បរទេស ៖ កងកម្លំាងម៉ារីន សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅពេលថ្មីៗនេះថា យន្តហោះចម្បាំងបំបាំងកាយ F-35B របស់កងទ័ពម៉ារីនសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ នាវាផ្ទុកយន្តហោះអង់គ្លេស HMS Queen Elizabeth ហើយ ដើម្បីចាប់ផ្តើមសមយុទ្ធ នៅសមុទ្រខាងជើង។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៤...
យោងតាមរបាយការណ៍ នៃការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន បានអះអាងថា បុរសចំនួន ៤២ភាគរយ និងស្រ្តីចំនួន ៤៤,២ភាគរយ ឬស្ទើរតែពាក់កណ្ដាល នៃចំនួនមនុស្សពេញវ័យ ក្នុងប្រទេសជប៉ុន ដែលមានអាយុចន្លោះពី ១៨ ទៅ ៣៤ឆ្នាំ សុទ្ធតែនៅកំលោះក្រមុំព្រហ្មចារី ឬអាចនិយាយបានថា មិនធ្លាប់ឆ្លងកាត់ការរួមភេទទាល់តែសោះ។ ស្របពេល ដែលមនុស្សពេញវ័យទាំងប្រុសទាំងស្រី ស្ទើរតែពាក់កណ្ដាលប្រទេសជប៉ុនមិនរួមភេទ មនុស្សជាច្រើនផ្សេងទៀត ក្នុងនោះរួមមាន...
នាថ្ងៃព្រហស្បតិ៍នេះ លោក Puttipong Punnakan រដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថលថៃ បានដាក់ពាក្យបណ្ដឹងចំពោះ Facebook និងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនទៀត ដែលបានអនុវត្តន៍ តាមបទបញ្ជារបស់រដ្ឋាភិបាលថៃ។ គួរដឹងថាកាលពីថ្ងៃទី១០ ខែសីហា រដ្ឋាភិបាលថៃបានទុកពេលឲ្យ Facebook ប្រមាណពីរសប្ដាហ៍ក្នុងការអនុលោមទៅតាមបទបញ្ជា ដែលគម្រាមបិទ Facebook ឬពិន័យ Facebook ប្រមាណ ៦ ៣០០ដុល្លារក្នុងមួយថ្ងៃ...
អាមេរិក៖ ក្នុងឱកាសបង្ហាញ Battery Day របស់ក្រុមហ៊ុន Tesla នាយកប្រតិបត្តិ លោក Elon Musk បានបង្ហាញថា ក្រុមហ៊ុនរបស់លោកបានចូលប្រឡូក ក្នុងអាជីវកម្មរ៉ែដោយទិញសិទ្ធិ ក្នុងការដាក់រ៉ែដីឥដ្ឋលីចូមចំនួន Tesla Battery Day នៅតំបន់វាលខ្សាច់ Nevada ប៉ុន្តែក្រុមអ្នករិះគន់និយាយថា វានឹងចំណាយពេល៣ទៅ៤ឆ្នាំ ដើម្បីមើលការផលិត...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបង្ហាញ Google Mapsថ្មី កំពុងបន្ថែមស្រទាប់ថ្មីមួយ ផ្តល់ព័ត៌មានឲ្យអ្នកប្រើប្រាស់ នូវព័ត៌មានថ្មីៗ អំពីការផ្ទុះឡើង នៃមេរោគCOVID-19 ក្នុងតំបន់ដែលបានជ្រើសរើស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លក្ខណៈពិសេសថ្មី មាននៅលើចំណែក នៃការអាប់ដេតទាក់ទងនឹងវីរុសដទៃទៀត ចំពោះផែនទី រួមទាំងព័ត៌មានស្តីពីភាពចង្អៀតណែន ការដាស់តឿន ការធ្វើដំណើរឆ្លងកាត់កន្លែងមានមេរោគ COVID-19...
