បរទេស៖ថ្ងៃនេះបុរស ដែលត្រូវបានគេស្គាល់ថា ជាទាហានជើងចាស់អាមេរិក មានអាយុចាស់ជាងគេបំផុត របស់អាមេរិកដែលមានជីវិត សល់ពីសង្គ្រាមលោកទី២ បានឈានចូលដល់អាយុ១១១ឆ្នាំហើយ។ ទូរទស្សន៍ CNN បានសរសេរថា ដើម្បីអបអរដល់ ថ្ងៃខួបកំណើត របស់លោកតា Lawrence Brooks ថ្ងៃនេះសារមន្ទីរសង្គ្រាមលោកទី២ បានប្រារព្ធពិធីក្រោមគម្លាតចំងាយ សង្គមសម្រាប់គាត់ផងដែរ ដោយក្នុងនោះមានទាំង ក្រុមរាំក្រុមច្រៀង របស់យោធាជាច្រើនក្រុមផងដែរ។ គួរឲ្យដឹងដែរថា...
បរទេស ៖ នៅថ្ងៃអាទិត្យនេះ ក្រុមមន្ត្រី បាននិយាយ ថាមនុស្ស ៧ នាក់ហើយដែល ត្រូវបានគេអះអាងថា បានបាត់បង់ជីវិតនិងរាប់សិបនាក់ទៀត មិនបានទាន់ត្រូវបានរាប់បញ្ចូល និងរាប់រយនាក់បានបាត់បង់ផ្ទះសម្បែង របស់ពួកគេខណៈដែលភ្លើងឆេះព្រៃ នៅតែបន្តឆេះទូទាំងរដ្ឋ Oregon សហរដ្ឋអាមេរិក។ គួរឲ្យដឹងដែរថាអគ្គិភ័យ បានឆាបឆេះផ្ទៃដីជាង ១ លានហិចតាមកហើយនៅទូទាំងរដ្ឋ។ តួលេខនេះមានទំហំធំជាងតួលេខ មធ្យមប្រចាំឆ្នាំដល់ទៅទ្វេដងក្នុងរយៈពេល...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា នៅថ្ងៃអាទិត្យនេះ ប្រទេសហ្វីលីពីន បានធ្វើការនិរទេសខ្លួននាវីទោ សហរដ្ឋអាមេរិកម្នាក់ ដែលបានកាត់ទោសពីបទសម្លាប់មនុស្សដែលជាស្ត្រីកែភេទ នៅក្នុងតំបន់អាស៊ីអាគ្នេយ៏ នៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីគាត់ត្រូវបានគេផ្តល់ ការលើកលែងទោស ដោយប្រធានាធិបតី Rodrigo Duterte ។...
ហាណូយ៖ អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun និងរដ្ឋមន្រ្តីការបរទេស មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ នៅតាមដងទន្លេមេគង្គ បានបើកកិច្ចប្រជុំលើកដំបូង កាលពីថ្ងៃសុក្រ ដោយពិភាក្សាអំពីវិធី ធ្វើឱ្យកាន់តែស៊ីជម្រៅ ភាពជាដៃគូរបស់ពួកគេ ចំពេលការប្រកួតប្រជែងចុងក្រោយ ជាមួយប្រទេសចិនលើដងទន្លេ ដែលមានប្រវែអ ៤ ៣៥០ គីឡូម៉ែត្រ។ យោងតាមសារព័ត៌មាន...
បរទេស៖ នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា ចារកម្មអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួនបាន នៅក្បែររោងចក្រចម្រាញ់ប្រេងចំនួនពីរកន្លែងស្ថិតនៅក្នុងរដ្ឋ Falon ភាគពាយ័ព្យប្រទេស។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយលោក Maduro បាននិយាយថា បុរសម្នាក់នោះ ត្រូវបានគេរឹបអូស ព្រមជាមួយនឹងអាវុធ ព្រមទាំងសាច់ប្រាក់ជាច្រើនផង នៅជិតរោងចក្រចម្រាញ់ប្រេង ដែលមានឈ្មោះថា...
បរទេស៖ក្រសួងការបរទេសតួកគី នៅថ្ងៃសៅរ៍នេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការសម្រេចចិត្តធ្វើឡើងដោយប្រទេសបារ៉ែន បង្កើតចំណងមិត្តភាពការទូតជាមួយប្រទេសអ៊ីស្រាអែល ដោយនិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារបុព្វហេតុប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតួកគី តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “វានឹងជំរុញបន្ថែមទៀតឲ្យប្រទេសអ៊ីស្រាអែល បន្តអនុវត្តមិនស្របច្បាប់ចំពោះប៉ាឡេស្ទីន និងកិច្ចប្រឹងប្រែងបង្កើតការគ្រប់គ្រងលើទឹកដីរបស់ប៉ាឡេស្ទីនជាអចិន្ត្រៃយ៍”។ គួរបញ្ជាក់ ប្រទេសបារ៉ែននិងប្រទេសអ៊ីស្រាអែល នៅថ្ងៃសុក្រម្សិលមិញនេះ បានព្រមព្រៀងគ្នាធ្វើចំណងមិត្តភាពការទូតឲ្យមានភាពប្រក្រតីទាំងស្រុង ក្រោយកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិិក ដូណាល់ ត្រាំ សម្របសម្រួលឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពរបស់ប្រទេសទាំងពីរ៕ ប្រែសម្រួល៖ប៉ាង...
