បរទេស៖ សហភាពអារ៉ាប់រួម បានសម្តែងការស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់ប្រទេសស៊ូដង់ ចាប់ផ្តើមបង្កើតចំណងមិត្តភាពផ្លូវការជាមួយអ៊ីស្រាអែល នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន WAM ដែលសម្អាងដល់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសមួយ។ ក្រសួងការបរទេសសហភាពអារ៉ាប់រួម បានបន្ថែមថា ការសម្រេចចិត្តរបស់ស៊ូដង់ គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីជំរុញបង្កើនសន្តិសុខនិងវិបុលភាពនៅក្នុងតំបន់ ហើយនឹងពង្រីកវិសាលភាពសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងការទូត។ គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោន តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើវិទ្យាស្ថានស្រាវជ្រាវរបស់រុស្ស៊ី ដែលមានជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍ ផលិតកម្មវិធីកុំព្យូទ័រដ៏គ្រោះថ្នាក់ មានសមត្ថភាពអាចបង្កការខូចខាត ធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្ម តែការដាក់ទណ្ឌកម្មនេះត្រូវរុស្ស៊ីហៅថា ជាទង្វើមិនស្របច្បាប់។ ក្រសួងរតនាគារអាមេរិក បានចោទថា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកណ្ដាលផ្នែកសារធាតុគីមី និងមេកានិកគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី គឺត្រូវទទួលខុសត្រូវ ចំពោះការបង្កើតកម្មវិធីដែលបានធ្វើឲ្យអាចមានការវាយប្រហារ លើអគារតេលសិលាគីមីមួយកន្លែងនៅតំបន់មជ្ឈិមបូព៌ា ក្នុងឆ្នាំ២០១៧។ ចំណែកអ្នកវិភាគនានា បានមើលឃើញសកម្មភាពដាក់ទណ្ឌកម្មនោះ ថាជាការព្រមានរបស់សហរដ្ឋអាមេរិក ចំពោះមហាអំណាចជាសត្រូវនឹងខ្លួន...
ប៉េរូ៖ អ្នកបុរាណវិទ្យាអះអាងថាម៉ាំមីសត្វ llama ជាប្រភេទស្រដៀងសត្វអូដ្ឋត្រូវតុបតែងយ៉ាងល្អិតល្អន់ លើសត្វនេះកាលពីនៅរស់សម្រាប់បូជាត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉េរូ ហើយពួកគេប្រហែលជាត្រូវបានប្រើដោយប្រជាជន អ៊ិនកាដើម្បីធ្វើឲ្យប្រជាជននៅតំបន់នោះដួលរលំ បន្ទាប់ពីពួកគេបានលុកលុយទឹកដីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយមកពីសាកលវិទ្យាល័យកាលីហ្គារី និងសាកលវិទ្យាល័យ Huamanga ប្រទេសប៉េរូបានរកឃើញសា កសពសត្វចម្លែកមិនធម្មតានៅក្នុងមជ្ឈមណ្ឌលរដ្ឋបាលចាស់របស់ Incan នៃ Tambo Viejo ដែលធ្លាប់ត្រួតត្រាមនុស្សនៅ Acari Valley។ ទាំងនេះគឺជាអដ្ឋិធាតុត្រូវបានគេស្គាល់ដំបូងគេបង្អស់របស់ llamas...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នឹងមិនភ្លេចគុណបំណាច់នៃការលះបង់របស់ទាហានស្ម័គ្រចិត្ត សាធារណរដ្ឋប្រជាមានិតចិននោះទេ នៅក្នុងអំឡុងចូលរួមក្នុងពិធីមួយសម្រាប់កងទ័ពចិន ដែលបានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។ លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានទៅផ្នូររបស់លោក Mao Anying ជាកូនប្រុសច្បងរបស់លោក ម៉ៅ សេទុង ដើម្បីបូជាបាច់ផ្កា។...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan តាមសេចក្តីរាយការណ៍ បានបញ្ជាក់ពីការបាញ់តេស្តសាកល្បងប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៊ី S-400 ហើយលោកបានបន្ថែមថា ការជំទាស់ប្រឆាំងរបស់អាមេរិក មិនបានធ្វើឲ្យលោកព្រួយបារម្ភនោះទេ។ យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធ S-400 នោះ...
បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងតំបន់អាស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី១០លាននាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលជាតំបន់ជាប់លំដាប់លេខ២ លើពិភពលោកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈដែលប្រទេសឥណ្ឌា បន្តមានអ្នកឆ្លងជំងឺច្រើនជាងគេ ទោះបីជានៅតំបន់ផ្សេងៗទៀត មានការថយចុះបន្តិចក្តី ។ ក្រៅពីអាមេរិកឡាទីន តំបន់អាស៊ីន ត្រូវបានគេចាត់ចូល១/៤នៃអ្នកឆ្លងជំងឺលើពិភពលោក ដែលមានចំនួន៤២,១លាននាក់ដែលឆ្លងវីរុស...
បរទេស៖ ការផ្តួចផ្តើមគំនិតចំនួនពីរ សម្រាប់ប្រព័ន្ធការពារសង្គ្រាមដែនអាកាស តាមសេចក្តីរាយការណ៍ បានលេចបង្ហាញខ្លួន ពីសន្និសីទមួយរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជាសមាជិកអង្គការសម្ពន្ធមិត្តណាតូ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់អង្គការយោធានោះ។ រដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសប៊ែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី អ៊ីតាលី ឡាតវី ហូឡង់ ស្លូវេនី និងអេស្ប៉ាញ បានចុះហត្ថលេខាលើលិខិតមួយ ដែលមានចេតនាអនុវត្តប្រព័ន្ធការពារដែនអាកាសជាប្រព័ន្ធ និងម៉ូឌុលមានមូលដ្ឋាននៅលើដី ហៅកាត់ថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ (២៣ តុលា) ក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសរុស្ស៊ី ដែលជាប់ទាក់ទងនឹងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ដែលមានសមត្ថភាពបង្កការខូចខាតឧស្សាហកម្មដែលជាមហន្តរាយ ហើយសកម្មភាពមួយនេះប្រទេសរុស្ស៊ី ឆ្លើយតបវិញថា ជា រឿងខុសច្បាប់ ។ ក្រសួងរតនាគារអាមេរិក បានចោទប្រកាន់ថា...
ស្វីស៖ អ្នកបុរាណវិទ្យា Regula Gubler បាននិយាយថា ការផ្លាស់ប្តូរអាកាសធាតុកំពុងបង្កើត ទីតាំងបុរាណវិទ្យាដ៏មានតម្លៃនៅលើភ្នំ Alpine ដោយសារតែការរលាយផ្ទាំងទឹកកក និងបង្ហាញពីអច្ឆរិយៈដែលអាចនឹងលាក់ខ្លួនក្នុងទឹកកកនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កាលពីពេលថ្មីៗនេះក្រុមបានរកឃើញ សរសៃរុក្ខជាតិដែលមានអាយុកាលប្រមាណ ៦០០០ ឆ្នាំគឺជារូបចម្លាក់ធ្វើពីឈើបុរាណដែលមានស្បែកជើងនៅសេសសល់ ស្ថិតនៅសម័យបុរេប្រវត្តិមានអាយុកាល ២,៨០០ មុនគ.សរួមជាមួយនឹងទ្រព្យសម្បត្តិដែលបាត់បង់ដទៃទៀតនៅទូទាំងតំបន់។ ការឡើងកម្តៅពិភពលោកកំពុងបង្ហាញ វត្ថុបុរាណដ៏អស្ចារ្យទាំងនេះក៏ដោយ ក៏អ្នកបុរាណវិទូកំពុង ប្រណាំងប្រឆាំងនឹងពេលវេលាពីព្រោះទឹកកកគឺជាអ្វី...
ចិន៖ ក្រុមអ្នកស្រាវជ្រាវរបស់ស្វីសបាននិយាយថា គ្រាប់បាល់ស្បែកមួយឈុតត្រូវបានគេរកឃើញ កប់ជាមួយអ្នកចម្បាំងចិនសម័យបុរាណត្រូវបានគេប្រើកាលពី ៣០០០ ឆ្នាំមុនជាចំណុចមួយដើម្បី រក្សាខ្លួនឲ្យសម និងត្រៀមខ្លួននៅលើសមរភូមិនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Zurich បានរកឃើញវត្ថុបុរាណនៅក្នុងផ្នូរចំនួន ៣ មានទីតាំងនៅទីបញ្ចុះសព Yanghai ក្បែរទីក្រុង Turfan។ បាល់ត្រូវបានរចនាឡើងដោយប្រើស្បែកចៀមទាញរួមគ្នាជាមួយខ្សែស្បែក និងដាក់ជាមួយឆ្នូតស្បែកមានទំហំប៉ុនបាល់។ ទោះបីជាក្រុមនេះមិនច្បាស់ពីរបៀប ដែលបាល់ត្រូវបានប្រើ ប៉ុន្តែផ្ទាំងគំនូរលើជញ្ជាំងក្នុងផ្នូរមួយ...