បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នឹងមិនភ្លេចគុណបំណាច់នៃការលះបង់របស់ទាហានស្ម័គ្រចិត្ត សាធារណរដ្ឋប្រជាមានិតចិននោះទេ នៅក្នុងអំឡុងចូលរួមក្នុងពិធីមួយសម្រាប់កងទ័ពចិន ដែលបានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។ លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានទៅផ្នូររបស់លោក Mao Anying ជាកូនប្រុសច្បងរបស់លោក ម៉ៅ សេទុង ដើម្បីបូជាបាច់ផ្កា។...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan តាមសេចក្តីរាយការណ៍ បានបញ្ជាក់ពីការបាញ់តេស្តសាកល្បងប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៊ី S-400 ហើយលោកបានបន្ថែមថា ការជំទាស់ប្រឆាំងរបស់អាមេរិក មិនបានធ្វើឲ្យលោកព្រួយបារម្ភនោះទេ។ យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធ S-400 នោះ...
បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងតំបន់អាស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី១០លាននាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលជាតំបន់ជាប់លំដាប់លេខ២ លើពិភពលោកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈដែលប្រទេសឥណ្ឌា បន្តមានអ្នកឆ្លងជំងឺច្រើនជាងគេ ទោះបីជានៅតំបន់ផ្សេងៗទៀត មានការថយចុះបន្តិចក្តី ។ ក្រៅពីអាមេរិកឡាទីន តំបន់អាស៊ីន ត្រូវបានគេចាត់ចូល១/៤នៃអ្នកឆ្លងជំងឺលើពិភពលោក ដែលមានចំនួន៤២,១លាននាក់ដែលឆ្លងវីរុស...
បរទេស៖ ការផ្តួចផ្តើមគំនិតចំនួនពីរ សម្រាប់ប្រព័ន្ធការពារសង្គ្រាមដែនអាកាស តាមសេចក្តីរាយការណ៍ បានលេចបង្ហាញខ្លួន ពីសន្និសីទមួយរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជាសមាជិកអង្គការសម្ពន្ធមិត្តណាតូ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់អង្គការយោធានោះ។ រដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសប៊ែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី អ៊ីតាលី ឡាតវី ហូឡង់ ស្លូវេនី និងអេស្ប៉ាញ បានចុះហត្ថលេខាលើលិខិតមួយ ដែលមានចេតនាអនុវត្តប្រព័ន្ធការពារដែនអាកាសជាប្រព័ន្ធ និងម៉ូឌុលមានមូលដ្ឋាននៅលើដី ហៅកាត់ថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ (២៣ តុលា) ក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសរុស្ស៊ី ដែលជាប់ទាក់ទងនឹងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ដែលមានសមត្ថភាពបង្កការខូចខាតឧស្សាហកម្មដែលជាមហន្តរាយ ហើយសកម្មភាពមួយនេះប្រទេសរុស្ស៊ី ឆ្លើយតបវិញថា ជា រឿងខុសច្បាប់ ។ ក្រសួងរតនាគារអាមេរិក បានចោទប្រកាន់ថា...
ស្វីស៖ អ្នកបុរាណវិទ្យា Regula Gubler បាននិយាយថា ការផ្លាស់ប្តូរអាកាសធាតុកំពុងបង្កើត ទីតាំងបុរាណវិទ្យាដ៏មានតម្លៃនៅលើភ្នំ Alpine ដោយសារតែការរលាយផ្ទាំងទឹកកក និងបង្ហាញពីអច្ឆរិយៈដែលអាចនឹងលាក់ខ្លួនក្នុងទឹកកកនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កាលពីពេលថ្មីៗនេះក្រុមបានរកឃើញ សរសៃរុក្ខជាតិដែលមានអាយុកាលប្រមាណ ៦០០០ ឆ្នាំគឺជារូបចម្លាក់ធ្វើពីឈើបុរាណដែលមានស្បែកជើងនៅសេសសល់ ស្ថិតនៅសម័យបុរេប្រវត្តិមានអាយុកាល ២,៨០០ មុនគ.សរួមជាមួយនឹងទ្រព្យសម្បត្តិដែលបាត់បង់ដទៃទៀតនៅទូទាំងតំបន់។ ការឡើងកម្តៅពិភពលោកកំពុងបង្ហាញ វត្ថុបុរាណដ៏អស្ចារ្យទាំងនេះក៏ដោយ ក៏អ្នកបុរាណវិទូកំពុង ប្រណាំងប្រឆាំងនឹងពេលវេលាពីព្រោះទឹកកកគឺជាអ្វី...
