ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីពីអង្គភាពពន្លត់អគ្គីភ័យដែលបានលើកឡើងកាលពីថ្ងៃសៅរ៍ថា យន្តហោះធុនតូចចំនួន០១គ្រឿងបានធ្លាក់ចូលក្នុងផ្ទះមួយកន្លែង និងបង្កឲ្យមានអគ្គិភ័យឆាបឆេះឡើងនៅ Lyon Township នៅរដ្ឋមីជីហ្គែន សហរដ្ឋអាមេរិក ។ ឧប្បតិ្តហេតុបានកើតឡើង នៅមុនម៉ោង៤ល្ងាច ម៉ោងក្នុងស្រុក ។ អង្គភាពពន្លត់អគ្គីភ័យបានហៅថា វាជាឧប្បត្តិហេតុដ៏សកម្មមួយ និងបានផ្តល់ដំបូន្មានដល់ពលរដ្ឋដើម្បីជៀសពីតំបន់ដែលមានឧប្បត្តិហេតុ ។...
បរទេស៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជំរុញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនឲ្យជាប់អន្ទាក់ធ្វើឡើងដោយផែនការអ៊ីស្រាអែល បង្កឲ្យកើតជាសង្គ្រាមមួយ តាមរយៈការវាយប្រហារនានា ទៅលើកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានចេញសេចក្តីព្រមានបែបនេះ នៅក្នុងថ្ងៃគម្រប់ខួបអាមេរិកសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani ដោយការវាយប្រហារពីកូនដ្រូន នៅក្នុងប្រទេសអ៊ីរ៉ាក់...
អង់គ្លេស៖ ការជំរុញប្រភពថាមពល កកើតឡើងវិញ និងតម្រូវការថាមពលថយចុះ ចំពេលដែលការរីករាលដាល នៃមេរោគ COVID-19 បានធ្វើឲ្យចក្រភពអង់គ្លេស ស្ថិតនៅក្នុងកំណត់ត្រាបៃតង ប្រចាំឆ្នាំលើពិភពលោកយើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាម National Grid ថា ប្រព័ន្ធអាំងតង់ស៊ីតេ កាបូនរបស់ប្រព័ន្ធអគ្គិសនី ដែលជាការវាស់ស្ទង់ថា តើវាបំពុលដល់កម្រិតណា ចាប់ពីខែមករា –...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថាកញ្ចប់ ប្រាក់ប្រមាណជា៣,២៣ពាន់លានដុល្លារ ត្រូវបានមហាសន្និបាតអង្គការ សហប្រជាជាតិ ប្រកាសអនុម័ត ហើយកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ ការងារប្រចាំឆ្នាំរបស់ខ្លួន។ UNGA ដែលជាអង្គភាព ទាក់ទងនឹងបញ្ហារដ្ឋបាល និងថវិការបស់យូអិននិងជាគណៈកម្មាធិការទី ៥ បានពិភាក្សានិងអនុម័ត ថវិកាកាលពីរសៀល ថ្ងៃព្រហស្បតិ៍មុន ពេលមហាសន្និបាតបានបោះឆ្នោតគាំទ្រផែនការ ហិរញ្ញវត្ថុមួយនេះ។ រំលឹកដែរថាកាលពីខែតុលាកន្លងទៅអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់ខ្លាំងក្លា នៅក្នុងព្រឹទ្ធសភាអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ នៅពេលេដែលសមាជិកបក្សសាធារណរដ្ឋរបស់លោក បានចូលរួមជាមួយក្រុមលទ្ធិប្រជាធិបតេយ្យ ច្រានចោលការវេតូរបស់ប្រធានាធិបតី សម្រាប់ជាលើកដំបូង ក្នុងពេលកាន់តំណែងរបស់លោក ដោយជំរុញគាំទ្រសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិ ដែលលោកបានជំទាស់ត្រឹមតែប៉ុន្មានសប្ដាហ៍មុនពេលចាកចេញពីតំណែង។ នៅក្នុងកិច្ចប្រជុំនៅថ្ងៃចូលឆ្នាំថ្មីដ៏កម្រមួយ សមាជិកព្រឹទ្ធសភា តាមសេចក្តីរាយការណ៍ បានបោះឆ្នោត៨១សម្លេងទល់នឹង១៣សម្លេង រក្សាបាននូេះសម្លេងភាគច្រើនពីរភាគបី ដែលត្រូវការជាចាំបាច់ដើម្បីបដិសេធច្រានចោលនូវការវេតូរបស់ប្រធានាធិបតី ចំណែកការវេតូចំនួន៨របស់លោក...
