កាលីហ្វ័រញ៉ា៖ អត្រាកំណើតនឹងធ្លាក់ចុះ ធ្វើឲ្យមនុស្សភាគច្រើន នឹងនៅលីវបានយូរ ចំណែកស្ត្រី នឹងរួមភេទដោយខ្លួនឯងថែមទៀត ដូច្នេះអ្នកវិទ្យាសាស្ត្រព្យាករណ៍ ពីរបៀបដែលសង្គមនឹងផ្លាស់ប្តូរ នៅក្នុងពិភពក្រោយមេរោគ COVID -19 ព្រមទំាងជះឥទ្ធិពលឱកាសការងារ និងការគាំទ្រដល់ប្រជាជនវ័យចំណាស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លើសពីនេះទៀត ការបែងចែកមិនស្មើភាពគ្នា នៃកម្លាំងពលកម្មក្នុងគ្រួសារបន្ថែម នាំមកដោយការជាប់សោរក្នុងផ្ទះ អាចមើលឃើញពីវិសមភាពយេនឌ័រកើនឡើង និងជំរុញការអភិរក្សសង្គមបន្ថែមទៀត។ តាមអ្នកស្រាវជ្រាវជាច្រើន...
បរទេស៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសថៃ បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទបន្តទៀត បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើព្រងើយកន្តើយ នឹងឱសានវាទកំណត់ត្រឹមម៉ោង ១០ យប់របស់ពួកគេ ដើម្បីលោកលាលែងពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើងនៅថ្ងៃច័ន្ទនេះ បានថ្កោលទោសការធ្វើទស្សនកិច្ចថ្មីនៅសហរដ្ឋអាមេរិក ដោយមន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងត្បូង ដោយថាវាជាការអាម៉ាស់មួយ សម្រាប់ទីក្រុងសេអ៊ូល ក្នុងការស្វែងរកការរស់រានមាន ជីវិតតាមរយៈការស្វែងរកជំនួយពីខាងក្រៅ។ ក្នុងប៉ុន្មានខែថ្មីៗនេះមន្រ្តីជាន់ខ្ពស់ទីក្រុងសេអ៊ូលរួមមាន រដ្ឋមន្ត្រីការពារជាតិ Suh Wook ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់លោក Suh Hoon និងអនុរដ្ឋមន្រ្តីក្រសួងការបរទេស Choi Jong-kun បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយសមភាគីរបស់ពួកគេ ទាក់ទងនឹងឧបទ្វីបកូរ៉េ និងសម្ព័ន្ធមិត្ត។...
បរទេស៖ នៅថ្ងៃអាទិត្យនេះ សមាជិកសភារបស់ប្រទេសអ៊ីស្រាអ៊ែលម្នាក់ បានធ្វើការអះអាងថា ការលក់នូវយន្តហោះចម្បាំងប្រភេទ F-35 ទៅឲ្យប្រទេសកាតា នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ដោយមិនមានការប្រឆាំងជំទាស់ណាមួយឡើយ ពីរដ្ឋាភិបាលទីក្រុងយេរូសាឡឺម។ លោក Yuval Steinitz ដែលក៏ជាតំណាងឲ្យ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទទួលបន្ទុក កិច្ចការងារសន្តិសុខជាតិដែរនោះ បានបញ្ជាក់ថា អ៊ីស្រាអ៊ែលនឹងមិនមានបញ្ហាអ្វីឡើយ ប្រសិនបើកាតា...
បរទេស៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមានអាមេរិកថា ចិនមិនខ្លាចសង្គ្រាមក្នុងលក្ខណៈ ជាតិនិយមដ៏ខ្លាំងក្លាឡើយ និងសុន្ទរកថាចង្អុលបង្ហាញពីខួបលើកទី ៧០ នៃការចូលរបស់ចិនទៅចូល ក្នុងសង្គ្រាមកូរ៉េប្រឆាំងនឹងកងទ័ពអាមេរិក ចំពេលមានភាពតានតឹងដែលកំពុង កើនឡើងរវាងមហាអំណាចធំៗ ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងពីវិមានប្រជាជនចិន...
ដាម៉ាស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក WHO បានប្រគល់ជំនួយជា សំភារៈថ្នាំពេទ្យប្រមានជា ៨,៨តោន ទៅឲ្យប្រទេសស៊ីរីដើម្បី ធ្វើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។ ការដឹកជញ្ជូនត្រូវបានធ្វើឡើង តាមនាវានិងតាមរយៈអាកាសយានដ្ឋាន អន្តរជាតិរបស់ទីក្រុងដាម៉ាសផង ត្រូវបានគេមើលឃើញថាមានរួមទាំង ឈុតការពារសម្រាប់ក្រុម អ្នកធ្វើការផ្ទាល់ជាមួយនឹងកូវីដ១៩ ព្រមទាំងថ្នាំពេទ្យនិងឧបករណ៍ ពេទ្យជាច្រើនទៀតផងដែរ។ ក្រោយពេលដែលចុះហត្ថលេខា ទទួលយកជំនួយឧបត្ថម្ភទាំងអស់ នោះហើយលោក...
