បរទេស៖ ប្រទេសអ៊ីស្រាអែល នៅពេលថ្មីៗនេះ បានបញ្ជូនប្រព័ន្ធការពារ Iron Dome ជាលើកទីពីរ ចំនួនពីរ ទៅឲ្យកងទ័ពសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានមានប្រសាសន៍ថា ការបញ្ជូនប្រព័ន្ធការពារ Iron Dome ទៅឲ្យកងទ័ពអាមេរិកនេះ បានបង្ហាញឲ្យឃើញជាថ្មី នូវចំណងមិត្តភាពដ៏ជិតស្និទ្ធ រវាងក្រសួងការពារជាតិអ៊ីស្រាអែល...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ជាង ៣៦ម៉ឺននាក់នៅថ្ងៃពុធ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins ។ ជាមួយនឹងចំនួនឆ្លងសរុបនៅទូទាំងប្រទេសឯកដែលមានចំនួនរហូតដល់ ២១,២ លាននាក់ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៦០,៤៤៣ នាក់នៅម៉ោង ៦ និង ២១នាទី ម៉ោងក្នុងស្រុក...
បរទេស៖ នៅថ្ងៃពុធនេះឆ្លើយតបទៅ នឹងផែនការជួបជុំផ្នែកយោធា រវាងកោះតៃវ៉ាន់ និងអាមេរិកនោះប្រទេសចិនបានចេញមកឆ្លើយតបដោយនិយាយថា ខ្លួននឹងធ្វើការឆ្លើយតប ដែលចាំបាច់មួយដើម្បីប្រឆាំងទៅនឹងព្រឹត្តិការណ៍នេះ។ សារព័ត៌មានបរទេស នៅថ្ងៃពុធនេះបានសរសេរថា ប្រទេសចិនមានភាពខឹងសម្បារយ៉ាងខ្លាំងទៅនឹង អ្វីដែលជាជំហ៊ានរបស់អាមេរិកក្នុងការជួយគាំទ្រដល់កោះតៃវ៉ាន់ជាពិសេស ក្រោមរដ្ឋបាលរបស់លោក Donald Trump ដែលមានរួមទាំងការលក់អាវុធថ្មីៗ និងក៏ដូចជាដំណើរទស្សនកិច្ចនៃ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកទៅដល់ទឹកដីកោះនេះ កន្លងមកផង។ គួរឲ្យដឹងថាក្រសួងការបរទេសអាមេរិក ទើបតែបានប្រកាសថាមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងការពារជាតិ អាមេរិកដែលមានឈ្មោះថាលោក Clarke...
DC ៖ មនុស្ស ៤ នាក់ បានស្លាប់នៅពេល ដែលប៉ូលិសប៉ះទង្គិច ជាមួយអ្នកគាំទ្រលោកDonald Trump នៅវិមានកាពីតូលកាលថ្ងៃពុធ ជាកន្លែងដែលសភា កំពុងបញ្ជាក់ពីលទ្ធផល នៃការបោះឆ្នោតឆ្នាំ ២០២០ ប៉ុន្តែតើក្រុមបាតុករទាំងនេះ ត្រូវបានរៀបចំឡើងយ៉ាងដូចម្តេច? នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ ក្រុមមនុស្ស ដែលវាយបំផ្លាញកាពីតូល បានធ្វើដំណើរពីពាសពេញប្រទេស ដើម្បីប្រមូលផ្តុំគ្នាធ្វើបាតុកម្មមួយ...
ចិន៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ ដើម្បីរក្សាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ក្រុមហ៊ុនចិន និងគាំទ្រក្រុមហ៊ុនដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ការកត់សម្គាល់នេះធ្វើឡើង ដើម្បីឆ្លើយតប ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការពិចារណាដាក់ Alib aba និង...
ឡុង ៖ ក្រុមឧក្រិដ្ឋជន តាមអ៊ីនធើណេត បានបង្ហោះឯកសារសម្ងាត់ ដោយអះអាងថា នេះជាឯកសារ ដែលត្រូវបានគេ លួចពីក្រុមប្រឹក្សា Hackney Council លើវេបសាយមួយ ក្នុងការវាយប្រហារ តាមប្រព័ន្ធអេឡិចត្រូនិចមួយ កាលពីឆ្នាំមុនយោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។ ក្រុមប្រឹក្សានៅភាគខាងកើត ទីក្រុងឡុងត្រូវបានរងគ្រោះ ដោយសាដែលខ្លួនបានពិពណ៌នាថា ជា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត...
អាមេរិក ៖ នៅសល់ពេលតែ២សប្តាហ៍ទៀត មុនពេលសម្ពោធ លោក Joe Biden ជាបេក្ខភាព ប្រធានាធិបតី សហរដ្ឋអាមេរិកនោះ លោក Donald Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ហាមឃាត់ប្រតិបត្តិការ ជាមួយកម្មវិធីចិនចំនួន ៨ និងក្រុមហ៊ុនអភិវឌ្ឍន៍ របស់ពួកគេយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ ការផ្លាស់ប្តូរនេះធ្វើឲ្យ...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ៨៨ ពាន់លានវ៉ុន (៨១ លានដុល្លារ) ក្នុងការអភិវឌ្ឍគ្រឿងសព្វាវុធក្នុងស្រុកនៅឆ្នាំ ២០២១នេះ។ រដ្ឋាភិបាលនឹងបង្កើតផែនការពាក់កណ្តាល និងវែងដើម្បីធ្វើមូលដ្ឋានីយកម្មផ្នែក ដែលត្រូវបានប្រើក្នុងការអភិវឌ្ឍអាវុធ និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យក្នុងស្រុក និងមជ្ឈមណ្ឌលស្រាវជ្រាវ។ ប្រធានទីភ្នាក់ងារលោក Kang Eun-ho បានលើកឡើងថា “នៅពេលនេះមានការលំបាកដោយសារតែមេរោគថ្មី ខ្ញុំសង្ឃឹមថា ឧស្សាហកម្មការពារជាតិ...
បរទេស ៖ អគ្គលេខាធិការអង្គការសម្ពន្ធមិត្ត ហៅកាត់ថា ណាតូ លោក Jens Stoltenbergតាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅពេលថ្មីៗនេះថា ឆ្នាំថ្មីនេះនឹងជាពេលវេលា ដ៏មានសារៈសំខាន់ សម្រាប់ចំណងមិត្តភាពរវាងអាមេរិក ខាងជើងនិងអឺរ៉ុប និងសម្រាប់កិច្ចពិភាក្សា សន្តិភាពអាហ្វហ្គានីស្ថាន ។ ក្នុងពេលថ្លែងសុន្ទរកថា ទៅកាន់សមាជិក សហភាពសង្គមគ្រីស្ទានអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ លោកបានមានប្រសាសន៍ថា...
វ៉ាស៊ីនតោន ៖ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា ក្រុមហ៊ុន Boeing បានយល់ ព្រមបង់ទឹក ប្រាក់ជាង ២,៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយបទឧក្រិដ្ឋទាក់ទង នឹងការសមគំនិតលើបទបញ្ញត្តិ ជុំវិញការធ្លាក់យន្ដហោះ 737 MAX យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ លោក David P. Burns...