វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក CDC បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានរាយការណ៍ថាមានករណីថ្មីនៃជំងឺកូវីដ-១៩ មានចំនួន ១៤៣,៤០៨ ករណីថ្មីពីថ្ងៃពុធដែលជាចំនួនកើនឡើងជារៀងរាល់ថ្ងៃចាប់តាំងពីការរាតត្បាតនៅក្នុងប្រទេស។ ចំនួនថ្មីបានធ្វើឱ្យប្រសើរឡើងវិញនូវកំណត់ត្រាទូទាំងប្រទេស ដែលមានចំនួន ១៣៤,៣៨៣ ករណីកាលពីថ្ងៃមុន ដែលជំរុញឱ្យមានការកើនឡើងជាមធ្យមប្រចាំថ្ងៃ ៧ថ្ងៃដល់កម្រិតខ្ពស់បំផុតគឺ ១២១,៤៩៦ ករណីនេះបើយោងតាមទិន្នន័យចុងក្រោយរបស់ CDC។ ចំនួនអ្នកស្លាប់សរុប ១,៤៧៩ នាក់ដោយសារវីរុសនេះត្រូវបានគេកត់ត្រាទុកនៅទូទាំងប្រទេសកាលពីថ្ងៃពុធ ដែលនាំឱ្យមានការកើនឡើងជាមធ្យម...
BBC៖ នាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេបំផុត លើពិភពលោកគឺព្រះអង្គម្ចាស់ Khalifa bin Salman Al Khalifa នៃប្រទេសបារ៉ែន បានទទួលមរណភាពក្នុងព្រះជន ៨៤ ព្រះវស្សា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះអង្គម្ចាស់ Khalifa ដែលបានចូលកាន់តំណែង...
កូស្តារីកា ៖ សត្វប្រចៀវមួយប្រភេទ ដែលលាក់ខ្លួន និងពិបាកយល់អារម្មណ៍ ត្រូវបានគេសង្កេតឃើញមានការរួមភេទ នៅក្នុងជម្រកធម្មជាតិ របស់វាជាលើកដំបូង ដោយសារសត្វនេះបង្ហាញនូវសកម្មភាព ស្បែកនៅខាងក្រោមចង្កា របស់ពួកគេរៀងជ្រីវជ្រួញនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញសត្វប្រចៀវ ដែលមានស្បែកជ្រីវជ្រួញ នៅក្នុងព្រៃនៃប្រទេស កូស្តារីកា និងបានរកឃើញសត្វឈ្មោល ប្រមូលផ្តុំគ្នាជាក្រុមធំៗ ដើម្បីប្រយុទ្ធប្រឆាំង ក្នុងចំណោមពួកគេសម្រាប់គូដៃរួមភាព។...
មីយ៉ាន់ម៉ា ៖ មជ្ឈមណ្ឌលសត្វអាល្លឺម៉ង់ បាននិយាយថា ប្រភេទសត្វស្វាថ្មីមួយ ត្រូវបានគេរកឃើញនៅលើភ្នំភ្លើងមួយ នៅប្រទេសមីយ៉ាន់ម៉ានោះ នាពេលបច្ចុប្បន្នវាជិតផុតពូជ ទៅហើយ ដោយនៅសល់តិច ជាង ២៥០ ក្បាលទៀតតែប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វស្វា Popa langur ត្រូវបានគេរកឃើញបន្ទាប់ពីការ សិក្សាហ្សែនយ៉ាងទូលំទូលាយ ដោយមជ្ឈមណ្ឌលសត្វអាល្លឺម៉ង់...
បរទេស ៖ ព្រះរាជ្ជទាយាទ អារ៉ាប៊ីសាអូឌីត បានមានបន្ទូលនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងវាយប្រហារអ្នកណា ដែលគម្រាមកំហែង ដល់សន្តិសុខ និងស្ថិរភាពជាតិខ្លួន ដោយប្រើកណ្ដាប់ដៃដែក ក្រោយមួយថ្ងៃបន្ទាប់ពីការ វាយប្រហារមួយ លើពិធីទិវារំឭកការចងចាំមួយ ធ្វើឲ្យរបួសមនុស្សពីរនាក់ ។ តាមសេចក្តីរាយការណ៍ ក្រុមរដ្ឋឥស្លាមជ្រុលនិយម បានធ្វើការអះអាង ទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីថ្ងៃពុធ ទៅលើពិធីមិនមែនមូស្លីម...
