បរទេស៖កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួននឹងបញ្ចប់ការប្តូរវេនប្រចាំការ របស់កងទ័ពនៅប្រទេសន័រវេស ជាទីដែលកងទ័ពរាប់រយនាក់ ត្រូវបានបញ្ជូនទៅដាក់ពង្រាយ អស់រយៈពេល៣ឆ្នាំ កន្លងមក។ មន្ត្រីនាំពាក្យកងកម្លាំងម៉ារីនអាមេរិក ប្រចាំនៅអាហ្វ្រិកនិងអឺរ៉ុប បាននិយាយថា កងកម្លាំងម៉ារីន នឹងបន្តធ្វើការហ្វឹតកហាត់ និងសមយុទ្ធជារយៈពេល ជាមួយយោធានៃប្រទេសន័រវេស ប៉ុន្តែនឹងមិនរក្សាកងកម្លាំងឲ្យប្រចាំការ ក្នុងប្រទេស សម្រាប់ការផ្លាស់ប្តូរវេនគ្នា ចំនួន៦ខែ នោះទេ។ គួរបញ្ជាក់ថា...
សិង្ហបូរី៖ អ្នកស្រាវជ្រាវសិង្ហបុរី បានបង្កើតស្បែកអេឡិចត្រូនិក មានសមត្ថភាព ក្នុងការបង្កើតការប៉ះអារម្មណ៍ គឺជាការច្នៃប្រឌិតថ្មីមួយ ដែលពួកគេសង្ឃឹមថា នឹងអនុញ្ញាត ឲ្យមនុស្សមានអវយវៈសិប្បនិម្មិត ចាប់វត្ថុក៏ដូចជាអារម្មណ៍ វាយនភាព ឬសូម្បីតែសីតុណ្ហភាព និងឈឺចាប់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ឧបករណ៍ត្រូវបានគេដាក់ឈ្មោះថា ACES, or Asynchronous Coded Electronic Skin...
សេនហ្វ្រេនស៊ីស្កូ៖ ការរីករាលដាលដំបូង នៃមេរោគ COVID-19 Apple បិទរោងចក្រនៅប្រទេសចិន ប្រមូលផ្តុំទូរស័ព្ទ iPhone របស់ខ្លួន ហើយក៏បានបិទហាងលក់រាយរបស់ខ្លួន នៅក្នុងប្រទេសជាប់ចំណាត់ថ្នាក់ ជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុន ក្រៅពីសហរដ្ឋអាមេរិក មើលទៅហាក់ដូចជា មិនចុះសម្រុងនៅខែមីនា បន្ទាប់ពីការរាតត្បាតជាសកល បានវាយប្រហារសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ចំណែកសេដ្ឋកិច្ចមើល ទៅជាការធ្លាក់ចុះដ៏ជ្រៅបំផុតរបស់ខ្លួន ចាប់តាំងពីវិបត្តិសេដ្ឋកិច្ច...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានលើកឡើបថាប្រទេសចិន បានបដិសេធរាល់ការប៉ុនប៉ង បង្កើតនូវអ្វីដែលគេហៅថា“ សង្គ្រាមត្រជាក់ថ្មី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោកវ៉ាង យី បានប្រាប់ស៊ីនហួ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា អ្នកនយោបាយអាមេរិកមួយចំនួន ដែលមានទំនោរប្រឆាំង និងអរិភាពចំពោះប្រទេសចិន កំពុងប្រើអំណាចរបស់ពួកគេ ដើម្បីធ្វើឱ្យប្រទេសចិន ស្អប់ខ្ពើមនូវការប្រឌិត និងរារាំងចំណងទាក់ទងធម្មតា ជាមួយប្រទេសចិន...
តូក្យូ៖ ក្រុមហ៊ុនសន្តិសុខ អ៊ីនធើណេតមួយនិយាយថា ព័ត៌មានលម្អិតគណនី របស់អ្នកប្រើប្រាស់ Facebook ជាជនជាតជប៉ុន ប្រមាណចំនួន ៧,៦០០ នាក់ ហាក់ដូចជាត្រូវបានលួចបន្លំ និងរក្សាទុកនៅលើម៉ាស៊ីនមេ ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ បើយោងតាមទីភ្នាក់ងារ លើកកម្ពស់បច្ចេកវិទ្យាព័ត៌មាន ភ្ជាប់នឹងរដ្ឋាភិបាលជប៉ុន និងប្រភពដទៃទៀតបាននិយាយថា ពីចុងខែមិថុនាអ្នកប្រើប្រាស់ ក្នុងស្រុកចាប់ផ្តើមទទួលវីដេអូ ពីគណនីក្លែងបន្លំមិត្ត...
