បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែស្នើឲ្យធ្វើការពង្រឹងបន្ថែមទៀត នូវវិធានការដាក់ឲ្យនៅដាច់ ដោយឡែកបន្ទាន់ បើទោះជាក្រសួងសុខាភិបាល របស់ប្រទេសកុម្មុយនិស្តនេះ នៅតែបន្តអះអាងថា គ្មានករណីមេរោគកូរ៉ូណា នៅក្នុងប្រទេសក៏ដោយ ។ ទីភ្នាក់ងារសារព័ត៌មានបក្ស ពលករកូរ៉េ Rodong Sinmun បាននិយាយនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង កំពុងតែអំពាវនាវឲ្យ មានប្រតិបត្តិការ ដាក់ឲ្យនៅដាច់ដោយឡែកបន្ទាន់...
ឥណ្ឌាបានចុះហត្ថលេខា ជាមួយក្រុមហ៊ុនឯកជន ដើម្បីបញ្ជាទិញប្រព័ន្ធកាំជ្រួចហ្វូង បញ្ជានាំផ្លូវធុន Pinaka ក្រោយពេលស្ថានភាពជម្លោះព្រំដែន ជាមួយចិនកាន់តែកើនកម្ដៅ។ ដើម្បីបំពាក់បន្ថែមដល់កងទ័ព១,៣លាននាក់ ក្រសួងការពារជាតិឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង តំលៃ៣៨០លានដុល្លារ ជាមួយក្រុមហ៊ុន Tata Power Company, Larsen & Toubro and Bharat Earth Movers...
អង់គ្លេស ៖ ក្រុមអ្នកអភិរក្សបានព្រមានថា យន្តហោះគ្មានមនុស្សបើកកំពុង តែរំខានដល់ហ្វូងសត្វធំៗ និងបន្លាចសត្វក្ងាន ទាទឹកនិងទានៅឆ្ងាយ ពីកន្លែងចិញ្ចឹមរដូវរងារ តាមដងទឹកទន្លេ ក្នុងចក្រភពអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ យន្តហោះគ្មានមនុស្ស បើកកំពុងក្លាយជារឿងធម្មតា នៅចក្រភពអង់គ្លេសដោយសារតែបច្ចេកវិទ្យា កាន់តែថោកហើយឧបករណ៍ កាន់តែងាយស្រួល ក្នុងការហោះហើរ។ ទោះយ៉ាងណាក្រុមអ្នកអភិរក្ស មកពីចក្រភពអង់គ្លេស សម្រាប់ជំនឿ...
អង់គ្លេស់ ៖ ផ្ទាំងទឹកកកនៅ Greenland និងអង់តាក់ទិកកំពុងបាត់បង់បរិមាណយ៉ាងខ្លាំងនៅក្នុងអត្រា សេណារីយ៉ូករណី ដ៏អាក្រក់បំផុត ដែលបានព្យាករណ៍ដោយអង្គការ សហប្រជាជាតិ ហើយអាចបណ្តាល ឲ្យកម្រិតទឹកសមុទ្រកើនឡើង១៦ អ៊ីញនាឆ្នាំ២១០០នា ពេលខាងមុខនេះ បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ យោងតាមការសិក្សាថ្មី របស់សាកលវិទ្យាល័យ Leed ប្រសិនបើអត្រាទាំងនេះនៅតែបន្តប្រជាជន ១៦ លាននាក់បន្ថែមទៀតអាចប្រឈមនឹងគ្រោះទឹកជំនន់ម្តងហើយម្តងទៀត។...
បរទេស ៖ របាយការណ៍ របស់មន្ទីរបញ្ចកោណ ចេញនៅថ្ងៃអង្គារ សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិនមានផែនការ បង្កើនចំនួនក្បាលគ្រាប់ នុយក្លេអ៊ែទ្វេដង នៅក្នុងរយៈពេល១០ទៅមុខទៀត ប៉ុន្តែកងកម្លាំងនុយក្លេអ៊ែចិន នឹងនៅតែចំណែកតូម មួយប៉ុណ្ណោះ បើប្រៀបទៅនឹងសហរដ្ឋអាមេរិក ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួនប្រគល់ឲ្យរដ្ឋសភា ស្តីពីអភិវឌ្ឍយោធានិងសន្តិសុខនៅក្នុងប្រទេសចិន មន្ទីរបញ្ចកោណបាននិយាយថា ទីក្រុងប៉េកាំង...
អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Microsoft បានបង្កើតឧបករណ៍ថ្មីមួយ ដើម្បីកំណត់អត្តសញ្ញាណ រូបថត និងវីដេអូដែលបានបង្កើតឡើង ដើម្បីបញ្ឆោតមនុស្សឲ្យជឿ ព័ត៌មានមិនពិត តាមអ៊ីនធើណេត នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ នេះបើយោងតាមក្រុមហ៊ុន Microsoft ថា Deepfakes ត្រូវបានគេស្គាល់ថា ជាមេឌៀសំយោគ គឺជារូបថត...
អង់គ្លេស ៖ ក្រុមអ្នកជំនាញ បាននិយាយថា ចក្រភពអង់គ្លេស បានធ្លាក់ចុះតារាងល្បឿន រលកធាតុអាកាសអ៊ីនធើណេត ទូទាំងពិភពលោក ពីចំណាត់ថ្នាក់ទី៣៤ ក្នុងឆ្នាំ ២០១៩ ដល់លេខ ៤៧ក្នុងឆ្នាំនេះដែលជាលទ្ធផលនៃការចែកចាយបណ្តាញខ្សែកាបអុបទិកសុទ្ធយឺតនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ World Broadband Speed League ប្រមូលទិន្នន័យពីការសាកល្បង ល្បឿនជាង...
អាហ្វ្រិកខាងត្បូង ៖ អ្នកជីវវិទូបាននិយាយថា ការប្រមូលផ្តុំសត្វត្រីដូហ្វីន ឬផ្សោតត្រូវបានអ្នកស្រាវជ្រាវ កត់ត្រាជាលើកដំបូងថា ជាមធ្យោបាយមួយ ដើម្បីជួយពួកគេប៉ាន់ស្មាន ទំហំចំនួនសត្វប្រភេទនេះ និងតាមដានចលនា របស់វានាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជីវវិទូមកពីសាកលវិទ្យាល័យ Stellenbosch បានឃ្លាំមើលសញ្ញា របស់ត្រីដូហ្វីននៅឆ្នេរសមុទ្រ Namibia នៅអាហ្វ្រិកខាងត្បូង ។ ជំនួសឲ្យការប្រើប្រាស់ ការចាប់ផ្សោត...
បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការបាញ់តេស្តសាកល្បង មីស៊ីលផ្លោងឆ្លងទ្វីប Minuteman III មិនបំពាក់ក្បាលគ្រាប់ នៅថ្ងៃពុធសប្ដាហ៍នេះ បង្ហាញឲ្យឃើញថា ការទប់ទល់រារាំងនុយក្លេអ៊ែ នៅតែមានសុវត្ថិភាពនិងអាចជឿទុកចិត្តបាន ។ ទីបញ្ជាការវាយប្រហារ សកលរបស់កងទ័ព អាកាសអាមេរិក បានបាញ់តេស្តយ៉ាងជោគជ័យ នូវមីស៊ីលផ្លោងឆ្លងទ្វីប ដែលបំពាក់លើ...
សេអ៊ូល៖ គេហទំព័រឃ្លាំមើលមួយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្តើមការហាត់សម សម្រាប់ក្បួនព្យុហយាត្រាយោធាមួយដែលគេរំពឹងថា នឹងប្រារព្ធធ្វើនៅខែក្រោយ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សកំពុងកានលអំណាច។ រូបភាពផ្កាយរណបដែលត្រូវបានថតនៅថ្ងៃទី៣១ ខែសីហា នៃ“ អាកាសយានដ្ឋាន Mirim” នៅទីក្រុងព្យុងយ៉ាង បង្ហាញថា រថយន្តរាប់រយគ្រឿងចតនៅចំណតរថយន្តពាយ័ព្យជាប់នឹងមូលដ្ឋានព្យុហយាត្រា និងកងទ័ពរាប់ពាន់នាក់។ របាយការណ៍នេះបានឲ្យដឹងថា“ កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងធ្វើព្យុហយាត្រាយោធាដ៏ធំមួយនៅថ្ងៃទី១០...