បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសជប៉ុនបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាខ្លួនគ្មានផែនការ ក្នុងការចូលរួមជាមួយនឹងសន្ធិសញ្ញាដើម្បីធ្វើការហាមឃាត់អាវុធនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិឡើយ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្ យជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងតូក្យូដោយបានបញ្ជាក់ទៀតថាជប៉ុនមានគោលការណ៍ផ្សេងពីប្រទេសដទៃ ដើម្បីធ្វើការងារទៅលើរឿងមួយនេះ។អ្នកនាំពាក្យដដែលបាននិយាយទៀតថា ជប៉ុនបានបង្ហាញពីការគាំទ្រដល់សន្ធិសញ្ញាមួយនេះប៉ុន្តែខ្លួននឹងមិន ចលរួមក្នុងការចុះហត្ថលេខាឡើយ។ គួរឲ្យដឹងដែរថាសន្ធិសញ្ញាដែលត្រូវ បានអនុម័តដំបូងកាលពី ខែកក្កដាឆ្នាំ ២០១៧ ដោយមានការគាំទ្រពី ១២២ ប្រទេសនិងតំបន់នោះនឹងត្រូវចូលជាធរមាននៅថ្ងៃទី ២២ ខែមករាខាងមុខនេះខណៈដែលប្រទេសហុងឌូរ៉ាសកាលពី ថ្ងៃសៅរ៍បានក្លាយជាប្រទេស ឬតំបន់ទី ៥០ ដែលផ្តល់សច្ចាប័នដល់សន្ធិសញ្ញាស្តីពីការហាមឃាត់...
កាលពីសប្តាហ៍មុនក្រសួងការបរទេសចិន បានប្តេជ្ញាឆ្លើយតបឱ្យសមស្របនិងចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃប្រមាណ ១,៨ ពាន់លានដុល្លារ។ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួង ការបរទេសចិនលោក Zhao Lijian បានបញ្ជាក់នៅថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្ម លើអង្គភាពអាមេរិក ដែលចូលរួមក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...
ថៃ៖ យើងបានដឹងហើយថា ប្រទេសអង់គ្លេសធ្លាប់បាន ជំទាស់ទៅនឹងប្រទេសបារាំង នាសម័យកាល ពួកគេជាម្ចាស់អាណានិគម នៅក្នុងអំឡុង ស.វ ទី១៩។ ប្រទេសអង់គ្លេសជំទាស់ មិនអោយប្រទេសបារាំង ដែលជាម្ចាស់អាណានិគម នៅអតីតឥណ្ដូចិន ធ្លាប់មានផែនការ ជីកព្រែកក្រា នៅភាគខាងត្បូងប្រទេសថៃ ក៏ប៉ុន្តែប្រទេសអង់គ្លេសដែលជាម្ចាស់អាណានិគម នៅម៉ាឡេស៊ី បានជំទាស់មិនអោយជីកព្រោះនិងធ្វើអោយអង់គ្លេស បាត់បង់ចំណូល ខណៈដែលកប៉ាល់ជំនួញធំៗ ប្រើប្រាស់ច្រកម៉ាឡាកា...
