បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេស៤២ផ្សេងទៀត តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចោទប្រកាន់ ប្រទេស កូរ៉េខាងជើង ពីបទនាំចូលប្រេង ចម្រាញ់រួចច្រើនជាងបរិមាណ អង្គការសហប្រជាជាតិ អនុញ្ញាត និងបានអំពាវនាវឲ្យឈប់ ធ្វើការដឹកជញ្ជូន រហូតដល់ចុងឆ្នាំ ។ ក្រុមប្រទេសទាំងនេះ បាននិយាយក្នុងពាក្យបណ្ដឹង ដាក់ទៅឲ្យគណៈកម្មាធិការទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិថា...
អាមេរិក ៖ ក្រសួងថាមពល អាមេរិកនិយាយថា ខ្លួនគ្រោង នឹងសាងសង់ បណ្តាញអ៊ីនធើណេតកង់ទិច “QUANTUM INTERNET” ដែលប្រើភាគល្អិត ជាប់ទាក់ទងទៅនឹងការ បញ្ជូនទិន្នន័យភ្លាមៗ និងមានសុវត្ថិភាពឆ្លងកាត់បណ្តាញ ខ្សែកាបអុបទិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ វិធីសន្និសីទសារព័ត៌មានមួយ នៅសប្តាហ៍នេះ ទីភ្នាក់ងារបានពិពណ៌ នាចក្ខុវិស័យរបស់ខ្លួន អំពីបណ្តាញកង់ទិចគំរូមួយ ខ្លួននិយាយថា...
អាមេរិក ៖ ក្រុមហ៊ុន Instacart និយាយថា ការប្រើឡើងវិញ នូវលេខកូដសម្ងាត់ និងអ៊ីម៉ែល របស់អតិថិជន ត្រូវបានស្តីបន្ទោសយ៉ាងខ្លាំង ចំពោះទិន្នន័យផ្ទាល់ខ្លួន ពីគណនីចំនួន ២៧០,០០០ ដែលត្រូវបានបែកធ្លាយ នៅលើគេហទំព័រងងឹតនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅសប្តាហ៍នេះ Instacart បាននិយាយថា វត្ថុគួរឲ្យទុកចិត្ត...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនឡើងដល់ ៣៤៥.៧៩០នាក់ គិតចាប់តាំងពីមានផ្ទុះជំងឺ និងពលរដ្ឋចំនួន៩.១១២នាក់ បានបាត់បង់ជីវិត ដោយសារជំងឺនេះ ។ យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ បានរយកឃើញអ្នកឆ្លងជំងឺថ្មី ចំនួន២.១៩៨នាក់ និងមានអ្នកជំងឺស្លាប់ បន្ថែមទៀតចំនួន៩២នាក់...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានប្រកាសភាពអាសន្ន និងបម្រាមគោចរ នៅទីក្រុងតាមព្រំដែនមួយ ក្រោយពីមានមនុស្សម្នាក់ ដែលសង្ស័យថាឆ្លងមេរោគកូរ៉ូណា បានវិលត្រឡប់មកពី ប្រទេសកូរ៉េខាងត្បូងវិញ បន្ទាប់ពីការឆ្លងព្រំដែន ដោយខុសច្បាប់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៦ ខែកក្កដា...
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចិត្តជំរុញ ឱ្យមានការកែប្រែច្បាប់ ដើម្បីតម្រូវឱ្យអ្នកជំងឺឆ្លងកូវីដ-១៩ ត្រូវចំណាយ លើការព្យាបាលរបស់ពួកគេ ចំពេលមានការកើនឡើង នៃចំនួននៃការឆ្លងថ្មី ក្នុងចំណោមជនបរទេស ដែលបានមកពីបរទេស។ ការសម្រេចចិត្តនេះ ត្រូវបានឈានដល់នៅក្នុង កិច្ចប្រជុំរដ្ឋាភិបាលស្ដីពីជំងឺកូវីដ-១៩ នៃទីស្នាក់ការកណ្តាលវិធានការ ការពារគ្រោះមហន្តរាយ និងសុវត្ថិភាព ដែលដឹកនាំ ដោយលោកនាយករដ្ឋមន្រ្តីជុង ស៊ុយគូ។ យោងតាមច្បាប់បច្ចុប្បន្ន ការចំណាយក្នុងមន្ទីរពេទ្យ...
