Puerto Rico ៖ ឧបករណ៍ អង្កេតការណ៍មនុស្សក្រៅភព Arecibo Observatory បានដួលរលំកាលពីដើមខែនេះ ដោយបញ្ចប់ការបង្អួតខ្លួន របស់ខ្លួនក្នុងរយ់ពេល ៥៧ ឆ្នាំ ដែលបានជួបអ្នកវិទ្យាសាស្ត្រ នៅជុំវិញពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អភិបាលក្រុង Puerto Rico លោក Wanda Vázquez...
អង់គ្លេស៖ ត្រីធូណាខៀវ ដែលមានប្រវែង ១០ ហ្វីត (orcas) នៅ Strangford Lough និងត្រីផ្សោតនៅតំបន់ Teesside ស្ថិតក្នុងចំណោម ទេសភាពសមុទ្រល្អបំផុតនៅឆ្នាំ ២០២០ ប៉ុន្តែការទុកដាក់សំរាម PPE នៅតែបន្តធ្វើឲ្យប៉ះពាល់ ដល់ឆ្នេរសមុទ្រអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អង្គការសត្វព្រៃ បានចងក្រងបញ្ជីល្អបំផុតសម្រាប់ឆ្នាំនេះ...
មូស្គូ ៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនHonda Motor Co របស់ជប៉ុនបាននិយាយថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់រថយន្តថ្មី ដល់ក្រុមហ៊ុនចែកចាយផ្លូវការ ក្នុងប្រទេសរុស្ស៊ីនៅឆ្នាំ ២០២២ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនក្នុងការរៀបចំ រចនាសម្ព័ន្ធប្រតិបត្តិការ របស់ខ្លួនឡើងវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងរក្សាវត្តមានរបស់ខ្លួន នៅលើទីផ្សាររុស្ស៊ីជាមួយ នឹងការលក់ម៉ូតូ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល Benjamin Netanyahuនិងប្រេសិតពិសេស អង្គការសហប្រជាជាតិ ប្រចាំតំបន់មជ្ឈឹមបូ៍ពា លោក Nickolay Mladenov បានជួបគ្នា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅ ឯវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងយេរូសាឡឹម។ នៅក្នុងឧិកាស នៃការជួបជុំគ្នា នេះលោក Netanyaho...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយកម្រិត៥,៤រ៉ិចទ័រ វាយប្រហារតំបន់មួយ នៃប្រទេសដែនកោះប៉ាពូញ៉ូហ្គីណេ ។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៤រ៉ិចទ័រ បានអង្រួននៅតំបន់ដែនកោះ Admiralty Islands នៅក្នុងប្រទេសប៉ាពូញ៉ូហ្គីណេ នៅវេលាម៉់ោង១៩និង៥០នាទីម៉ោងសកល កាលពីថ្ងៃព្រហស្បតិ៍ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី មានជម្រៅ១០គីឡូម៉ែត្រ...
បរទេស៖ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 “Stratofortress” ចំនួនពីរគ្រឿង របស់កងទ័ពជើងអាកាសអាមេរិក បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ា ក្នុងដំណើរបង្ហាញកម្លាំង។ សេចក្តីប្រកាស របស់ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកនោះ មិនបានបញ្ជាក់ពីទិសដៅ សម្រាប់យន្តហោះនោះទេ ប៉ុន្តែបានធ្វើការសង្កត់ធ្ងន់ លើសមត្ថភាពចាក់សាំងកណ្ដាលអាកាស និងបានធ្វើការកត់សម្គាល់ថា ការបង្ហាញខ្លួនយន្តហោះទាំងនោះ មានន័យថា គូសបញ្ជាក់ការប្តេជ្ញាយោធាអាមេរិក ចំពោះសន្តិសុខក្នុងតំបន់ និងបង្ហាញសមត្ថភាពពិសេស...
បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសប្ដាហ៍នេះថា បុគ្គលិកកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ចប់វគ្គបណ្ដុះបណ្ដាល៣វគ្គជាលើកទីពីរ ជាមួយកងទ័ពជើងទឹកក្រូអាត ស្តីពីការដោះមីនក្រោមទឹក។ វគ្គបណ្ដុះបណ្ដាល៣សប្ដាហ៍ នៅក្នុងខែធ្នូ នៅមូលដ្ឋានទ័ពជើងទឹក Lora ប្រទេសក្រូអាត នៅលើសមុទ្រ Adriatic នោះ តាមសេចក្តីរាយការណ៍ មានការចូលរួមដោយទាហានជើងទឹកអាមេរិក មកពីអង្គភាពដោះមីនចល័តលេខ៨។ គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្តីពីការដោះមីនក្រោមទឹកនេះ គឺត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបរិច្ចាគប្រាក់ចំនួន២៨០.០០០ដុល្លារ ក្នុងវិធានការប្រយុទ្ធប្រឆាំងគ្រាប់មីន...
បរទេស៖អង្គការសម្ពន្ធមិត្តយោធា បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា កងកម្លាំងពិសេសត្រៀមលក្ខណៈកម្រិតខ្ពស់របស់ណាតូ ដែលជាអង្គភាព ដាក់ពង្រាយរហ័សមានបុគ្គលិក៦.៤០០នាក់ នឹងត្រូវបានដឹកនាំដោយប្រទេសតួកគី នៅក្នុងាឆ្នាំ២០២១។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ របស់អង្គការណាតូ បានិយាយប្រាប់ថា ប្រទេសតួកគី នឹងទទួលយកទំនួលខុសត្រូវ ពីប្រទេសប៉ូឡូញ នៅថ្ងៃទី០១...
បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការទិញយកនាវាផ្ទុកយន្តហោះធុនតូច និងយន្តហោះដែលហោះឡើងនិងចុះចតត្រង់ៗ ស្របពេលដែលប្រទេសនេះ ត្រៀមខ្លួនធ្វើការចំណាយប្រាប់បន្ថែមលើការពារជាតិ នៅឆ្នាំក្រយនេះ។ នៅថ្ងៃពុធសប្ដាហ៍នេះ បានជួបប្រជុំគ្នាពិភាក្សាអំពីការទិញយកនាវាផ្ទុកយន្តហោះធុនតូចទម្ងន់៣០.០០០តោន ដែលអាចផ្ទុកយន្តហោះបាន២០គ្រឿង និងឧទ្ធម្ភាគចក្រចម្បាំង៣០គ្រឿង ហើយការរចនាផលិតអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២២។ យោងតាមសេចក្តីរាយការណ៍ពីកាសែត Donga Ilbo យោធាកូរ៉េខាងត្បូងពីមុន ធ្លាប់បានដាក់នាវផ្ទុកយន្តហោះធុនតូច ក្នុងផែនការការពារជាតិរយៈពេលវែងរបស់ខ្លួន ហើយកិច្ចប្រជុំនៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាក់ថា គម្រោងនោះត្រូវបានប្តូរទៅក្នុងផែនការរយៈពេលមធ្យមរបស់ទីក្រុងសេអ៊ូលហើយ៕ប្រែសម្រួល៖ប៉ាង...
តៃប៉ិ៖ នាវាចម្បាំងអាមេរិកចំនួន ២ គ្រឿងបានបើកឆ្លងកាត់កំពង់ផែតៃវ៉ាន់ ជាតំបន់ដ៏រសើបនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាបេសកកម្មលើកទី២ ក្នុងខែនេះ និងជិត ២ សប្តាហ៍បន្ទាប់ពីក្រុមនាវាដឹកយន្តហោះចិន បានប្រើផ្លូវទឹកដូចគ្នានេះ។ ប្រទេសចិន ដែលអះអាងថា កោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួនត្រូវបានខឹងសម្បារ ដោយការបង្កើនការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកោះនេះរួមមានការលក់អាវុធ និងបញ្ជូននាវាចម្បាំង តាមច្រកសមុទ្រតៃវ៉ាន់ ដែលធ្វើឱ្យមានទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។ កងនាវាចរអាមេរិកបានឲ្យថឹងថា...