អាមេរិក ៖ អង្គការអវកាសណាសា កំពុងត្រៀមខ្លួនដើម្បីដោះស្រាយ អាចម៍ផ្កាយ Bennu នៅថ្ងៃនេះជាកន្លែងដែលវា នឹងយកគំរូពីផ្ទាំងថ្មអវកាស មានរាងដូចផ្ទាំងថ្មហើយនាំ វាមកផែនដីវិញនៅឆ្នាំ ២០២៣នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទីភ្នាក់ងារអវកាសបានប្រកាសថា យានអវកាស OSIRIS-REx របស់ខ្លួននឹងចុះចតអស់រយៈពេលមួយសន្ទុះលើផ្កាយព្រះគ្រោះ Bennu បន្ទាប់ពីបានតំរៀបតាមលំដាប់ចុះ ៤,៥ ម៉ោងដោយប្រុងប្រយ័ត្ន ។...
ញូវយ៉ក៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថាសន្ធិសញ្ញា ហាមឃាត់នុយក្លេអ៊ែរ ដែលត្រូវបានអនុម័ត ដោយអង្គការអន្ដរជាតិ មួយនេះ នៅពេលនេះ គឺនៅសល់មួយជំហានទៀត ពីការចូលជាធរមាន ខណៈប្រទេស និងតំបន់ចំនួន ៤៩ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ជាមួយនឹងកម្រិតតម្រូវការចំនួន ៥០ ។ សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ នឹងចូលជាធរមានរយៈពេល ៩០ ថ្ងៃបន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័ន...
ព្រុចសែល ៖ ស្ថានភាពសេដ្ឋកិច្ចទូទៅស្ថានភាពហិរញ្ញវត្ថុ សាធារណៈការធ្វើអន្តោប្រវេសន៍ និងសុខភាព គឺជាក្តីបារម្ភកំពូល របស់ពលរដ្ឋសហភាពអឺរ៉ុប (EU) បើយោងតាមការស្ទង់មតិ Standard Eurobarometer ចេញផ្សាយកាលពីថ្ងៃសុក្រ ។ ការស្ទង់មតិនេះធ្វើឡើងក្នុងខែកក្កដា និងសីហាក្នុងចំណោមមនុស្សជិត ២៧.០០០ នាក់ ។ ការស្ទង់មតិនេះរកឃើញថា ប្រជាជនអឺរ៉ុប ៦៤ ភាគរយ...
បរទេស៖ ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសថៃ បានផ្តល់ភ្លើងខៀវ ដល់នាយកដ្ឋានរតនាគារ និងកងយោធពលខេមរភូមិន្ទ ដើម្បីចាប់ផ្តើមអភិវឌ្ឍឧទ្យាន Benjakitti Forest នៅទីក្រុងបាងកក ចាប់ពីខែក្រោយ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Santi Promphat...
សេអ៊ូល៖ ប្រមុខការពារជាតិរូបនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង អាចរារាំង និងឆ្លើយតប ចំពោះការគំរាមកំហែងពីកូរ៉េខាងជើង ដោយផ្អែកលើឥរិយាបថការពារជាតិ រួមគ្នារបស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ជាច្រើនសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញអាវុធថ្មី នៅក្នុងពិធីព្យុហយាត្រាយោធានាថ្មីៗនេះ។ រដ្ឋមន្រ្តីការពារជាតិលោក Suh Wook បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំសវនកម្មសភា ដោយសំដៅទៅលើចលនាបង្កើន ភាពតានតឹងរបស់កូរ៉េខាងជើង ដូចជាការបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM)...
បរទេស ៖ នៅសប្តាហ៍នេះ មានការលើកឡើង ពីសំណាក់មន្ត្រីយុត្តិធម៌ជាន់ខ្ពស់ សហរដ្ឋអាមេរិក ម្នាក់ ដែលបានចោទ ប្រកាន់ប្រទេសចិនថា គឺជាអ្នកដែលបានជួយលាងលុយ កខ្វក់ របស់កូរ៉េខាងជើង ពីចោរកម្ម តាមប្រព័ន្ធអ៊ីនធ័រណេត ដែលខ្លួនបានធ្វើដើម្បីអាចប្រមូលលុយ យ៉ាងច្រើននៅអំឡុងពេលមានការ ដាក់ទណ្ឌកម្មអន្តរជាតិ។ នៅក្នុងព្រឹត្តិការណ៍ ដែលរៀបចំ ដោយលោក John Demers...