បរទេស ៖ ប្រទេសអង់គ្លេស បាននិយាយថា ប្រទេសចិនបានបំពានសន្ធិសញ្ញាទ្វេភាគីដ៏ចម្បងរបស់ខ្លួន ស្តីពីទីក្រុងហុងកុង តាមរយៈការដាក់ប្រើច្បាប់ថ្មី ធ្វើឲ្យប៉ះពាល់ដល់សមាជិកសភាជាប់ឆ្នោត នៅក្នុងទឹកដីអតីតអាណានិគមអង់គ្លេសមួយនេះ និងបានក្រើនរំឭកថា ខ្លួននឹងពិចារណា ដាក់ទណ្ឌកម្ម ជាផ្នែកនៃការឆ្លើយតប។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ថា “ការដាក់ប្រើប្រាស់ច្បាប់ថ្មី របស់ទីក្រុងប៉េកាំង ធ្វើឲ្យប៉ះពាល់កិត្យានុភាពសមាជិកសភា ជាប់ឆ្នោតនៅហុងកុង...
បរទេស ៖ ជាហេតុការណ៍ មិនសូវកើតឡើងឡើយ សម្រាប់វិស័យទេសចរណ៍ ខណៈដែលសណ្ឋាគារ មួយនៅថៃបានប្តឹង តុលាការឲ្យចាប់ខ្លួនភ្ញៀវម្នាក់ របស់ខ្លួនដាក់គុក ក្រោយបុរសម្នាក់ នោះបានធ្វើការសរសេរ មតិអវិជ្ជមាន (review) ក្នុងបទពិសោធ ដែលគាត់ទទួលបានសេវាកម្ម ពីសណ្ឋាគារមួយនោះ ។ សណ្ឋាគារ Sea View Resort ត្រូវបានភ្ញៀវរបស់ខ្លួនម្នាក់...
បរទេស៖ លោក Narong Songarom ប្រធានការិយាល័យជាតិ ដើម្បីព្រះពុទ្ធសាសនា (NOB) បានចេញបទបញ្ជាហាមព្រះសង្ឃ និង លោកនេន កុំឲ្យចូលរួមក្នុងមហាបាតុកម្ម ហើយព្រះសង្ឃអង្គណា ដែលល្មើសបម្រាមអាចនឹងត្រូវផ្សឹក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Narong ថាមុននេះ...
ម៉ូណាកូ ដែលជាប្រទេសតូច ជាងគេបំផុតទី២ ក្នុងពិភពលោក បន្ទាប់ពីទីក្រុងវ៉ាកង់ ។ ប្រទេសមួយនេះ បានក្លាយទៅជាប្រទេស ដែលមានការសរសេរចែងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងទំហំខ្លីបំផុត របស់ពិភពលោក បើប្រៀបធៀបទៅនឹង បណ្តាលប្រទេសដទៃទៀត។ នៅកំឡុងឆ្នាំ១៩៦២ នៅក្នុងសម័យ ព្រះអង្គម្ចាស់Prince Rainter ទី៣រដ្ឋាភិបាលរបស់ប្រទេសម៉ូណាកូ បានចាប់ផ្តើមធ្វើការលើការសរសេរច្បាប់រដ្ឋធម្មនុញ្ញ ដោយពេលនោះរដ្ឋធម្មនុញ្ញ របស់ប្រទេសបានធ្វើរួចរាល់ ដោយមានចំនួនពាក្យ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានបង្ហាញស្ថិតិផ្លូវការឲ្យដឹងថា គិតត្រឹមថ្ងៃពុធ មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសអ៊ីតាលី កើនឡើងលើសពី១លាននាក់ ។ មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រមាណ៣២.៩៦១នាក់ ត្រូវបានចុះ ក្នុងបញ្ជីប្រចាំថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបរបស់ប្រទេសកើនឡើងដល់១.០២៨.៤២៤នាក់ ។ ក្នុងចំណោមករណីថ្មីប្រចាំថ្ងៃ មានប្រមាណ ២៣.២៤៨នាក់ ត្រូវបានចុះក្នុងបញ្ជីនៃអ្នកឆ្លងជំងឺថ្មី និងសរុបតួលេខនៃអ្នកឆ្លងជំងឺនៅក្នុងប្រទេស ដូច្នេះធ្វើឲ្យកើ់នឡើ់ងដល់៦១៣.៣៥៨នាក់...