden នឹងប្រព្រឹត្តទៅយ៉ាងរលូន។ ការប្រកាសនេះត្រូវបានគេ មើលឃើញថាបានធ្វើឡើងនៅក្រោយពេលដែលហេតុការណ៍ វាយប្រហារទៅលើអគាររដ្ឋាភិបាលកាលពីថ្ងៃទី៦ខែមករាកន្លងមក ពីសំណាក់អ្នកគាំទ្រលោក Donald Trump ក្នុងការប្រឆាំងទៅនឹងការសម្រេចចិត្តជាផ្លូវការ ចំពោះការឡើងកាន់អំណាចជាផ្លូវការរបស់លោក Joe Biden។ គួរឲ្យដឹងដែរថា នៅមុនសេចក្តីប្រកាសនេះផងដេរសមាជិកសភាអាមេរិកចំនួន៣នាក់ បានធ្វើការផ្ញើជាលិខិតមួយច្បាប់ទៅកាន់ប្រធានប្រតិបត្តិរបស់...
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការប្រកាសស្នើសុំឲ្យអតីតប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនកាហ្វេយក្ស Starbuck លោក Howard Schultz ក្នុងការជួយធ្វើការជួសជុលនូវទំនាក់ទំនង រវាងមហាយក្សចិននិងអាមេរិក។ ការអំពាវនាវនេះត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងពេលដែលទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងកម្រិតមួយដ៏ទាបបំផុត ក្នុងពេលប៉ុន្មានទសវត្សចុងក្រោយនេះជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហា តម្លើងថ្លៃពន្ធនិងភាពតានតឹងរវាងបច្ចេកវិទ្យានិងសន្តិសុខ។ ទីភ្នាក់ងារចិនស៊ិនហួដែលបានចេញផ្សាយ អំពីព័ត៌មាននេះបានសរសេរថាលិខិតមួយច្បាប់ដែលត្រូវបានធ្វើឡើងដោយលោក Xi ទៅកាន់លោក Schultz...
បរទេស៖ មន្ត្រីសុខាភិបាលបាននិយាយថា មនុស្ស ២៣ នាក់បានស្លាប់ នៅក្នុងប្រទេសន័រវែសក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ដូសដំបូង ក្នុងនោះ អ្នកស្លាប់ ១៣នាក់ ជាមនុស្សវ័យចំណាស់។ យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ បានបាញ់មីស៊ីលផ្លោង វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ចូលទៅក្នុងមហាសមុទ្រឥណ្ឌា នៅក្នុងថ្ងៃទីពីរនៃការធ្វើសមយុទ្ធយោធា។ មេបញ្ជាការកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Hossein Salami ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តីយ៉ាងដូច្នេះថា “មួយក្នុងចំណោមគោលដៅនៃគោលនយោបាយការពារ ដ៏សំខាន់បំផុតរបស់យើង គឺការប្រើប្រាស់មីស៊ីលផ្លោង វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងនាវាចម្បាំងរបស់សត្រូវ ដែលរួមបញ្ចូលទាំងនាវាផ្ទុកយន្តហោះនិងនាវាចម្បាំង”។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...