កូរ៉េខាងជើងបានប្រហារជីវិតមន្ត្រីក្រសួងសេដ្ឋកិច្ច៥នាក់ បន្ទាប់ពីពួកគេរិះគន់គោលនយោបាយរបស់លោក គីម ជុងអ៊ុន ថាបានធ្វើឲ្យកូរ៉េក្លាយជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក។ មន្ត្រីទាំងនោះត្រូវសង្ស័យថា ត្រូវបានក្រុមពេជ្ឈឃាដបាញ់សម្លាប់កាលពីថ្ងៃទី៣០ខែកក្កដាកន្លងទៅបន្ទាប់ពីពួកគេហ៊ានរិះគន់គោលនយោបាយរបស់របបដឹកនាំសព្វថ្ងៃថាបានធ្វើឲ្យកូរ៉េខាងជើងឲ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែដុនដាបទៅៗ។ បុរសទាំងនោះបានជជែកគ្នាដោយបើកចំហអំឡុងពេលបាយល្ងាចជុំគ្នាអំពីបញ្ហាសេដ្ឋកិច្ចដ៏អន់ថយនៅក្នុងប្រទេសនេះ ហើយថារដ្ឋចាំបាច់ត្រូវធ្វើកំណែទម្រង់ឧស្សាហកម្ម សង្វាក់ផលិតកម្ម និងចាំបាច់ត្រូវស្វែងរកកិច្ចសហប្រតិបត្តិការបរទេសដើម្បីដោះស្រាយ៕ប្រភព៖sabay
គ្រាមួយដែលលោកគ្លីនតុនចេញបញ្ជាវាយប្រហារតាមអាកាសលើអ៊ីរ៉ាក់ ទាំងមិនមានការគាំទ្រដោយសភា ប្រវត្តិសាស្ត្រ:The History.comធ្លាប់ បានចេញផ្សាយថានាថ្ងៃទី១៦ខែធ្នូកាលពីឆ្នាំ ១៩៩៨ លោកប្រធានាធិបតីអាមេរិកប៊ីលគ្លីនតុនបានប្រកាសចេញបញ្ជាឲ្យ មានការវាយប្រហារតាមអាកាសប្រឆាំងនឹងប្រទេសអ៊ីរ៉ាក់ ដោយយកមូលហេតុ ថាអ៊ីរ៉ាក់បានបដិសេធក្នុងការ សហការជាមួយអង្គការសហប្រជាជាតិដើម្បីត្រួតពិនិត្យ កម្មវិធីអាវុធរបស់ខ្លួន ។ ទោះបីជាយ៉ាងណាក្តីរឿងដែលគួរឲ្យ កត់សំគាល់មួយគឺនៅក្រោមការសម្រេចចិត្តរបស់លោក ប្រធានាធិបតីរូបនេះគឺមិនមានការគាំទ្រពីសមាជិកសំខាន់ៗ នៃសភាអាមេរិកឡើយនិងដោយបានថែមទាំងចោទប្រកាន់លោកគ្លីនតុនថាបានប្រើប្រាស់ ការវាយប្រហារតាមអាកាសនេះដើម្បីបង្វែរការយកចិត្តទុកដាក់ពី ការចោទប្រកាន់មួយដែលកំពុងបន្តប្រឆាំងនឹងរូបលោកនាគ្រានោះ។ គួរបញ្ជាក់ថាការប្រកាសចេញបញ្ជាវាយប្រហារនោះគឺត្រូវបានធ្វើឡើងនៅមុនមួយថ្ងៃប៉ុណ្ណោះដែលសភាតំណាងរាស្ត្របានចេញរបាយការណ៍មួយចោទប្រកាន់ លោកប្រធានាធិបតីរូបនេះថាបានប្រព្រឹត្តបទ “ឧក្រិដ្ឋកម្មដ៏ខ្ពស់និងបទល្មើសមជ្ឈិម”...
លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានតែងតាំងជាបេក្ខភាពឈ្នះពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីជួយបង្កើតកិច្ចព្រមព្រៀងអ៊ីស្រាអែល-អារ៉ាប់រួម។ Trump ត្រវបានតែងតាំងដោយសមាជិកសភាណ័រវេសមួយរូបដោយសារតែកិច្ចការដឹកនាំសម្រុះសម្រួលឲ្យសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងអារ៉ាប់រួម។ មែនទែនទៅវាមិនមែនជាលើកដំបូងទេដែលលោកត្រូវបានតែងតាំងសម្រាប់រង្វាន់ដ៏មានកិត្យានុភាពនេះ។ កាលពីឆ្នាំ២០១៨ Trump ក៏ធ្លាប់ត្រូវគេស្នើឲ្យឈ្នះពានណូបែលដែរ ក្រោយជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនជាលើកដំបូងនៅសិង្ហបុរី។ គួរបញ្ជាក់ថាអ៊ីស្រាអែលនិងអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដើម្បីបង្កើតទំនាក់ទំនងការទូត ហើយអារ៉ាប់រួមបានក្លាយជាប្រទេសនៅឈូងសមុទ្រពែក្សទីមួយ ដែលរឹតចំណងការទូតជាមួយអ៊ីស្រាអែល៕
បរទេស ៖ រដ្ឋាភិបាល របស់ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃសុក្រម្សិលមិញនេះ បានបដិសេធច្រានចោល នូវការអះអាងធ្វើឡើងដោយក្រុមហ៊ុន Microsoft ដែលថា ទីក្រុងតេអេរ៉ង់កំពុង តែព្យាយាមធ្វើការជ្រៀតជ្រែក ក្នុងដំណើរបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិក។ ក្នុងរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមហ៊ុន Microsoft បាននិយាយថា អ្នកស្រាវជ្រាវបានរកឃើញថា ប្រទេសអ៊ីរ៉ង់ រុស្ស៊ីនិងចិន...