បរទេស៖ មន្ត្រីនាំពាក្យ កងកម្លាំងអាមេរិក បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមអាកាសមួយ ទៅលើពួកបះបោរតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ភាគកណ្ដាល កាលពីថ្ងៃល្ងាចអាទិត្យ ក្នុងគោលបំណង ការពារកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន។ លោកវរសេនីយ៍ឯក Sonny Leggett បានមានប្រសាសន៍ នៅក្នុងបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃចន្ទនេះថា ការវាយប្រហារ តាមអាកាសនៅខេត្ត...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទនេះ បានស្នើឡើងថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក គួរតែយល់ព្រមគ្នា មិនដាក់ពង្រាយប្រើមីស៊ីល មានមូលដ្ឋានលើគោកនៅតំបន់អឺរ៉ុប និងណែនាំ ឲ្យមានវិធានការ ផ្ទៀងផ្ទាត់គ្នាទៅវិញទៅមក ដើម្បីកសាងទំនុកចិត្ត ក្រោយពីបញ្ចប់សន្ធិសញ្ញា គ្រប់គ្រងអាវុធនុយក្លេអ៊ែ INF។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា កងកម្លាំងនុយក្លេអ៊ែ វាយប្រហារចម្ងាយមធ្យម នៅដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ កាលពីឆ្នាំមិញនេះ...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិន នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin ក្រុមហ៊ុន Boeing Defense ក្រុមហ៊ុន Raytheon និងក្រុមហ៊ុនអាមេរិកដទៃទៀត ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធក្នុងការលក់អាវុធ របស់ទីក្រុងវ៉ាស៊ីនតោនឲ្យកោះតៃវ៉ាន់។ តាមសេចក្តីរាយការណ៍ លោក Zhao Lijian បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិននឹងធ្វើសកម្មភាព ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន...
បរទេស៖ បញ្ហាទឹកជំនន់នៅទីក្រុង ហូជីមិញ បានកើតឡើងកាន់តែធ្ងន់ធ្ងរ ក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ២០២០នេះ ដោយមានផ្លូវចំនួន ១៨ ខ្សែទៀតបានលិចលង់ ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្លូវសរុបចំនួន ៣៥ ខ្សែ ដែលបានជន់លិចក្នុងចន្លោះខែមករានិងកញ្ញា...
កាលីហ្វ័រញ៉ា៖ អត្រាកំណើតនឹងធ្លាក់ចុះ ធ្វើឲ្យមនុស្សភាគច្រើន នឹងនៅលីវបានយូរ ចំណែកស្ត្រី នឹងរួមភេទដោយខ្លួនឯងថែមទៀត ដូច្នេះអ្នកវិទ្យាសាស្ត្រព្យាករណ៍ ពីរបៀបដែលសង្គមនឹងផ្លាស់ប្តូរ នៅក្នុងពិភពក្រោយមេរោគ COVID -19 ព្រមទំាងជះឥទ្ធិពលឱកាសការងារ និងការគាំទ្រដល់ប្រជាជនវ័យចំណាស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លើសពីនេះទៀត ការបែងចែកមិនស្មើភាពគ្នា នៃកម្លាំងពលកម្មក្នុងគ្រួសារបន្ថែម នាំមកដោយការជាប់សោរក្នុងផ្ទះ អាចមើលឃើញពីវិសមភាពយេនឌ័រកើនឡើង និងជំរុញការអភិរក្សសង្គមបន្ថែមទៀត។ តាមអ្នកស្រាវជ្រាវជាច្រើន...
បរទេស៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសថៃ បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទបន្តទៀត បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើព្រងើយកន្តើយ នឹងឱសានវាទកំណត់ត្រឹមម៉ោង ១០ យប់របស់ពួកគេ ដើម្បីលោកលាលែងពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើងនៅថ្ងៃច័ន្ទនេះ បានថ្កោលទោសការធ្វើទស្សនកិច្ចថ្មីនៅសហរដ្ឋអាមេរិក ដោយមន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងត្បូង ដោយថាវាជាការអាម៉ាស់មួយ សម្រាប់ទីក្រុងសេអ៊ូល ក្នុងការស្វែងរកការរស់រានមាន ជីវិតតាមរយៈការស្វែងរកជំនួយពីខាងក្រៅ។ ក្នុងប៉ុន្មានខែថ្មីៗនេះមន្រ្តីជាន់ខ្ពស់ទីក្រុងសេអ៊ូលរួមមាន រដ្ឋមន្ត្រីការពារជាតិ Suh Wook ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់លោក Suh Hoon និងអនុរដ្ឋមន្រ្តីក្រសួងការបរទេស Choi Jong-kun បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយសមភាគីរបស់ពួកគេ ទាក់ទងនឹងឧបទ្វីបកូរ៉េ និងសម្ព័ន្ធមិត្ត។...