ព្រុចសែល៖ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់ របស់សហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ នៅថ្ងៃអាទិត្យបានសម្តែង ការព្រួយបារម្ភ ចំពោះសកម្មភាពរុករកថាមពល ដែលបានបន្តនៅភាគខាងកើត មហាសមុទ្រមេឌីទែរ៉ាណេ ដោយប្រទេសតួកគី។ លោក Borrell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “ការចល័តកងទ័ពជើងទឹក ចុងក្រោយនៅភាគខាងកើត សមុទ្រមេឌីទែរ៉ាណេមានការ ព្រួយបារម្ភខ្លាំងណាស់។...
ម៉ុស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំង របស់រុស្ស៊ី Su-27 បានធ្វើប្រតិបត្ដិការ លើសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យ ដើម្បីស្ទាក់ចាប់យន្តហោះស៊ើប ការណ៍តាមវិទ្យុបច្ចេកទេស របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ។ សេវាកម្មផ្សព្វផ្សាយ របស់ក្រសួងបានឲ្យដឹងថា “ នៅថ្ងៃទី០៩ ខែសីហា ប្រព័ន្ធត្រួតពិនិត្យ ដែនអាកាសរុស្ស៊ី...
បរទេស៖ យោងតាម សហស្ថាបនិកក្រុមហ៊ុន គឺលោក Bill Gates និយាយក្នុងបទសម្ភាសន៍ជាមួយ WIRED ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ បានឱ្យដឹងថា សំណើរបស់ក្រុមហ៊ុន Microsoft ក្នុងការទិញកម្មវិធី ចែករំលែកវីដេអូ ដ៏មានប្រជាប្រិយភាពឈ្មោះថា TikTok គឺជា“ ពែងដែលមានថ្នាំពុល” ។ យោងតាមសារព័ត៌មាន Sputnik...
បរទេស ៖ ដោយមាននាវាផ្ទុកយន្តហោះ USS Ronald Reagan ជាឧបករណ៍សង្គ្រាមនាំមុខ កងទ័ពអាកាស និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រារព្ធធ្វើសមយុទ្ធហ្វឹកហាត់ នៅជិតប្រទេសជប៉ុន។ សមយុទ្ធនេះ មានការចូលរួមដោយនាវាផ្ទុកយន្តហោះ និងក្រុមវាយប្រហារ ដែលជានាវាផ្ទុកយន្តហោះដាក់ពង្រាយតែមួយគ្រឿង គត់របស់ទ័ពជើងទឹក ក៏ដូចជាកងវាយប្រហារ អេឡិកត្រូនិកទ័ពជើងទឹកលេខ១៣១ ដែលផ្លាស់ប្តូរមកពីកោះ Whidbey...
បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើតេស្តយុទ្ធសាស្ត្រមួយ ពាក់ព័ន្ធនឹងការប្រើប្រាស់កូនដ្រូនចារកម្មទំនើប RQ-170 ជាមួយនឹងយន្តហោះ ចម្បាំងបំបាំង កាយដទៃផ្សេងទៀត ។ យោងតាមមន្ត្រីសហរដ្ឋអាមេរិក សមយុទ្ធដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី០៤ ខែសីហា នៅមូលដ្ឋានកងទ័ពអាកាស Nellis រដ្ឋណេវ៉ាដា នោះ ក៏រួមមានទាំងយន្តហោះ ទម្លាក់គ្រាប់...
បរទេស៖ រូបថតដែលត្រូវបានថតនៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២០ បង្ហាញពីទិដ្ឋភាពនៅកំពង់ផែទ្រីប៉ូលី ប្រទេសលីបង់។ បើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃ៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីកំពង់ផែទ្រីប៉ូលី ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីជំនួសកំពង់ផែបេរូត ដែលត្រូវបានបំផ្លិចបំផ្លាញដោយការផ្ទុះដ៏ខ្លាំងចំនួនពីរកាលពីថ្ងៃអង្គារ។ សូមជម្រាបថា រដ្ឋមន្រ្តី សុខាភិបាលលីបង់...
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានបង្ហាញគំរូដំបូង នៃអារ៉េស្គែនអេឡិកត្រូនិកសកម្មមួយ សម្រាប់ប្រើប្រាស់ ក្នុងយន្តហោះចម្បាំង ដែលកំពុងតែស្ថិត នៅក្រោមការអភិវឌ្ឍផលិត។រដ្ឋបាលកម្មវិធី ទិញឧបករណ៍ការពារជាតិ របស់ទីក្រុងសេអ៊ូល បានប្រារព្ធធ្វើពិធីសម្ភោធមួយ នៅមជ្ឈមណ្ឌលស្រាវជ្រាវប្រព័ន្ធ Hanwha ក្នុងទីក្រុង Yongin ខេត្ត Province នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការ...
បរទេស ៖ រដ្ឋាភិបាលស៊ីប តាមសេចក្តីរាយការណ៍ បានប្រកាសនៅសប្ដាហ៍នេះថា កិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិ រវាងប្រទេសបារាំងនិងស៊ីប ដែលប្រើពេល៣ឆ្នាំ បង្កើតឡើងនោះ ក្នុងពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមអនុវត្តដំណើរការជាធរមាន ។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំនេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីក្នុងស្រុកបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ការរុករកពលរដ្ឋចំនួន៤៧នាក់កំពុងបាត់ខ្លួនបានធ្វើឡើង នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីមានគ្រោះបាក់ដីដ៏ធំមួយបានកើតឡើង ហើយបានហូរច្រោះកប់ពួកគេឈានចូលដល់ថ្ងៃទី២នេះ ។ ក្រុមអ្នកជួយសង្គ្រោះបានទាញយកសាកសព ចំនួន១៩ ចេញពីគំនរបាក់បែក ។ លោក H Dineshan អ្នកប្រមូលពន្ធនៅក្នុងស្រុកបានប្រាប់ដល់ស៊ិនហួតាមទូរស័ព្ទចេញពីស្រុក Idukki...
បរទេស៖ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា អាជ្ញាធរគយ នៃប្រទេសឥណ្ឌា បានរឹបអូសយកកុងតឺន័រមួយ ដែលមានសារជាតិអាម៉ូញ៉ូមនីត្រាត ចំនួន ៧៤០ តោនដែលវាគឺជាសារធាតុគីមីដែលធ្លាប់បណ្តាល ឲ្យ មានការផ្ទុះដ៏សាហាវ នៅសប្តាហ៍នេះនៅក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់នោះ។ រំលឹកដែរថា ការផ្ទុះដ៏កក្រើកនេះ បានធ្វើឲ្យពលរដ្ឋលីបង់ ស្លាប់រហូតទៅដល់១៥០នាក់ មកហើយនិងមនុស្សដល់ទៅជាង៥០០០នាក់ បានទទួលរងរបួស ។...