ចិន៖ ក្រុមអ្នកស្រាវជ្រាវរបស់ស្វីសបាននិយាយថា គ្រាប់បាល់ស្បែកមួយឈុតត្រូវបានគេរកឃើញ កប់ជាមួយអ្នកចម្បាំងចិនសម័យបុរាណត្រូវបានគេប្រើកាលពី ៣០០០ ឆ្នាំមុនជាចំណុចមួយដើម្បី រក្សាខ្លួនឲ្យសម និងត្រៀមខ្លួននៅលើសមរភូមិនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Zurich បានរកឃើញវត្ថុបុរាណនៅក្នុងផ្នូរចំនួន ៣ មានទីតាំងនៅទីបញ្ចុះសព Yanghai ក្បែរទីក្រុង Turfan។ បាល់ត្រូវបានរចនាឡើងដោយប្រើស្បែកចៀមទាញរួមគ្នាជាមួយខ្សែស្បែក និងដាក់ជាមួយឆ្នូតស្បែកមានទំហំប៉ុនបាល់។ ទោះបីជាក្រុមនេះមិនច្បាស់ពីរបៀប ដែលបាល់ត្រូវបានប្រើ ប៉ុន្តែផ្ទាំងគំនូរលើជញ្ជាំងក្នុងផ្នូរមួយ...
អាមេរិក ៖ អង្គការអវកាសណាសា កំពុងត្រៀមខ្លួនដើម្បីដោះស្រាយ អាចម៍ផ្កាយ Bennu នៅថ្ងៃនេះជាកន្លែងដែលវា នឹងយកគំរូពីផ្ទាំងថ្មអវកាស មានរាងដូចផ្ទាំងថ្មហើយនាំ វាមកផែនដីវិញនៅឆ្នាំ ២០២៣នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទីភ្នាក់ងារអវកាសបានប្រកាសថា យានអវកាស OSIRIS-REx របស់ខ្លួននឹងចុះចតអស់រយៈពេលមួយសន្ទុះលើផ្កាយព្រះគ្រោះ Bennu បន្ទាប់ពីបានតំរៀបតាមលំដាប់ចុះ ៤,៥ ម៉ោងដោយប្រុងប្រយ័ត្ន ។...
ញូវយ៉ក៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថាសន្ធិសញ្ញា ហាមឃាត់នុយក្លេអ៊ែរ ដែលត្រូវបានអនុម័ត ដោយអង្គការអន្ដរជាតិ មួយនេះ នៅពេលនេះ គឺនៅសល់មួយជំហានទៀត ពីការចូលជាធរមាន ខណៈប្រទេស និងតំបន់ចំនួន ៤៩ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ជាមួយនឹងកម្រិតតម្រូវការចំនួន ៥០ ។ សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ នឹងចូលជាធរមានរយៈពេល ៩០ ថ្ងៃបន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័ន...
ព្រុចសែល ៖ ស្ថានភាពសេដ្ឋកិច្ចទូទៅស្ថានភាពហិរញ្ញវត្ថុ សាធារណៈការធ្វើអន្តោប្រវេសន៍ និងសុខភាព គឺជាក្តីបារម្ភកំពូល របស់ពលរដ្ឋសហភាពអឺរ៉ុប (EU) បើយោងតាមការស្ទង់មតិ Standard Eurobarometer ចេញផ្សាយកាលពីថ្ងៃសុក្រ ។ ការស្ទង់មតិនេះធ្វើឡើងក្នុងខែកក្កដា និងសីហាក្នុងចំណោមមនុស្សជិត ២៧.០០០ នាក់ ។ ការស្ទង់មតិនេះរកឃើញថា ប្រជាជនអឺរ៉ុប ៦៤ ភាគរយ...