បេសកកម្ម Europa ដែលភ្នាក់ងារអវកាសណាសា មានបំណងចេញប្រតិបត្តិការ នៅពាក់កណ្តាល ឆ្នាំ ២០២០ ត្រូវបានចូលរួមសហការដោយ ផ្កាយរណបទឹកកកមួយគ្រឿងដើម្បី ធ្វើការអង្កេតអំពីផ្ទៃភពព្រះហស្បតិ៍ និង ព្រះច័ន្ទរបស់វាឈ្មោះ អឺរ៉ូប៉ា ដែលក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា ត្រូវបានគ្របដណ្តប់ដោយទឹកកក ។ ជាមួយគ្នានេះដែរ ភ្នាក់ងារអវកាសណាសាក៏បានស្មើរសុំការ សហការពីភ្នាក់ងារ អវកាសអឺរ៉ុប នៅក្នុងដំណើរការ របស់បេសកកម្មទៅកាន់ព្រះច័ន្ទ...
ឥណ្ឌា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អ្នកកាន់សាសនាហិណ្ឌូ រាប់លាននាក់ បុរស និងស្ត្រីជាអ្នកបរិសុទ្ធ មកពីទូទាំងប្រទេសឥណ្ឌាបានសម្រុកទៅ កាន់ទីក្រុងភាគខាងជើងនៃ Prayagraj កាលពីថ្ងៃចន្ទ ដើម្បីចាប់ផ្តើម ពិធីបុណ្យ Maha Kumbh ដែលត្រូវបានចាត់ទុកថា ជាការជួបជុំសាសនាដ៏ធំបំផុត របស់ពិភពលោក។ ក្នុងរយៈពេលប្រហែល...
ឥណ្ឌា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ហ្វូងអ្នកធ្វើធម្មយាត្រាហិណ្ឌូដ៏ច្រើនសន្ធឹកសន្ធាប់នៅប្រទេសឥណ្ឌា បានចាប់ផ្តើមងូតទឹក ក្នុងទឹកពិសិដ្ឋ កាលពីថ្ងៃចន្ទ ខណៈពិធីបុណ្យ Kumbh Mela បានបើក ដោយអ្នករៀបចំរំពឹងថានឹងមានប្រជាជនចំនួន ៤០០ លាននាក់ ជាការប្រមូលផ្តុំដ៏ធំបំផុត របស់មនុស្សជាតិ។ ពិធីបុណ្យ Kumbh...
ខេត្ត Nghe An ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានឃុំម្នាក់នៅខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាម ត្រូវបានចោទប្រកាន់ថា ជាមេក្លោងប្រតិបត្តិការគ្រឿងញៀន ដែលបានជួញដូរគ្រឿងញៀនពីប្រទេសឡាវ ចូលទៅប្រទេសវៀតណាម ដើម្បីចែកចាយនៅទូទាំងតំបន់ជាច្រើន។ លោក Mua Ba Vu អាយុ...
ចិន៖ អង្គការឃ្លាំមើលអំពើពុករលួយកំពូល របស់ប្រទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ពាក្យបណ្ដឹងវិន័យជាង ៤,០០០ ករណីប្រឆាំងនឹងមន្ត្រីក្នុងឆ្នាំ ២០២៤ ខណៈខ្លួនព្យាយាមដោះស្រាយបញ្ហាពុករលួយដ៏រ៉ាំរ៉ៃមួយនេះយោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយកាលពីថ្ងៃចន្ទនៅពេលចាប់ផ្តើមសមាជរយៈពេលបីថ្ងៃនៃគណៈកម្មាធិការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យ (CCDI) ថា អំពើពុករលួយគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះបក្សកុម្មុយនិស្តចិន ហើយកំពុងកើនឡើង ។ ប្រទេសចិនត្រូវបានរញ្ជួយកាលពីឆ្នាំមុន ដោយការស៊ើបអង្កេតអំពើពុករលួយដ៏ល្បីឈ្មោះ...
ទីក្រុងហូជីមិញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រថយន្តអគ្គីសនី VinFast VF 3 នៅទីក្រុងហូជីមិញបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបានបំពាក់ដោយចង្កៀងមុខមិនត្រឹមត្រូវតាមស្តង់ដារ ដោយសារម្ចាស់រថយន្តមួយនោះបានកែលម្អរថយន្ត និងថែមចង្កៀងមុខជាច្រើនទៀត។ នាង Hoai An ដែលជាម្ចាស់រថយន្តបាននិយាយថា នាងបានទទួលរថយន្តរបស់នាងកាលពីចុងខែវិច្ឆិកាឆ្នាំមុន ខណៈពេលដែលកំពុងរង់ចាំស្លាកលេខ នាងបានសម្រេចចិត្តកែលម្អរថយន្តជាមួយនឹងគ្រឿងបន្សំជាច្រើន រួមទាំងចង្កៀងមុខថ្មី។ ឧបទ្ទវហេតុនេះបានកើតឡើងនៅយប់មួយនាខែមករា...
ហុងកុង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific បានចេញលិខិតសុំទោសមួយកាលពីថ្ងៃសុក្រ ដល់អ្នកដំណើរនៃជើងហោះហើរទាំង២ ជើងពីនេប៉ាល់ទៅកាន់ហុងកុង បន្ទាប់ពីការផ្ទុះឡើងនៃការពុលអាហារបានប៉ះពាល់ដល់មនុស្សចំនួន ៣៦ នាក់កាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា អ្នកដំណើរដែលជិះលើជើងហោះហើរលេខ CX640...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បានថ្លែងថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ចង់ជួបគាត់ ហើយបានលើកឡើងថា កិច្ចប្រជុំបែបនេះកំពុងត្រូវបានរៀបចំឡើង ។ “គាត់ចង់ជួប ហើយយើងកំពុងរៀបចំជំនួបនេះ” លោក ត្រាំ បានថ្លែងអំពីមេដឹកនាំរុស្ស៊ី ដូច្នេះនៅមុនពេលកិច្ចប្រជុំជាមួយអភិបាលនៃគណបក្សសាធារណរដ្ឋនៅឯទីតាំងអចលនទ្រព្យ Mar-a-Lago...
អ.ស.ប៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨ភាគរយនៅក្នុងឆ្នាំ២០២៥នេះ ដែលមិនផ្លាស់ប្តូរពីឆ្នាំមុននោះទេ ។ ទោះបីជាអតិផរណាបានថយចុះ ការកែលម្អលក្ខខណ្ឌទីផ្សារការងារ និងការធ្លាក់ចុះតម្លៃរូបិយវត្ថុក៏ដោយ កំណើនពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងនៅតែទាបជាងល្បឿនដែលបានឃើញនៅមុនពេលជំងឺឆ្លងរាតត្បាត ហើយសេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់សំខាន់ៗ របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិបានឲ្យដឹងដូច្នេះ ។ នៅក្នុងរបាយការណ៍បានព្យាករណ៍ឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង២,៩ភាគរយនៅក្នុងឆ្នាំ ២០២៦ខាងមុខ...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វៀតណាមអាចនឹងចូលលេងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ King’s Cup ប្រចាំឆ្នាំរបស់ប្រទេសថៃម្តងទៀត ហើយត្រូវប្រឈមមុខនឹងក្រុមអាស៊ីអាគ្នេយ៍របស់ពួកគេ បន្ទាប់ពីលោកស្រី Nualphan Lamsam ត្រូវបានគេស្គាល់ថា លោកស្រី Madam Pang ចង់បញ្ជូនក្រុមទៅចូលរួមការប្រកួត។ យោងតាម Siam Sport បាននិយាយថា...