វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងមិនចូលរួមពិធីសម្ពោធរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅចុងខែនេះទេ ដោយសារប្រទេសនេះ កំពុងតស៊ូដើម្បីស្តារឡើងវិញពីភាពវឹកវរ និងអំពើហឹង្សានៅ វិមានកាពីតូលនៅថ្ងៃពុធ។ លោក ត្រាំ បានសរសេរនៅលើអ៊ីនធឺណិតថា“ ចំពោះអ្នកទាំងអស់ ដែលបានស្នើសុំខ្ញុំនឹងមិនទៅ ចូលរួមពិធីសម្ពោធនៅថ្ងៃទី២០ ខែមករា ខាងមុខនេះទេ” មានតែប្រធានាធិបតីអាមេរិកបីរូបមុនប៉ុណ្ណោះ...
អង់គ្លេស៖ ការសិក្សាមួយបានអះអាងថា ការឆ្លើយតបរបស់ជាតិចំពោះជំងឺរាតត្បាតមេរោគ COVID-19 នេះមិនបានជោគជ័យច្រើនឡើយនៅក្នុងប្រទេសទាំងនោះ ដែលដឹកនាំដោយស្ត្រីបើប្រៀបធៀបទៅនឹងបុរស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវអាមេរិក និងអង់គ្លេសបានវិភាគអំពី ចំនួនអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅប្រទេសចំនួន១៧៥ ក្នុងអំឡុងពេលប៉ុន្មានខែ ដំបូងនៃជំងឺរាតត្បាតនេះ។ ក្រុមនេះបានរកឃើញថា មិនមានការគាំទ្រគួរឲ្យ កត់សម្គាល់តាមស្ថិតិសម្រាប់ការយល់ឃើញថា មេដឹកនាំជាស្ត្រីដោះស្រាយជាសកលនូវជំងឺរាតត្បាតកាន់តែប្រសើរឡើង។ ផ្ទុយទៅវិញពួកគេបានប្រកែកថា លទ្ធផលនៃការរាតត្បាតទំនងជាពឹងផ្អែកលើកត្តាផ្សេងៗគ្នាជាច្រើន រួមទាំងតម្លៃវប្បធម៌ជាក់លាក់របស់ប្រទេស។...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានស្វាគមន៍ការដាក់ពង្រាយកងនាវាចរ ដែលបានគ្រោងទុកនៅឆ្នាំនេះ ដោយបណ្តាប្រទេសអ៊ឺរ៉ុបសំខាន់ៗទៅកាន់ដែនទឹកឥណ្ឌូ – ប៉ាស៊ីហ្វិកដោយសារតែការធ្វើទំនើបកម្ម យោធាយ៉ាងឆាប់រហ័ស របស់ប្រទេសចិន និងមហិច្ឆតាដែនសមុទ្រ និងដែនដីជំរុញឱ្យមានការកើនឡើង។ ដោយទីក្រុងប៉េកាំង បង្ហាញនូវភាពខ្លាំងក្លា បន្ថែមទៀតនៅសមុទ្រចិនខាងកើត និងនៅតាមព្រំដែនឥណ្ឌា – ចិន ចក្រភពអង់គ្លេស នឹងដាក់ពង្រាយនាវាផ្ទុកយន្ដហោះ Queen Elizabeth...
កាលីហ្វ័រញ៉ា ៖ អ្នករូបវិទូនៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា និង Irvine បានដោះស្រាយបញ្ហា ដែលមានការលំបាក សម្រាប់អ្នកធ្វើដំណើរ អវកាសថា តើអវកាសយានិក អាចមានឥន្ធនៈគ្រប់គ្រាន់ ក្នុងការធ្វើដំណើរត្រឡប់មកផែនដីវិញ ពីភពព្រះអង្គារបានយ៉ាងដូចម្តេច? នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ គំនិតនៃការផលិតឥន្ធនៈដែលមានមូលដ្ឋាន លើមេតាននៅលើភពក្រហម បានអណ្តែតនៅជុំវិញ សហគមន៍វិទ្យាសាស្ត្រអស់រយៈពេល ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមនុស្សជាច្រើនស្នើវិធីសាស្ត្រ...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៧,៩ ភាគរយនៅក្នុងឆ្នាំ២០២១ បន្ទាប់ពីកំណើន ១,៩ ភាគរយនៅឆ្នាំ២០២០ ដោយសារសកម្មភាពសេដ្ឋកិច្ច នៅតែបន្តមានសភាពធម្មតា ហើយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស កំពុងស្ថិតក្រោមការគ្រប់គ្រង។ ក្រុមប្រឹក្សាប្រតិបត្តិរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ សេដ្ឋកិច្ចចិនបន្តការងើបឡើងវិញ យ៉ាងឆាប់រហ័សពីការរាតត្បាត...
