បរទេស ៖ ប្រទេសឥណ្ឌា នៅថ្ងៃចន្ទនេះបានប្រកាសថា ប្រទេសអូស្ត្រាលី នឹងចូលរួមសមយុទ្ធទ័ពជើងទឹក ប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងធ្វើឡើង ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ហើយការចូលរួមនេះ អាចបង្កឲ្យមានក្តីព្រួយ បារម្ភក្នុងប្រទេសចិន ដែលពីមុនបានរិះគន់ថា សហសមយុទ្ធណាមួយ គឺជាការបង្កអស្ថិរភាព ។ ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ នឹងធ្វើម្ចាស់ ផ្ទះសម្រាប់សមយុទ្ធ Malabar...
បរទេស ៖ យោងតាមសេចក្តីរាយការណ៍មួយ ចេញដោយអង្គការឃ្លាំមើល សិទ្ធិមនុស្សមានមូលដ្ឋាន នៅទីក្រុងញូយ៉កនាថ្ងៃចន្ទនេះ បានឲ្យដឹងថា ពលរដ្ឋកូរ៉េខាងជើង ដែលត្រូវនាំទៅនៅមន្ទីរ ឃុំខ្លួនដើម្បីស៊ើបអង្កេតនិងរង់ចាំការកាត់ក្តីនោះ បានប្រឈមមុខនឹងការធ្វើពលកម្ម គ្មានប្រាក់កម្រៃ ការវាយដំរាងកាយ ការរំលោភបំពានផ្លូវភេទ ការធ្វើទារុណកម្ម និងស្ថានភាពថោកទាបនានា។ របាយការណ៍ ដែលមានចំណងជើងថា “តម្លៃថោកជាងសត្វ ការរំលោភបំពាន និងការបំពាននីតិវិធី ក្នុងមន្ទីរឃុំខ្លួនមុនកាត់ក្តីនៅកូរ៉េខាងជើង”...
បរទេស ៖ យោធាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានការពារការវាយប្រហារ តាមអាកាសរបស់ខ្លួន ទៅលើកងកម្លាំងពួកតាលីបង់ កាលពីសប្ដាហ៍មុន ស្របពេល ដែលក្រុមបះបោរនោះ បានចោទទីក្រុងវ៉ាស៊ីនតោន ពីបទបំពានកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាមួយ ។ លោក Sonny Leggett ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងអាមេរិក បានបដិសេធថា ការវាយប្រហារនោះមិនបំពានកិច្ចព្រមព្រៀងនោះទេ ដោយលោកនិយាយ ដូច្នេះថា...
បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងតួក្យូជំទាស់ ចំពោះវិធានការណាមួយ ដែលបង្កឲ្យភាពតានតឹង កើនឡើង នៅដែនសមុទ្រចិនខាងត្បូង និងថា ជម្លោះគួរតែត្រូវបានដោះស្រាយគ្នា តាមរយៈមធ្យោបាយសន្តិវិធី ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News...
ទីក្រុងរ៉ូម ៖ វីឡារ៉ូម៉ាំងបុរាណ មួយមាន សម្រស់ស្រស់ឆើតឆាយ ជាមួយនឹងរូបចម្លាក់ពណ៌ស -ខ្មៅ ដែលត្រូវបានថែរក្សា យ៉ាងស្រស់ស្អាតត្រូវ បានគេរកឃើញនៅក្រោម ប្លុកផ្ទះល្វែងមួយ នៅជើងភ្នំAventine លំនៅស្ថានសម្រាប់មនុស្សវណ្ណៈខ្ពស់រស់ នៅកាលពី ២០០០ ឆ្នាំមុននេះបើយោង តាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល ។ អ្នកបុរាណវិទូបានលាតត្រដាង អដ្ឋិធាតុនៃគេហដ្ឋានដែលគេហៅថា “...
បរទេស៖សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានគម្រាមដាក់ទណ្ឌកម្មលើបុគ្គលឬក៏អង្គភាពណាមួយ ដែលរួមចំណែកចំពោះកម្មវិធីអាវុធធម្មតារបស់ប្រទេសអ៊ីរ៉ង់ ទន្ទឹងនឹងការបដិសេធចំពោះ ការផុតកំណត់នៃបម្រាមអាវុធអង្គការ សហប្រជាជាតិ ដែលដាក់លើទីក្រុងតេអេរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចេញការគម្រាមមួយថា សហរដ្ឋអាមេរិក បានត្រៀមរៀបចំប្រើប្រាស់អំណាចក្នុងស្រុក ដើម្បីដាក់ទណ្ឌកម្មបុគ្គល ឬក៏អង្គភាពណាមួយ ដែលរួមចំណែកជាសម្ភារៈផ្គត់ផ្គង់ លក់...