បរទេស៖ ក្នុងកំឡុងពេលមានរោគរាតត្បាត គ្រូពេទ្យមកពីជុំវិញពិភពលោក បានក្លាយជាវីរបុរសពិតប្រាកដ ដោយធ្វើការ ២៤ម៉ោងលើ២៤ម៉ោង រយៈពេលពេញមួយសប្តាហ៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន តាមដែលអាចធ្វើបាន ។ ទោះយ៉ាងណានៅប្រទេសឥណ្ឌា វេជ្ជបណ្ឌិតខ្លះបានជួបប្រទះ នឹងស្ថានភាពហិរញ្ញវត្ថុ ដ៏លំបាក ទោះបីធ្វើការច្រើនម៉ោង និងប្រឈមនឹងវីរុស ប្រចាំថ្ងៃក៏ដោយ។ យោងតាមសារព័ត៌មាន Sputnikចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ប្រទេសអ៊ីរ៉ង់នៅថ្ងៃសុក្រនេះបានចុះបញ្ជីខ្មៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ាក់ និងមន្ត្រីការទូតពីររូបផ្សេងទៀត បន្ទាំប់ពីមានទង្វើស្រដៀងគ្នានេះពីសហរដ្ឋអាមេរិក ទៅលើប្រេសិតរបស់អ៊ីរ៉ង់ប្រចាំនៅទីក្រុងបាដាដ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍លើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ាក់ លោក Matthew Tueller មានតួនាទីកណ្ដាល ក្នុងការសម្របសម្រួលទង្វើភេរវកម្មក្នុងប្រទេសអ៊ីរ៉ង់និងក្រៅពីនោះ ក្នុងដំណើរធ្វើឃាតលោកឧត្តមសេនីយ៍ Soleimani។ នៅក្នុងថ្ងៃនេះ ប្រទេសអ៊ីរ៉ង់បានចុះបញ្ជីខ្មៅលោកនិងមន្ត្រីពីររូបផ្សេងទៀត ដែលពាក់ព័ន្ធ”។...
បរទេស៖ប្រធានប្រតិបត្តិការក្នុងលំហអាមេរិក លោកឧត្តមសេនីយ៍ Jay Raymond បានបង្កើតទីបញ្ជាការប្រតិបត្តិការក្នុងលំហ នៅក្នុងពិធីដាក់ឲ្យដំណើរការ នៅមូលដ្ឋានកងកម្លាំងទ័ពអាកាស Peterson នៅក្នុងរដ្ឋខូឡូរ៉ាដូ នាសប្ដាហ៍នេះ។ យោងទៅតាមកងកម្លាំងអវកាសអាមេរិក លោកឧត្តមសេនីយ៍ Stephen Whiting នឹងបម្រើការជាមេបញ្ជាការរបស់អង្គភាពថ្មី ដែលត្រូវបានបង្កើតឡើងភាគច្រើន ពីអតីតអង្គភាពកងកម្លាំងទ័ពអាកាសលេខ១៤ និងទីបញ្ជាការអវកាសរបស់កងកម្លាំងទ័ពអាកាស។ លោកឧត្តមសេនីយ៍ Jay Raymond តាមសេចក្តីរាយការណ៍...
បរទេស៖ កាសែត Global Times ដែលឧបត្ថម្ភថវិកា ដោយរដ្ឋរបស់ចិនបានបង្ហោះវីដេអូ ទាក់ទងនឹងកងទ័ពរំដោះប្រជាជនចិន (PLA) កាលពីថ្ងៃអង្គារដោយអះអាងថា ទាហានការពារព្រំដែន ត្រូវបានចូលរួម នៅក្នុងការគាំទ្រ ខាងភ័ស្តុភារនៅជិតបន្ទាត់ នៃការគ្រប់គ្រងជាក់ស្តែង ប៉ុន្តែដោយមិនភ្ជាប់វាទៅនឹង ភាពតានតឹងព្រំដែន ដែលកំពុងកើតមានជាមួយកងទ័ពឥណ្ឌានៅតំបន់ Ladakh ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១...