វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter និយាយថា ខ្លួនកំពុងពង្រីកនិយមន័យ នៃមាតិកាស្អប់ខ្ពើម ដើម្បីហាមប្រាមភាសា ដែលធ្វើឲ្យមនុស្សស្អប់ខ្ពើមមនុស្ស នៅលើមូលដ្ឋាននៃពូជសាសន៍ជាតិ ឬជាតិដើមនាពេលនេះតទៅ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការផ្លាស់ប្តូរត្រូវ បានប្រកាសដោយវេទិកាផ្ញើសារ គឺជាការចុងក្រោយ ដើម្បីបញ្ជាក់និយមន័យ នៃមាតិការំលោភបំពាន និងគ្រោះថ្នាក់ ដែលនាំឲ្យមានប្រតិកម្ម ប្រឆាំងនឹងបណ្តាញសង្គម។ Twitter បានបន្តថាការអាប់ដេតចុងក្រោយ...
បរទេស៖ កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ថា កងវាយប្រហារនៃយន្តហោះលេខ៣១៤ ទើបបានទទួលសមត្ថភាពប្រតិបត្តិការដំបូង សម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35C Lightning II។ យោងតាមការចេញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីប្រកាសនេះ ធ្វើឲ្យកងយន្តហោះ VMFA-314 ដើម្បីដាក់ពង្រាយប្រើលើនាវាផ្ទុកយន្តហោះ...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនផលិតស្មាតហ្វូន សហរដ្ឋអាមេរិក BlackBerry និងក្រុមហ៊ុន Amazon បានប្រកាសពីសម្ព័ន្ធភាពជាមួយគ្នា ដើម្បីបង្កើតប្រព័ន្ធកុំព្យូទ័រ Could ដែលរថយន្តអាចភ្ជាប់ ទៅនឹងសេវាកម្មនិងការយល់ ដឹងផ្អែកលើទិន្នន័យពីយានយន្ត និងអ្នកប្រើប្រាស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ពាក្យនៃផែនការសម្រាប់កម្មវិធីទិន្នន័យយានយន្តឆ្លាតវៃ ហៅថា “IVY” ធ្វើសមកាលកម្មរថយន្ត ដោយឥតខ្សែ ដើម្បីប្រើប្រាស់កុំព្យូទ័រ នៅក្រុមហ៊ុន...
សេអ៊ូល៖ អ្នកការទូតសហរដ្ឋអាមេរិកម្នាក់ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនិងត្រូវតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់តម្លៃរួមរបស់ពួកគេ និងពិនិត្យមើលឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។ អ្នកការទូតកូរ៉េខាងត្បូង ម្នាក់នៅទីនេះ បានយល់ស្របលើតម្រូវការ សម្រាប់សម្ព័ន្ធមិត្ត ដើម្បីធ្វើការជាមួយគ្នា ប៉ុន្តែបានគូសបញ្ជាក់ពីសារសំខាន់ នៃការដាក់ចេញគោលដៅរួម របស់ពួកគេជាមុនសិន។ តាមសម្តីរបស់លោក Marc...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Salesforce បានប្រកាសជាផ្លូវការ ពីកិច្ចព្រមព្រៀង ដែលបានតម្លៃទឹកប្រាក់ ២៧,៧ ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន សហការតាមអ៊ីនធើណត Slack ផ្តល់ឲ្យក្រុមហ៊ុនយក្សសូហ្វវែរអាជីវកម្ម នូវឧបករណ៍យ៉ាងទូលំទូលាយ នៅពេលដែលជំងឺរាតត្បាត ជំរុញឲ្យមាននិន្នាការការងារពីចម្ងាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ Salesforce មានមូលដ្ឋាននៅសាន់ហ្វ្រាន់ស៊ីស្កូ នឹងដាក់បញ្ចូលបច្ចេកវិទ្យាផ្ញើសារខ្លីៗ ជាមួយកម្មវិធីរបស់ខ្លួន សម្រាប់ការគ្រប់គ្រងទីផ្សារ...
SEATTLE ៖ ក្រុមហ៊ុន Microsoft Corp បានប្រកាសឧបករណ៍ថ្មីមួយ មានទីតាំងស្ថិតលើ Cloud ត្រូវបានរចនាឡើង ដើម្បីជួយអតិថិជនសាជីវកម្ម ឲ្យយល់ពីកន្លែងដែលទិន្នន័យ ត្រូវបានខ្ចាត់ខ្ចាយ ពាសពេញប្រតិបត្តិការ របស់ពួកគេ និងថាតើពួកគេអនុលោម តាមបទប្បញ្ញត្តិឯកជន ភាពទិន្នន័យដែរ ឬទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ នៅពេលត្រូវបានគេស្គាល់ សម្រាប់ប្រព័ន្ធប្រតិបត្តិការ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូងលោក លីអ៊ីន – យ៉ាំង នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យប្រទេសកូរ៉េខាងជើង បញ្ឈប់ការបង្កហេតុ នៅក្នុងរដ្ឋបាលអនាគតរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន។ នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកលី តាមរយៈវេទិកាតាមប្រព័ន្ធអនឡាញថា «ខ្ញុំបាននិយាយរឿងនេះម្តងហើយម្តងទៀតជាច្រើនដង...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមពួកអ្នកប្រយុទ្ធ និងវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេត ឬហៅថា hackers នោះត្រូវបានគេជឿជាក់ថាកំពុងមានបំណងរំខាន ទៅដល់ខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់វ៉ាក់សាំងអន្តរជាតិសាជាថ្មីទៀត ហើយនៅសប្តាហ៍នេះ។ យោងតាមការបញ្ជាក់ច្បាស់ៗ ដោយក្រុមហ៊ុន IBM បានអះអាងថាថា ខ្លួនបានតាមដានយុទ្ធនាការមួយ ដែលមានគោលបំណង ចែកចាយខ្សែសង្វាក់ឧបករណ៍ត្រជាក់ ដែលត្រូវបានប្រើដើម្បីរក្សាសីតុណ្ហភាពវ៉ាក់សាំង ឲ្យត្រឹមត្រូវក្នុងអំឡុងពេលដឹកជញ្ជូន។...
បរទេស៖ ក្រុមហ៊ុនការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ Rheinmetall តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការប្រកាសលក់គ្រាប់បែក ទម្លាក់ពីយន្តហោះ MK-82-EP ឲ្យទៅប្រទេសបារាំងនិងអាល្លឺម៉ង់ ដោយមានចំនួនប្រមាណ ២.០០០គ្រាប់ សរុបជាទឹកប្រាក់៤២,៣លានដុល្លារ។ គ្រាប់បែកមានទម្ងន់៥០០ផោននេះ នឹងត្រូវបានប្រើប្រាស់ ដោយយន្តហោះចម្បាំង Mirage 2000 និង Rafale របស់ប្រទេសបារាំង និងត្រូវបានប្រើប្រាស់ជាក្បាលគ្រាប់...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយ សារជំងឺកូវីដ- ១៩ នៅអាមេរិកបានកើនឡើងដល់ ២៧ម៉ឺននាក់កាល ពីថ្ងៃអង្គារ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។ ជាមួយនឹងចំនួនឯកត្តជន ដែលមានដល់ ១៣,៦ លាននាក់ចំនួន អ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ២៧០,០០៣នាក់ គិតត្រឹមម៉ោង...