តូក្យូ៖ ប្រទេសធំៗ៤ រួមមានប្រទេសជប៉ុនប្រេស៊ីល អាល្លឺម៉ង់ និងឥណ្ឌា ដែលត្រៀមខ្លួន ក្លាយជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាថ្មីម្តងទៀត ការអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញ នៃការចរចាជាបន្ទាន់ ដើម្បីកែទម្រង់ស្ថាប័នធ្វើការសម្រេចចិត្ត ដែលមានសមាជិក ១៥រូបរបស់ពិភពលោក បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានផ្អាក ដោយសារការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ រដ្ឋមន្រ្តីការបរទេសនៃប្រទេស ដែលត្រូវបានគេស្គាល់ថាជាក្រុមទី ៤ បានសង្កត់ធ្ងន់លើភាពបន្ទាន់...
SEATTLE ៖ ក្រុមហ៊ុន Amazon.com Inc ជាក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេតធំ ជាងគេបំផុតនៅលើពិភពលោក បានប្រកាស បើកដំណើរការកម្មវិធី Climate-Friendly ដើម្បីជួយអតិថិជនទិញ ផលិតផល ដែលមាននិរន្តរភាព ជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងមានអព្យាក្រឹត កាបូនសុទ្ធនៅឆ្នាំ ២០៤០ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុន...
តូក្យូ៖គណៈកម្មាធិការដេញថ្លៃអូឡាំពិក ទីក្រុងតូក្យូ បានផ្ទេរប្រាក់សរុបចំនួនជាង ១,១ ពាន់លានយ៉េន (១០,៥ លានដុល្លារ) ទៅកាន់គោលដៅនៅក្រៅប្រទេស នៅពេលរដ្ឋធានី របស់ប្រទេសជប៉ុនត្រូវបានជ្រើសរើស ជាទីក្រុងម្ចាស់ផ្ទះនៅឆ្នាំ២០១៣ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ទឹកប្រាក់ទាំងនេះ រាប់បញ្ចូលទាំងប្រាក់ចំនួន ២៣០ លានយ៉េន ត្រូវបង់ទៅឲ្យក្រុមហ៊ុន Black Tidings Co...
តូក្យូ ៖ ក្រសួងការបរទេសបាននិយាយថា លោកនាយករដ្ឋមន្រ្តី Yoshihide Suga និងប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិលោក Thomas Bach បានឯកភាពធ្វើការរួមគ្នា ដើម្បីឲ្យកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលត្រូវបានរៀបចំឡើងវិញ នៅឆ្នាំក្រោយទទួលបានជោគជ័យ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Suga ជាអ្នកស្នងតំណែងលោកស៊ីនហ្សូ អាបេ ក្លាយជាមេដឹកនាំថ្មីដំបូងគេ...
អ៊ីស្លាម៉ាបាដ៖ អ្នកជំនាញប៉ាគីស្ថាន បានប្រាប់ស៊ីនហួថាការប៉ុនប៉ងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដើម្បីដាក់កម្រិតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន និងដើម្បីទប់ស្កាត់ការអភិវឌ្ឍបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ចរបស់ចិន នឹងត្រូវបរាជ័យ។ ការវាយលុករបស់សហរដ្ឋអាមេរិក ដែលមិនមានការចាប់អារម្មណ៍ លើវិស័យបច្ចេកវិទ្យានៃប្រទេសចិន បានរារាំងដល់អាជីវកម្មរបស់ក្រុមហ៊ុនចិនមួយចំនួនធំ នេះបើយោងតាមលោក Shakeel Ahmad Ramay សេដ្ឋវិទូនយោបាយ និងជាប្រធានមជ្ឈមណ្ឌលសិក្សា អាស៊ីនៅវិទ្យាស្ថានគោលនយោបាយអភិវឌ្ឍន៍ ដោយចីរភាពនៅប្រទេសប៉ាគីស្ថាន។ អ្នកជំនាញបានលើកឡើងថា ដោយយកចិត្តទុកដាក់ ចំពោះការពិតដែលថា...