បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិក លោក Nikos Dendias នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា សហភាពអឺរ៉ុបគួរតែចាត់វិធានការ ជុំវិញឥរិយាបថបំពានច្បាប់របស់តួកគី ដោយលើកឡើងថា ទីក្រុងអង់ការ៉ា បានបរាជ័យក្នុងការឆ្លើយតប ចំពោះកាយវិការប្រកបដោយសុឆន្ទៈរបស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអឺរ៉ុបនានា នៅថ្ងៃចន្ទនេះ បានធ្វើកិច្ចពិភាក្សាគ្នា ថាតើមានមូលដ្ឋានសម្រាប់ការដាក់ទណ្ឌកម្ម លើប្រទេសតួកគី ដែលធ្វើឲ្យជ្រួលច្របល់ក្នុងជម្លោះមួយ ជាមួយសមាជិកសហភាពអឺរ៉ុប គឺប្រទេសក្រិកនិងស៊ីប ជុំវិញរឿងកម្មសិទិ្ធតំបន់ឆ្នេរ...
តាមការសិក្សា នៃស្រាវជ្រាវថ្មី រកឃើញថា មានត្រឹមតែ៤០ ភាគរយ នៃព្រៃឈើពិភពលោក មិនត្រូវបានរងផលប៉ះពាល់ ដោយសកម្មភាព របស់មនុស្ស ដូចជាធ្វើកសិកម្ម ការកាប់ឈើ និងនគរូបនីយកម្ម ជាដើមនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិចំនួន ៤៧ នាក់បានបង្ហាញថា មានតែ ៤០,៥...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសចិនបានសម្រេចចិត្តលប់ចោល កម្មវិធីទូរស័ព្ទចំនួនដល់ទៅ១០៥ពី App stores របស់ខ្លួនជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង និងយុទ្ធនាការដើម្បីលប់ចោល នូវរាល់ព័ត៌មានដែលពាក់ព័ន្ធទៅនឹង រូបអាសអាភាសហ្គេមនិងអំពើហិង្សា។ គួរឲ្យដឹងដែរថា កម្មវិធីទូរស័ព្ទភាគច្រើន គឺជាកម្មវិធីរបស់ប្រទេសចិន ប៉ុន្តែក្នុងនោះមួយដែលគួរឲ្យកត់ សំគាល់នោះគឺជាកម្មវិធី TripAdivsor ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនោះផងដែរ ។ យោងតាមការរដ្ឋបាល ទទួលបន្ទុកកិច្ចការងារគ្រប់គ្រងប្រព័ន្ធ...
រដ្ឋតិចសាស់ ៖ ការបាញ់បង្ហោះផ្កាយរណប ដែលរំពឹងទុកខ្ពស់ របស់ក្រុមហ៊ុន SpaceX ត្រូវបានបញ្ឈប់ក្នុងរយៈពេលប៉ុន្មានវិនាទី បន្ទាប់ពីវាត្រូវបានគេកំណត់ ឲ្យហោះហើរ៤១,០០០ ហ្វីតលើអាកាសពីលើកន្លែង ផលិត Boca Chica ក្នុងរដ្ឋតិចសាស់ ដោយសារតែបញ្ហា ម៉ាស៊ីន Raptor ប៉ុន្តែគ្រោងនឹងហោះហើររយៈកម្ពស់ខ្ពស់ លើកដំបូងរបស់ខ្លួនជាថ្មីនៅថ្ងៃស្អែក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង នឹងអភិវឌ្ឍឧបករណ៍រាវរកគ្រាប់មីន ក្រោមទឹកស្វយ័តមួយជាមួយ នឹងបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពយោធា នៅក្នុងប្រតិបត្តិការទប់ទល់នឹងគ្រាប់មីន។ រដ្ឋបាលកម្មវិធីការទិញ យកវិស័យការពារជាតិ បានឲ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ១២ ពាន់លានវ៉ុន (១១ លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុន LIG Nex1 Co. ដើម្បីអភិវឌ្ឍរ៉ូបូត...
រដ្ឋកាលីហ្វ័រញ៉ា ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple មានរឿងដ៏ធំមួយទៀត សម្រាប់រដូវកាលវិស្សមកាល គឺកាសស្តាប់ត្រចៀកឥត ខ្សែដោយធ្វើការ សាកល្បងថា តើអតិថិជនប៉ុន្មាននាក់ ដែលមានបំណងចង់ទទួលបានសំឡេង មានគុណភាពខ្ពស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ កាសស្តាប់ត្រចៀកមានឈ្មោះថា AirPods Max មានតម្លៃត្រឹមតែ ៥៤៩ ដុល្លារ...
បរទេស ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួនប្រឆាំងដាច់ខាតនិងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការក្នុងស្រុករបស់ខ្លួន ប្រសិនបើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែត្រៀមរៀបចំទណ្ឌកម្មថ្មីលើមន្ត្រីចិន ជុំវិញប្រតិបត្តិការបង្រ្កាប នៅហុងកុងនោះ គឺជាការពិត។ មន្ត្រីនំាពាក្យក្រសួង ការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់សន្និសីទកាសែតមួយថា ប្រសិនបើសហរដ្ឋអាមេរិក...
បរទេស ៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសអាមេរិក ទើបបានអនុម័តលក់ ប្រព័ន្ធទំនាក់ទំនងព័ត៌មាន មានទំហំទឹកប្រាប់២៨០លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់ ។ យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ ការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ នៅសហរដ្ឋអាមេរិក បានស្នើសុំទិញ ប្រព័ន្ធទំនាក់ទំនងព័ត៌មាន ដែលរួមមានឧបករណ៍...
សេអ៊ូល ៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារម្សិលមិញនេះ បានដាក់ឈ្មោះអង្គភាពថ្មីចំនួន ៦ និងនាវាចំនួន ៤ ដែលស្ថិតក្រោមការដាក់ ទណ្ឌកម្ម ទៅលើប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ ។ នាយកដ្ឋាននេះបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ថ្ងៃនេះការិយាល័យនៃការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិបរទេស (OFAC) របស់សហរដ្ឋអាមេរិក បានកំណត់អង្គភាពចំនួន ៦...
បរទេស ៖ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិននឹងចាប់វិធានការ តបតដ៏ចាំបាច់នានា ដោយយោងទៅតាមស្ថានភាព ក្រោយសហរដ្ឋអាមេរិក បានប្រកាសកញ្ចប់លក់អាវុធថ្មីមួយ ឲ្យទៅកោះតៃវ៉ាន់ ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០...