បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីបង្កើតសហប្រតិបត្តិការនៅដែនសមុទ្រចិនខាងត្បូង ជាមួយប្រទេសឥណ្ឌូនេស៊ី និងគោរពកិច្ចប្រឹងប្រែងរបស់ទីក្រុងចាកាតា ក្នុងកិច្ចការពារដែនទឹករបស់ខ្លួន ទន្ទឹងនឹងការច្រានចោលការអះអាងកម្មសិទ្ធិក្នុងតំបន់មិនស្របច្បាប់របស់ចិន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ជាមួយលោក Retno Marsudi ជារដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ំMike Pompeo បានធ្វើការកោតសរសើរសកម្មភាពឥតរារែករបស់ទីក្រុងចាកាតា...
វ៉ាស៊ីនតុន៖ សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៣៣,១ ភាគរយក្នុងខែកក្កដា – កញ្ញា ដែលជាកំណើនខ្ពស់បំផុតប្រចាំត្រីមាស ប៉ុន្តែមិនត្រឹមតែតំណាងឱ្យការងើបឡើងវិញមួយផ្នែកពីការផ្ទុះឡើងនៃជំងឺរាតត្បាតដ៏សាហាវនេះ។ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលតាមពីក្រោយគូប្រជែងប្រជាធិបតេយ្យរបស់លោក គឺលោក Joe Biden នៅក្នុងការស្ទង់មតិបានបង្ហាញភ្លាមៗនូវទិន្នន័យដែលប្រសើរជាងការរំពឹងទុកលើផលិតផលក្នុងស្រុកសរុបពិតប្រាកដដែលជាសញ្ញាបង្ហាញថាប្រទេសនេះកំពុងដើរលើផ្លូវត្រូវ។ លោកប្រធានាធិបតីវ័យ ៧៤ ឆ្នាំរូបនេះ បានសរសេរលើទំព័រធ្វីតធើរបស់លោកថា ផែនការដំឡើងពន្ធរបស់លោក...
អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Sarri ត្រូវបានគេជឿជាក់ថា ពិតជាមានបំណង ក្នុងការវិលត្រឡប់ មកធ្វើការងាររបស់ខ្លួនខ្លាំងណាស់ នៅពេលនេះក្រោយការបណ្តេញចេញ ពីសំណាក់ក្លឹប Juventus នាពេលកន្លងមក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី តាមការចេញផ្សាយរបស់ the Goal នៅថ្ងៃនេះបានសរសេរថា លក្ខខណ្ឌមួយដែលគ្រូបង្វឹកសញ្ជាតិ អ៊ីតាលីរូបនេះ អាចធ្វើបាននោះ គឺចាំបាច់ត្រូវតែដោះស្រាយ បញ្ហាកុងត្រាជាមួយនឹង...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស ៣ នាក់ បានបាត់បង់ជីវិត ដោយសារតែការវាយប្រហារ ដោយកាំបិតនៅឯព្រះវិហារមួយនៅទីក្រុង Nice ប្រទេសបារាំង។ អភិបាលក្រុង Nice លោក Christian Christian Estrosi បាននិយាយថា វាគឺជាការវាយប្រហារ ដោយភេរវកម្មនៅចំកណ្តាល នៃតំបន់...
វ៉ាស៊ីនតោន៖ ដោយមានរយៈពេលមួយសប្តាហ៍ទៀត រហូតដល់ការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក គូប្រជែងខាងប្រជាធិបតេយ្យ លោក ចូ បៃដិន កំពុងរក្សាការនាំមុខ ក្នុងការស្ទង់មតិថ្នាក់ជាតិ លើប្រធានាធិបតីសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលនៅតែបន្តប្រឈមមុខនឹងសំណួរ ជុំវិញការដោះស្រាយរបស់លោក ចំពោះការឆ្លងរាលដាលជំងឺ កូវីដ-១៩។ បេក្ខជនទាំងពីរ កំពុងបោះជំហានចុងក្រោយ នៅក្នុងរដ្ឋសមរភូមិ ដោយព្យាយាមដាក់ខ្លួន...