QINGDAO៖ បើតាមអ្នកអភិវឌ្ឍន៍ បានប្រកាសថា ក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន បានប្រកាសថា យន្ដហោះធុនធំប្រភេទ AG600 ដែលផលិតនៅក្នុងស្រុក បានទទួលជោគជ័យ ក្នុងការហោះហើរដំបូងរបស់ខ្លួន នៅលើសមុទ្រ នៅព្រឹកថ្ងៃអាទិត្យនៅទីក្រុង Qingdao ខេត្តសានដុង ប្រទេសចិន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យន្ដហោះ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា អាជ្ញាធរព្រលានយន្តហោះអ៊ីស្រាអ៊ែល (IAA)បានឲ្យដឹងថា ជាលើកដំបូងដែលមិនធ្លាប់មានពីមុននោះទេ ដែលបាល់ឡុងហោះខ្យល់ក្តៅ បានត្រូវគេបង្ហោះឡើងចេញពីព្រលានយន្តហោះអន្តរជាតិ Ben Gurion របស់ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃសៅរ៍ ។ បាល់ឡុងចំនួន៤ ត្រូវបានបង្ហោះឡើងដោយក្រុមហ៊ុន Rize Up និង Skytrek របស់ប្រទេសអ៊ីស្រាអ៊ែល...
បរទេស៖ យន្តហោះអាមេរិកមួយគ្រឿង បានហោះជិតឆ្នេរសមុទ្រចិនកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានព្រមានដោយកម្លាំងចិនដែលជាអ្វីដែលអាមេរិកនិងសម្ព័ន្ធមិត្ត មិនដែលស្ទាក់ស្ទើរក្នុងការបង្ហាញអាកប្បកិរិយាឈ្លានពាន នៅពេលយន្តហោះនោះជារបស់ចិន។ យោងតាមសារព័ត៌មាន SPUTNIK ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា វាជាការផ្លាស់ប្តូរប្រយោគពីព័ត៌មានធម្មតា៖ យន្តហោះអាមេរិកវង្វេងផ្លូវនៅជិតដែនអាកាសចិនកាលពីថ្ងៃព្រហស្បតិ៍ ហើយទទួលបានការព្រមានយ៉ាងម៉ឺងម៉ាត់ពីកងកម្លាំងចិន ឱ្យថយក្រោយវិញ។ យន្តហោះអាមេរិកត្រូវបានគេព្រមានថា «នេះគឺជាកងទ័ពអាកាសចិនដែលកំពុងយាម អ្នកកំពុងខិតជិតដែនអាកាសចិនហើយ។ ផ្លាស់ប្តូរទិសដៅរបស់អ្នកភ្លាមៗ ឬអ្នកនឹងត្រូវបានស្ទាក់ចាប់»។ ប្រែសម្រួលៈ...
បរទេស៖ មុននេះរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក គឺលោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកមានគោលបំណងបង្កើតសម្ព័ន្ធភាពថ្មី ជាមួយប្រទេសដទៃទៀតដើម្បីប្រឆាំងនឹងប្រទេសចិន ជាមួយនឹងកម្លាំងសេដ្ឋកិច្ចនិងយោធារួមគ្នា។ ក្រោយមក បេសកកម្មរបស់អូស្ត្រាលីនៅអង្គការសហប្រជាជាតិ បានសរសេរក្នុងឯកសារថា គ្មានមូលដ្ឋានច្បាប់សម្រាប់ការទាមទារទឹកដីនិងសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូងទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមបេសកកម្មរបស់អូស្រ្តាលី ថា “ មិនមានមូលដ្ឋានច្បាប់សម្រាប់ប្រទេសចិនដើម្បីគូសមូលដ្ឋានត្រង់ដោយភ្ជាប់ចំណុចក្រៅបំផុត...