តូក្យូ៖ មេដឹកនាំធុរកិច្ចជប៉ុនបានសន្យា ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសនវរស់ឡើងវិញ បន្ទាប់រងគ្រោះដោយសារការឆ្លងរាលដាលនៃមេរោគCOVID-19 នៅឆ្នាំនេះតាមរយៈការច្នៃប្រឌិតឌីជីថលនិងប្រកបដោយនិរន្តរភាពយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នៅក្នុងសារចូលឆ្នាំថ្មី លោក Hiroaki Nakanishi ប្រធានសហព័ន្ធពាណិជ្ជកម្មជប៉ុនត្រូវបានគេស្គាល់ថា Keidanren បានគូសបញ្ជាក់ពីសារសំខាន់ សម្រាប់ទាំងវិស័យសាធារណៈ និងឯកជនក្នុងការខិតខំប្រឹងប្រែងរួមគ្នាដើម្បី ទប់ស្កាត់ការឆ្លងវីរុស និងជំរុញសេដ្ឋកិច្ច។ ឆ្នាំ ២០២១ ជាឆ្នាំនៃការរស់ឡើងវិញពីការរាតត្បាត ហើយលោក Nakanishi...
តូក្យូ៖កាសែត daily Yomiuri បានរាយការណ៍ថា ក្រុមហ៊ុន Nissan Motor គ្រោងនឹងកាត់បន្ថយវត្តមានរបស់ខ្លួនបន្ថែមទៀតនៅអឺរ៉ុប និងផ្តល់ការលក់ ព្រមទំាងការផលិតរថយន្តរបស់ខ្លួនដល់ដៃគូសម្ព័ន្ធភាពក្រុមហ៊ុន Renault យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ របាយការណ៍បាននិយាយថា នេះជាផ្នែកមួយនៃផែនការផ្លាស់ប្តូរជាសកលរបស់ខ្លួនដែលកំពុងផ្លាស់ប្តូរការពង្រីកយ៉ាងឆាប់រហ័សដឹកនាំដោយលោក Carlos Ghosn អតីតប្រធានត្រូវបានបណ្តេញចេញពីតំណែង Nissan នឹងកាត់បន្ថយបណ្តាញចែកចាយរបស់ខ្លួននៅក្នុងប្រទេសចំនួន៣០ជាពិសេសនៅអឺរ៉ុបខាងកើត។ វាក៏មានគម្រោងបិទរោងចក្រAvila របស់ខ្លួននៅប្រទេសអេស្ប៉ាញ និងបម្លែងវាទៅជាឃ្លាំងមួយផងដែរ។...
បរទេស៖ ក្រុមហ៊ុន Boeing នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានទទួលកំណែប្រែកុងត្រាមួយ មានទំហំទឹកប្រាក់ដល់ទៅ១៨៩,៣លានដុល្លារ សម្រាប់ការជួសជុលនិងសម្ភារៈគាំទ្រ ដល់ប្រព័ន្ធជួយអាយុជីវិតនិងព្រមានសកម្មរបស់យន្តហោះចម្បាំង F-15។ តាមសេចក្តីប្រកាសកុងត្រា របស់មន្ទីរបញ្ចកោណបានឲ្យដឹងថា កិច្ចព្រមព្រៀងថ្មីនវ ធ្វើការកែប្រែកុងត្រាពីមុន សម្រាប់ផលិតកម្មបឋមកម្រិតទាប ដើម្បីបន្ថែមថិវកាសម្រាប់ការជួសជុលជាអាទិភាព ទិញសម្ភារៈគាំទ្រ ប្រព័ន្ធបច្ចេកទេសផលិតដោយក្រុមហ៊ុន BAE Systems។ គួរបញ្ជាក់ថា ប្រព័ន្ធជួយអាយុជីវិតនិងព្រមានសកម្ម...
សិង្ហបុរី៖ កាលពីថ្ងៃពុធរដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមចាក់ថ្នាំបង្ការប្រជាជននៅក្នុងទីក្រុងនេះជាមួយនឹងការចាក់វ៉ាក់សាំង Pfizer-BioNTech ដែលជាប្រទេសដំបូងគេនៅទ្វីបអាស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ដូចផែនការដែលបានគ្រោងទុកមុននេះក្រសួងសុខាភិបាលបានឲ្យដឹងថា បុគ្គលិកថែទាំសុខភាពបានទទួលការចាក់ថ្នាំបង្ការដំបូង នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លងនៅព្រឹកថ្ងៃពុធដោយអ្នកទី១ ឈ្មោះសារ៉ាលីម អាយុ ៤៦ ឆ្នាំជាគិលានុបដ្ឋាយិកាបុគ្គលិកជាន់ខ្ពស់ ដែលធ្វើការពិនិត្យរកការឆ្លងមេរោគ ដែលសង្ស័យថា មានផ្ទុកមេរោគនៅមជ្ឈមណ្ឌល។ ។ បុគ្គលិកជាង ៣០ នាក់មកពី NCID ត្រូវបានគេរំពឹងថា...
បរទេស៖ ប្រទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបដិសេធច្រានចោល សំណើពិភាក្សាដ៏ថ្មីបំផុតពីកោះតៃវ៉ាន់ ដោយនិយាយថា រដ្ឋាភិបាលកំពុងតែពាក់ព័ន្ធ ក្នុងកលល្បិចដ៏ថោកទាប និងការបង្កហេតុ តាមរយៈការស្វះស្វែង ឲ្យមានការប្រឈមមុខដាក់គ្នា ជាមួយប្រទេសចិនជាបន្តបន្ទាប់។ យោងតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែមករា ឆ្នំា២០២១នេះ បានឲ្យដឹងថា ប្រធានាធិបតីតៃវ៉ាន់...