ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥.០រ៉ិចទ័រ បានអង្រួននៅចម្ងាយ៣៦គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យនៃក្រុង Lluta ប្រទេសប៉េរូ នៅវេលាម៉ោង ២០និង៣៤នាទីម៉ោងសកល កាលពីថ្ងៃសុក្រ ។ គ្រោះរញ្ជួយដីនេះបានកើតឡើង ដែលមានជម្រៅ១០គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់១៥.៧០០៥ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង...
ហាវស្តុន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលប្រចាំរដ្ឋនេះ បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋ New Mexico (ញ៉ូវម៉ិកស៊ីកូ) របស់សហរដ្ឋអាមេរិក មានអត្រាអ្នកស្លាប់ ដោយសារសេពគ្រឿងស្រវឹង ឈរលើលំដាប់លេខ១នៅក្នុងប្រទេស ។ ក្រសួងបានឲ្យដឹងនៅក្នុងការសិក្សាថ្មីមួយ ដែលបានរកឃើញដោយ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគ ដែលបានទិន្នន័យរយៈពេល៤ឆ្នាំបញ្ចប់នៅចុងឆ្នាំ២០១៥...
បារាំង ៖ រូបភាពគួរ ឲ្យចាប់អារម្មណ៍នៃកូនមាន់ frigatebird មួយដែលស្លាប់ដោយការឆ្លងមេរោគ នៅតំបន់ Guiana របស់ប្រទេសបារាំងឈ្នះរង្វាន់ ជាលើកដំបូងនៅក្នុងការប្រកួត រូបថតអេកូឡូស៊ីអន្តរជាតិ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ រូបថតដែលឈ្នះ ត្រូវបានថតដោយ David Costantini មកពី Muséum National d’Histoire...
អ៊ីតាលី ៖ វិចិត្រករជនជាតិអ៊ីតាលីដ៏ល្បីល្បាញម្នាក់ លោក Raffaello Sanizo ឬលោក Raphael ដែលបានស្លាប់កាលពី៥០០ឆ្នាំមុន ប៉ុន្តែទីតាំង នៃកន្លែងសម្រាករបស់លោក នៅតែជាអាថ៌កំបាំងនៅឡើយ រហូតមកដល់ពេលនេះ ព្រោះអាថ៌កំបាំងមួយនេះ ត្រូវបានគេបញ្ចុះនៅក្នុងផ្នូរ ដ៏អស្ចារ្យជាមួយផ្ទាំងគំនូរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ វិទ្យាសាស្ត្របានបង្កើត ការស្ថាបនា 3D...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានបង្ហាញរូបថតដ៏កម្រ នៃការប្រយុទ្ធប្រឆាំងនឹងកងទ័ពជប៉ុន នៅសម័យម៉ាន់ជូរី ក្នុងសង្គ្រាមលោកលើកទី ២ ក្នុងឆ្នាំ១៩៤៥ ដែលបង្ហាញពីការចូលរួម របស់ទីក្រុងម៉ូស្គូ ក្នុងការរំដោះកូរ៉េ ពីការគ្រប់គ្រង របស់អាណានិគមរបស់ជប៉ុន។ ស្ថានទូតរុស្ស៊ីនៅទីក្រុងសេអ៊ូល បានចេញផ្សាយរូបថតនេះ ទៅកាន់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ មួយថ្ងៃមុនពេលកូរ៉េខាងត្បូង ប្រារព្ធខួបលើកទី៧៥ នៃការរំដោះខ្លួន ពីអាណានិគមរបស់ជប៉ុន នៅឆ្នាំ១៩១០-៤៥ នៃឧបទ្វីបកូរ៉េ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថាន បានចាប់ផ្តើមធ្វើការដោះលែង ក្រុមអ្នកទោសតាលីបង់ ៤០០នាក់ចុងក្រោយហើយ ក្នុងគោលបំណងដើម្បីបើកផ្លូវការកាន់តែធំ សម្រាប់កិច្ចសន្ទនា បង្កើតជាកិច្ចព្រមព្រៀងសន្តិភាព ដ៏ពេញលេញមួយ។ ត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកទោសប្រមាណជា ៨០នាក់ ត្រូវបានដោះលែង នេះបើយោងតាមការអះអាង របស់ក្រុមមន្ត្រីរដ្ឋាភិបាល ដែលពួកគេភាគច្រើន សុទ្ធតែជាអ្នកទោស ដែលធ្លាប់បានធ្វើសកម្មភាព...