យូអិន៖ ក្រសួងការបរទេសនៅទីក្រុងព្យុងយ៉ាងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង បានរិះគន់កូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិ ដែលបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក និងបានប្តេជ្ញាពង្រឹងយោធារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់កូរ៉េខាងត្បូង។ ក្រសួងបានឲ្យដឹងថាប្រតិភូកូរ៉េខាងជើងម្នាក់ដែលមិនបញ្ចេញឈ្មោះបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ៩ ខែតុលា ដោយបានរិះគន់កូរ៉េខាងត្បូងដូចខាងលើនេះ។ ប្រតិភូត្រូវបានដកស្រង់សម្ដីដោយថា“ គ្មានអាថ៌កំបាំងទេ” នៅផ្នែកខាងត្បូងនៃឧបទ្វីបកូរ៉េការធ្វើសមយុទ្ធយោធារួមគ្នា ដែលបង្កហេតុត្រូវបានធ្វើឡើងសូម្បីតែពេលមានការរីករាលដាលនៃជំងឺឆ្លង និងអាវុធទំនើបបានបន្តនាំចូលពីខាងក្រៅគំរាមកំហែងដល់សន្តិភាព និងធ្វើឱ្យមានអរិភាព៕ដោយ ឈូក បូរ៉ា
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារទៅមេដឹកនាំគុយបា ដែលចូលនិវត្តន៍លោក Raul Castro ដោយអរគុណលោក សម្រាប់ការអបអរសាទរខួបនៃគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង។ សាររបស់លោកគីម ត្រូវបានផ្ញើនៅដើមសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងលិខិតអបអរសាទរដែលលោកបានទទួលពីលេខាធិការទីមួយនៃគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តគុយបា ក្នុងឱកាសនៃការបង្កើតរដ្ឋគម្រប់ខួបលើកទី ៧៥ នៃគណបក្សពលករកូរ៉េ។ នៅក្នុងសារនោះលោកប្រធាន គីម បានសម្តែងនូវជំនឿថា ទំនាក់ទំនងមិត្តភាព និងជាមិត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ...
អាមេរិក៖ សត្វឆ្កែបានជួយទាហាន នៅសមរភូមិអស់រយៈពេល ជាច្រើនទសវត្សមកហើយ ហើយនាពេលបច្ចុប្បន្ននេះពួក គេត្រៀមនឹងទទួលការងារធ្វើឲ្យប្រសើរ ឡើងជាងមុន បន្ទាប់កងទ័ពសហរដ្ឋអាមេរិក ប្រើប្រាស់ឧបករណ៍វ៉ែនតា AR ដើម្បីរកកន្លែងមានគ្រប់បែកជួយឲ្យទាហានរក្សាតំបន់ មានសុវត្ថិភាពនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កងទ័ពសហរដ្ឋអាមេរិក កំពុងផ្តល់កម្លាំងដល់សត្វកឆ្កែ របស់ខ្លួនដោយពាក់វ៉ែនតាបង្ហាញទិសដៅ ជាក់លាក់ក្នុងពេលរក្សាចម្ងាយ សុវត្ថិភាពពីតំបន់សង្គ្រាម។ ឧបករណ៍នេះត្រូវបានគេប្តូរតាមបំណង ឲ្យសមនឹងសត្វឆ្កែនីមួយៗ បង្ហាញសូចនាករសម្រាប់ឲ្យពួកគេធ្វើតាម ហើយអ្នកដោះស្រាយ...
កាណាដា៖ អ្នកស្រាវជ្រាវ នៅប្រទេសកាណាដា បាននិយាយថា ប្រភេទសត្វ Mosasaur ថ្មីត្រូវបានរកឃើញ នៅប្រទេសម៉ារ៉ុករស់នៅជាង ៦៦ លានឆ្នាំមុន ដែលមានលលាដ៏ក្បាលមួយ មានប្រវែងជិត១ម៉ែត្រស្រដៀងសត្វ ក្រពើ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សត្វដាណូស័រ Gavialimimus almaghribensis ជាប្រភេទសត្វ Mosasaur ថ្មីត្រូវបានដាក់ជាក្រុម និងដាក់ឈ្មោះ...