ប៉េកាំង៖ គណបក្សកុម្មុយនិស្តចិន បានសន្យាថា នឹងប្រកាន់យកយុទ្ធសាស្រ្ត“ ចរាចរពីរ” ដើម្បីជំរុញតម្រូវការក្នុងស្រុក ខណៈដែលព្យាយាមជំរុញការនាំចេញ និងមានភាពតានតឹង កាន់តែខ្លាំងឡើងជាមួយអាមេរិក។ ទីក្រុងប៉េកាំង ប្រហែលជាត្រូវបានគេបង្ខំ ឱ្យសង្កត់ធ្ងន់ទៅលើការពង្រឹងតំរូវការ ក្នុងស្រុកជាជាងការពឹងផ្អែក លើការនាំចេញ ដែលជាកត្តាជំរុញ ដ៏សំខាន់នៃកំណើន ដោយសារសេដ្ឋកិច្ចផ្តោតលើទីផ្សារ មានការស្ទាក់ស្ទើរ ក្នុងការធ្វើពាណិជ្ជកម្មយ៉ាងសកម្ម ជាមួយប្រទេស ដែលដឹកនាំដោយរដ្ឋកុម្មុយនិស្ត។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ...
សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីលោក មូន ជេអ៊ីន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង អាចត្រូវបានដាក់នៅជួរមុខនៃសង្រ្គាមត្រជាក់ថ្មីប្រសិនបើខ្លួនចូលរួមជាមួយស្ថាបត្យកម្មសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន។ លោកមូន ជុងអ៊ីន បានធ្វើការកត់សម្គាល់នៅក្នុងវេទិកា ស្តីពីសន្តិសុខ គឺពីរថ្ងៃបន្ទាប់ពីលោកបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកបង្ខំឲ្យកូរ៉េខាងត្បូងចូលរួមក្នុងយន្តការការពារជាតិរួមគ្នាប្រឆាំងនឹងប្រទេសចិន នោះវានឹងបង្កនូវ“ ភាពលំបាកដែលអាចកើតមាន” ចំពោះទីក្រុងសេអ៊ូលខណៈទីក្រុងប៉េកាំង “អាចចាត់ទុកពួកយើងជាសត្រូវ”។ ថ្មីៗនេះសហរដ្ឋអាមេរិក បានបង្ហាញពីបំណងពង្រីកវេទិការការ៉េ ដែលទាក់ទងនឹងអូស្ត្រាលីជប៉ុន និងឥណ្ឌា...
បរទេស ៖ នៅថ្ងៃពុធសប្ដាហ៍នេះ មន្ត្រីនាំពាក្យការិយាល័យបរទេស ក្នុងទីក្រុងប៊ែកឡាំងមួយរូប បាននិយាយប្រាប់ថា ប្រទេសថៃបានធានាអះអាង ចំពោះអាល្លឺម៉ង់ម្តងហើយម្តងទៀតថា ព្រះមហាក្សត្រថៃ នឹងមិនធ្វើកិច្ចការរដ្ឋាភិបាល ក្នុងខណៈទ្រង់ប្រថាប់នៅក្នុងប្រទេស អាល្លឺម៉ង់នោះទេ។ មន្ត្រីនាំពាក្យរូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយបន្ថែមទៀតដូច្នេះថា “រដ្ឋាភិបាលអាល្លឺម៉ង់សន្មត់និងមានក្តីរំពឹងថា នឹងគ្មានការសម្រេចចិត្តដែលអាល្លឺម៉ង់រកឃើញថា មានបំពានច្បាប់អាល្លឺម៉ង់ ច្បាប់អន្តរជាតិ ឬក៏ច្បាប់សិទ្ធិមនុស្សនោះឡើយ”។ គួរបញ្ជាក់ថា នៅក្នុងទីក្រុងបាងកក...
សេអ៊ូល ៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានទទូចដល់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីបង្ហាញភាពស្មោះត្រង់បន្ថែមទៀត ដើម្បីដោះស្រាយជម្លោះដែលអូសបន្លាយរយៈពេល លើបញ្ហាកម្លាំងពលកម្ម ដោយបង្ខំពីសម័យសង្គ្រាម និងដកការរឹតត្បិតការ នាំចេញរបស់ខ្លួន ចេញយ៉ាងលឿនលើទីក្រុងសេអ៊ូល។ លោកគីម ជុងហាន់ អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៅក្រសួងការបរទេស បានប្រគល់មុខតំណែងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងសេអ៊ូល ជាមួយសមភាគីជប៉ុន របស់លោក គឺលោក...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានបំណងចង់ពង្រឹង សមត្ថភាពសន្តិសុខជាតិ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ដោយយោងទៅតាមអត្ថបទ ព័ត៌មានមួយ ចេញដោយទីភ្នាក់ងារសារ ព័ត៌មានផ្លូវការចិន ស៊ិនហួ ថ្នាក់ដឹកនាំរបស់បក្ស កុម្មុយនិស្តចិន ក៏បាននិយាយផងដែរ នៅក្នុងកិច្ចប្រជុំមាន...