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាការប្រមូលយកអាចន៍ផ្កាយ ជាប្រវត្តិសាស្ត្រមួយដែលធ្វើបានពីអាចន៍ផ្កាយមួយដែលស្ថិតនៅជិតភពផែនដី មានឈ្មោះថា Bennu ស្ទើរតែប្រព្រឹត្តទៅយ៉ាងឥតខ្ជោះទៅហើយប៉ុន្តែបែរជាមានកំហុសឆ្គងមួយទៅវិញ។ ការប្រមូលយកគំរូអាចន៍ផ្កាយ ដែលធ្វើឡើងដោយយានអាវកាស OSIRI-REx កាលពីថ្ងៃអង្គារធ្វើឡើងបានជោគជ័យ ប៉ុន្តែបែរជាបានធ្វេសប្រហែលដោយសារតែគំរូ អាចន៍ផ្កាយមួយចំនួនត្រូវបានជ្រុះចេញចូលទៅអាវកាសទៅវិញ។ យោងតាមការបញ្ជាក់របស់ក្រុមការងារគ្រប់គ្រង OSIRI-REx បានបញ្ជាក់ដែរថាទោះបីជាយ៉ាង ណាមកដល់ពេលនេះយើងមិនទាន់អាចដឹងច្បាស់ទេថានឹងបាត់បង់ គំរូអាចន៍ផ្កាយនេះប៉ុន្មាននោះទេដោយសារតែអាចន៍ផ្កាយតួចៗ ត្រូវបានគេដឹងថាបានរបូតតាមចន្លោះប្រហោងយានបន្តិចម្តងហើយម្យ៉ាងទៀត យាននេះនឹងធ្វើដំណើរមកដល់ផែនដីវិញនាឆ្នាំ២០២៣៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រដ៏ទំនើបរបស់សហរដ្ឋអាមេរិក B-1B ចំនួន៤គ្រឿង តាមសេចក្តីរាយការណ៍ បានហោះចេញពីរដ្ឋតិកសាសនៅក្នុងសប្ដាហ៍នេះ និងបានមកដល់កោះហ្គាម ដើម្បីចូលរួមក្នុងសមយុទ្ធហ្វឹកហាត់ យន្តហោះទម្លាក់គ្រាប់ ជាមួយសម្ពន្ធមិត្តដៃគូ។ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើការប្រកាសថា យន្តហោះទម្លាក់គ្រាប់ B-1B Lancer និងអាកាសយានិកប្រមាណ២០០នាក់ របស់កងទម្លាក់គ្រាប់លេខ៩របស់របស់ទ័ពអាកាស បានធ្វើដំណើរចាកចេញ ពីមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋតិកសាស ហើយមកដល់មូលដ្ឋានទ័ពអាកាស...
បរទេស៖ យោងតាមការប្រកាសរបស់អង់គ្លេស បានបញ្ជាក់ថាការវាយតំលៃរបស់ការិយាល័យទទួល បន្ទុកកិច្ចការងារគេហដ្ឋានបានបង្ហាញថាប្រជាជនហុងកុងរហូត ដល់មួយលាននាក់អាចនឹងទទួលយកការផ្តល់ជូនសញ្ជាតិ របស់ចក្រភពអង់គ្លេសដើម្បីគេចពីការបង្ក្រាបរបស់ចិនហើយវានឹងធ្វើឲ្យឱ្យសេដ្ឋកិច្ចអង់គ្លេសមានប្រាក់ចំណូលជិត ៦ ពាន់លានផោនពីចំណូលពន្ធ។ ការហូរចូលនៃពលរដ្ឋហុងកុង ជាលទ្ធផលនៃការទទួលជនអន្តោប្រវេសន៍ដែលមាន ល្បឿនលឿនបំផុតមួយរបស់រដ្ឋាភិបាលហើយគេអាចមើលឃើញនឹងមានរហូតដល់ ៥០០ ០០០ នាក់នឹងធ្វើដំណើរមកដល់ចក្រភពអង់គ្លេសក្នុងឆ្នាំដំបូង ដែលខុសប្លែកពីគ្រោងការណ៍ស្រដៀងគ្នាពីមុន ៗ ពីចំនួនត្រឹមតែ ១៥ ០០០ នាក់នៃការមកដល់នៃពលរដ្ឋរបស់ប្រទេស Windrush នៅទសវត្ស...
បរទេស៖ កងកម្លាំងម៉ារីនសហរដ្ឋអាមេរិកប្រចាំនៅខេត្ត Iwakuni ក្នុងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានប្រកាសអំពីការបង្កើតកងវាយប្រហារថ្មីមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្របពេលនៃការរំពឹងទុកស្តីពីការមកដល់របស់យន្តហោះចម្បំាង បំបាំងកាយ F-35B។ មន្ត្រីកងកម្លាំងលយន្តហោះម៉ារីនលេខ១ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំង F-35 គឺតំណាងឲ្យអនាគតនៃអាកាសចរណ៍យុទ្ធសាស្ត្ររបស់កងកម្លាំងម៉ារីន ហើយជាចុងក្រោយនឹងជំនួសតំណែងយន្តហោះចម្បាំង AV-8B Harrier យន្តហោះចម្បាំង F/A-18 Hornet និងយន្តហោះចម្បាំង...