បរទេស៖ កិច្ចព្រមព្រៀង រវាងប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នឹងមិនធានាដល់សន្តិភាព នៅក្នុងតំបន់នោះទេ នេះបើយោងតាមសម្តីទីប្រឹក្សាពិសេស ស្តីពីកិច្ចការអន្តរជាតិ របស់ប្រធានរដ្ឋសភាអ៊ីរ៉ង់មួយរូប ដែលមានប្រតិកម្ម ចំពោះកិច្ចព្រមព្រៀងថ្ងៃព្រហស្បតិ៍ ស្តីពីការធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតីឡើងវិញ។ លោក Hossein Amir-Abdollahian ដែលក៏ជាអតីតអនុរដ្ឋមន្ត្រី មួយរូបផងនោះ បាននិយាយ លើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា មធ្យោបាយថ្មីរបស់សហភាពអារ៉ាប់រួម សម្រាប់ការធ្វើឲ្យប្រក្រតីឡើងវិញ...
បរទេស៖ ក្រសួងការពារជាតិអ៊ីស្រាអែល និងទីភ្នាក់ងារការពារមីស៊ីល សហរដ្ឋអាមេរិក បានធ្វើតេស្តយ៉ាងជោគជ័យ នូវប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow 2 កាលពីរាត្រីថ្ងៃពុធ សប្ដាហ៍នេះ នេះបើយោងតាម ក្រសួងការពារជាតិអាមេរិក។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow 2...
ទីក្រុងញូវយ៉ក ៖ ក្រុមអ្នកអភិរក្សសិល្បៈ កំពុងជួបបញ្ហាប្រឈម នៃប្រកួតប្រជែងយ៉ាងធំ បន្ទាប់ពីអ្នកស្រាវជ្រាវបែកគំនិត បានបង្កើតនូវប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)ដែលអាចមើលឃើញ ពីការភ្ជាប់ទំនាក់ទំនងលាក់កំបាំង រវាងផ្ទាំងគំនូរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ភាពស្របគ្នានៅក្នុងរចនាប័ទ្មស្បែក និងគំនូរអាចភ្ជាប់ស្នាដៃសិល្បៈ ដែលត្រូវបានលាបពណ៌តាម ចំណុចផ្សេងៗគ្នាយ៉ាងច្រើន នៅក្នុងពេលវេលា និងលំហហើយបញ្ចាំងពន្លឺថ្មី លើស្នាដៃទាំង២នាពេលបច្ចុប្បន្ន។ ទោះយ៉ាងណាក៏ដោយ សូម្បីតែអ្នករិះគន់សិល្បៈ មានចំណេះដឹងបំផុត...
បរទេស៖ ទីភ្នាក់ងារចិនសិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មកដល់ពេលនេះ ក្រុមអ្នកធ្វើការផ្នែកសុខាភិបាល ប្រមាណជា៩២២នាក់ របស់សហរដ្ឋអាមេរិក បានបាត់បង់ជីវិត ដោយសារកូវីដ១៩។ តួលេខដែលត្រូវបានបង្ហាញ ដោយគម្រោងមួយ ដែលមានឈ្មោះថា Lost on the Frontline គឺជាការចូលរួម ដោយអង្គភាពសារព័ត៌មានសុខភាព Kaiser និងកាសែតអង់គ្លេស the...