តម្លៃភាគហ៊ុនរបស់ Facebook បានកើនឡើងមួយកម្រិតទៀត បន្ទាប់ពីក្រុមហ៊ុន ប្រកាសចេញមុខងារថ្មីលើ Instagram ដែលនឹងប្រកួតប្រជែង ជាមួយនឹងកម្មវិធី TikTok នៅលើទីផ្សារជាច្រើន លើពិភពលោក។ការកើនឡើងតម្លៃហ៊ុននេះ ក៏បានធ្វើឲ្យទ្រព្យសម្បត្តិ លោក Mark Zuckerberg នាយកប្រតិបត្តិ Facbook មានការកើនឡើងដូចគ្នា ដែលពេលនេះទ្រព្យសម្បត្តិ របស់លោកឡើងដល់ខ្ទង់ ១០០ពាន់លានដុល្លារជាលើកដំបូងបំផុត។ នេះធ្វើឲ្យលោក...
បរទេស៖ សេចក្តីរាយការណ៍មួយ របស់អគ្គនាយកត្រួតពិនិត្យ នៃក្រសួងការពារជាតិ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសតួកគី ដែលជាសមាជិកណាតូ គឺនៅតែជា មជ្ឈមណ្ឌលឆ្លងកាត់ក្នុងតំបន់ សម្រាប់ពួកភេរវករ ក្រុមរដ្ឋឥស្លាមជ្រុលនិយម។ របាយការណ៍ ប្រចាំត្រីមាសមានកម្រាស់១៣៦ទំព័រ ស្តីពីបេសកកម្មយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានដកស្រង់សម្តី ទីបញ្ជាការអឺរ៉ុបរបស់អាមេរិក ដែលហៅប្រទេសតួកគី ថាជាមជ្ឈមណ្ឌល សម្របសម្រួលដ៏សំខាន់មួយ...
BBC៖ មន្ត្រីមួយចំនួន នៅកំពង់ផែទីក្រុងបេរូត ត្រូវបានឃុំខ្លួនក្នុងផ្ទះ រង់ចាំការស៊ើបអង្កេត ក្នុងការផ្ទុះដ៏ធំមួយនៅថ្ងៃអង្គារនេះ។ ការផ្ទុះនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៥ នាក់ និងរងរបួសជាង ៤ ០០០ នាក់ផ្សេងទៀត។ ស្ថានភាពអាសន្នរយៈពេលពីរសប្តាហ៍បានចាប់ផ្តើមហើយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប្រធានាធិបតីលីបង់ លោក...
វ៉ាស៊ីនតោន៖ ប្រេសិតលេខ ២ របស់សហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងជើង បានលើកឡើងថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាការរុះរើ កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ខណៈកំពុងបន្តអនុវត្ត សម្ពាធលើរបបនេះ។ លោក Alex Wong អ្នកតំណាងពិសេស សម្រាប់ប្រទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់ នៅក្នុងពេលបើកសវនាការ បញ្ជាក់អំពីការតែងតាំងលោក ជាអ្នកតំណាងជំនួស...
បរទេស ៖ ក្រុមប្រឹក្សាការពារជាតិ ជាន់ខ្ពស់លីបង់ តាមសេចក្តីរាយការណ៍ បានណែនាំចេញសេចក្តីប្រកាសថា ទីក្រុងបេរូត គឺជាទីក្រុងរងគ្រោះមហន្តរាយមួយ ក្រោយមាន ហេតុការណ៍ផ្ទុះដ៏ធំ ប្រកាសដាក់ភាពអាសន្ន ក្នុងទីក្រុងរយៈពេល២សប្ដាហ៍ និងប្រគល់ឲ្យអាជ្ញាធរ ទទួលខុសត្រូវផ្នែកសន្តិសុខ។ សេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សានោះ បាននិយាយថា លោកប្រធានាធិបតី Michel Aoun ទើបបានធ្វើការសម្រេចចិត្ត បញ្ចេញប្រាក់លីបង់...