បរទេស៖នៅថ្ងៃអាទិត្យនេះ ប្រទេសអាមេនីនិងប្រទេសអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ដាក់គ្នា ជុំវិញការបំពានបទឈប់បាញ់គ្នាថ្មី នៅក្នុងដំណើរប្រយុទ្ធគ្នាជុំវិញតំបន់ Nagorno-Karabakh ដែលជនជាតិភាគតិចអាមេនីគ្រប់គ្រង តែស្ថិតនៅក្នុងទឹកដីនៃប្រទេសអាហ្ស៊ែបៃហ្សង់។ លោកស្រី Shushan Stepanyan ជាមន្ត្រីនាំពាក្យឲ្យក្រសួងការពារជាតិរបស់ប្រទេសអាមេនី បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រថា អាហ្ស៊ែបៃហ្សង់ បានបាញ់គ្រាប់ផ្លោងនិងគ្រាប់រ៉ុកកែត នៅពេលព្រឹកថ្ងៃអាទិត្យនេះ ចំណែកក្រសួងការពារជាតិអាហ្ស៊ែបៃហ្សង់វិញ ក៏បានចោទប្រទេសអាមេនី ពីបទមិនបានធ្វើការអង្កេតមើលបទឈប់បាញ់គ្នានោះផងដែរ។ គួរបញ្ជាក់ថា បទឈប់បាញ់គ្នាដើម្បីមនុស្សធម៌ថ្មី...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីទីផ្សារថាមពល និងការអនុវត្តកិច្ចព្រមព្រៀងធ្វើឡើងដោយក្រុមប្រទេសផលិតប្រេង ដែលមានឈ្មោះថា OPEC+។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ វិមានក្រឹមឡាំង បាននិយាយប្រាប់ដូច្នេះថា “ភាគីទាំងពីរ បានលើកឡើងជាថ្មីនូវឆន្ទៈបន្តការសម្របសម្រួលដ៏ជិតស្និទ្ធ នៅក្នុងវិស័យនេះ ក្នុងគោលបំណងរក្សាស្ថិរភាពលើទីផ្សារថាមពលពិភពលោក”។ ក្រៅពីនោះ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាអំពីសហប្រតិបត្តិការ...
សេអ៊ូល៖ បណ្ដាញឃោសនារបស់ កូរ៉េខាងជើងនៅថ្ងៃអាទិត្យ បានស្តីបន្ទោសកូរ៉េខាងត្បូង ចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ទីក្រុងសេអ៊ូលបានចូលទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីទិញឥន្ធនៈនុយក្លេអ៊ែរ សម្រាប់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ។ គេហទំព័រ Meari ដែលជាគេហទំព័រឃោសនា មួយរបស់កូរ៉េខាងជើង បានហៅថាដំណើរទស្សនកិច្ចរបស់លោក Kim Hyun-chong ជាទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង និងការពិភាក្សាដែលបានចោទប្រកាន់ របស់លោកជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជាសកម្មភាពដ៏គ្រោះថ្នាក់បំផុត ដែលបំផ្លាញសន្តិភាពនៅឧបទ្វីបកូរ៉េ បង្កើនភាពតានតឹង...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃអាទិត្យ បានទទូចដល់ប្រទេសជប៉ុន ឱ្យគោរពសេចក្តីថ្លែងការណ៍ និងការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងមុតមាំ ក្នុងការប្រឈមមុខ និងឆ្លុះបញ្ចាំងពីការឈ្លានពាន ពីអតីតកាលរបស់ខ្លួន និងដើម្បីទទួលបានការជឿទុកចិត្ត ពីប្រទេសជិតខាងអាស៊ី និងពិភពលោក ដោយចាត់វិធានការជាក់ស្តែង ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានលើកឡើងថា“ សកម្មភាពអវិជ្ជមានរបស់ជប៉ុន ជាថ្មីម្តងទៀតបង្ហាញអាកប្បកិរិយាមិនត្រឹមត្រូវ ចំពោះប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ខ្លួន” ។...
បរទេស៖ លោក Andrew Cuomo មន្រ្តីរដ្ឋាភិបាល បាននិយាយថា មន្ត្រីសុខាភិបាល នៅទីក្រុងញូវយ៉ក បានប្រកាសបម្រាមរៀប អាពាហ៍ពិពាហ៍ ពីរបីថ្ងៃមុនពេលពិធី ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវចំនួន ១ ម៉ឺននាក់នៅតំបន់ Brooklyn រដ្ឋញូវយ៉ក មកចូលរួម ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧...