តូក្យូ៖ ក្រុមមន្រ្តីបាននិយាយថា គណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នារដូវក្តៅនេះ បានបណ្តុះបណ្តាលអ្នកជំនាញ សន្តិសុខព័ត៌មានវិទ្យាចំនួន ២២០ នាក់ឬ ហៅថា ពួក White Hat Hackers ដើម្បីការពារការប្រកួតពី ការវាយលុកតាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ពួក Hacker មានក្រមសីលធម៌កំពុងធ្វើការ...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Twitter Inc បានឲ្យដឹងថា ខ្លួនបានផ្អាកគណនីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ“ ជាអចិន្ត្រៃយ៍” ចំពេលមានការរិះគន់ដែល កំពុងតែកើនឡើងដែលថា លោកបានញុះញង់អ្នកគាំទ្រ របស់លោកឱ្យវាយប្រហារលើវិមានកាពីតូល នៅថ្ងៃពុធ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ក្រុមហ៊ុននេះបានឲ្យដឹងថា “បន្ទាប់ពីពិនិត្យយ៉ាងដិតដល់លើ Tweet ថ្មីៗពីគណនី @realDonaldTrump និងបរិបទនៅជុំវិញពួកគេ...
the Goal នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធស្លាបវ័យក្មេងម្នាក់ នឹងត្រូវធ្វើដំណើរមកចូលរួម ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ហើយនៅក្នុងខែនេះដើម្បីអាចចុះកុងត្រា និងឯកសារទាំងអស់ក្នុងការផ្ទេរពីអ៊ីតាលី។ ប្រភពដដែលបានសរសេរទៀតថា ទីបំផុតក្លឹបបានសម្រេចរួចរាល់ ក្នុងការចុះកុងត្រាទិញយក កីឡាករខ្សែប្រយុទ្ធ ដែលមានឈ្មោះថា Amad Diallo ពីក្លឹប Atalanta ក្នុងតម្លៃខ្លួនប្រមាណជា ៣៧លានផោន ហើយពេលនេះ...
បរទេស៖ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការហោះហើរ របស់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ចំនួន២គ្រឿង ចេញពីសហរដ្ឋអាមេរិក ទៅកាន់តំបន់មជ្ឈិមបូព៌ា គឺជាការបង្ហាញកម្លាំងបែបនេះលើកទី៤ ក្នុងរយៈពេល៦០ថ្ងៃកន្លងទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់ដ៏ទំនើបទាំងពីរគ្រឿងនោះ បានហោះហើរ អស់រយៈពេល៣៦ម៉ោង ដោយឥតឈប់ ចេញបីមូលដ្ឋានទ័ពអាកាសMinot ក្នុងរដ្ឋដាកូតាខាងជើង...
វ៉ាស៊ីនតោន៖ របាយការណ៍ របស់សមាជិកសភាអាមេរិក បានលើកឡើងថា មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីរួមទាំង កូរ៉េខាងត្បូងផងដែរ ព្រោះវាអាចត្រូវបានប្រើ ដើម្បីកំទេចប្រព័ន្ធការពារមីស៊ីល របស់ប្រទេសដទៃទៀតបានយ៉ាងងាយ។ របាយការណ៍ពីសេវាកម្មស្រាវជ្រាវសភា កើតឡើងចំពេលមានការរំខាន ក្នុងការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ដែលបានរក្សាការហាមឃាត់ដោយខ្លួនឯង ចំពោះការធ្វើតេស្តមីស៊ីលនុយក្លេអ៊ែរ និងរយៈចម្ងាយឆ្ងាយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ។ ទោះយ៉ាងណាទីក្រុងព្យុងយ៉ាង បានបង្កើនការសាកល្បងមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម។...