ញូវយ៉ក៖ ទីផ្សារប្រេងសកល នឹងពឹងផ្អែកកាន់តែខ្លាំង លើតំបន់មជ្ឈឹមបូព៌ា ដោយសារតែផលិតកម្មប្រេងថ្មសែលរបស់ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។ យោងតាមប្រភពប័ត៌មានបានឲ្យដឹងថា ផលិតកម្មប្រេងថ្មសែលនឹងធ្លាក់ចុះ ៩០០,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២០ និងធ្លាក់ចុះ ១,១ លានបារ៉ែល ក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០២១។ លោក Chris Midgley...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានរដ្ឋាភិបាលតួកគីពី“ ផលវិបាកធ្ងន់ធ្ងរ” ដែលអាចកើតមានចំពោះទំនាក់ទំនងសន្តិសុខ របស់ប្រទេសទាំងពីរ គួរតែមានរបាយការណ៍អំពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា សាកល្បងប្រព័ន្ធការពារ ដែនអាកាសរុស្ស៊ី S-400 ថាជាការពិត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បាននិយាយកាលពីថ្ងៃសុក្រថា «...
អូស្រ្តាលី៖ ក្រុមអ្នកស្រាវជ្រាវអះអាងថា សត្វយក្សដែលបានដើរនៅអាស៊ីអាគ្នេយ៍ ១០០,០០០ ឆ្នាំកន្លងទៅរួមជាមួយបុព្វបុរសមនុស្សពីបុរាណរបស់យើងត្រូវបានសម្លាប់ដោយសារការប្រែប្រួលអាកាសធាតុនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សត្វដំរីមានទំហំរថយន្តក្រុង និងប្រភេទសត្វស្វាយក្សធំជាងគេបំផុតដែលធ្លាប់រស់នៅ ហើយមនុស្សបុរាណHomo erectus ក៏ត្រូវផុតពូជដោយការបាត់បង់វាលស្មៅ នៅពេលប្រែប្រួលអាកាសធាតុ។ ដោយក្រឡេកមើលកំណត់ត្រាគីមី នៅក្នុងធ្មេញថនិកសត្វហ្វូស៊ីល អ្នកស្រាវជ្រាវអាចកសាងឡើងវិញបានថា តើសត្វកាលពីមុនច្រើនតែបរិភោគស្មៅ ឬស្លឹកត្រូពិកក៏ដូចជាលក្ខខណ្ឌអាកាសធាតុនៅពេលពួកវានៅមានជីវិតដែរឬទេ។ ក្នុងរយៈពេលជាងមួយលានឆ្នាំ អាកាសធាតុបានផ្លាស់ប្តូរពីព្រៃស្រោងទៅជាវាលស្មៅ ធ្វើឲ្យសត្វស៊ីស្មៅលូតលាស់មុនពេលប្តូរទៅព្រៃព្រោះមានទឹកភ្លៀងមកវិញ ចំណែកសត្វតូចៗ និង Homo...
ការសិក្សាបានរកឃើញថា ការកើនឡើងចំនួន៥ដងនៃទឹកជំនន់ ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួតដែលបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះបានធ្វើឲ្យមនុស្សស្លាប់ ២ លាននាក់ និងខាតបង់សេដ្ឋកិច្ច៣, ៦ ពាន់ពាន់លានដុល្លារនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍ថ្មីដែលសម្របសម្រួល ដោយអង្គការឧតុនិយមពិភពលោក (WMO) បានរកឃើញថា មានគ្រោះមហន្តរាយចំនួន១១,០០០ដង បានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចចំនួន ៣,៦ ពាន់ពាន់លានដុល្លារ (២,៧៦ ពាន់ពាន់លាន)...
បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ទើបបានប្រកាសនាពេលថ្មីៗនេះថា សហរដ្ឋអាមេរិកទើបបានធ្វើការបញ្ជាក់ឲ្យរ៉ូម៉ានី ទិញយកមីស៊ីលការពារតំបន់ឆ្នេរ នៅក្នុងតម្លៃចរចា៣០០លានដុល្លារ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តយល់ព្រមលក់ប្រព័ន្ធការពារតំបន់ឆ្នេរ Naval Strike Missile ចំនួនពីរ និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ថា...