តូក្យូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងប្រើប្រាស់ប្រព័ន្ធ AI ទៅកាន់គេហទំព័រ លួចចម្លងគំនូរជីវចល និងតុក្កតាប៉ូលីស ដែលមហាអំណាចវប្បធម៌ប៉ុប បានចោទប្រកាន់ថា បានធ្វើឲ្យខាតបង់ប្រាក់ចំណូល រាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ។ ក្រុមអ្នកចេញផ្សាយ ក្នុងស្រុកបានអះអាង កាលពីដើមឆ្នាំនេះថា មានគេហទំព័រយ៉ាង...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា អាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសសកម្មភាពត្រួត ពិនិត្យការនាំចេញបន្ទះឈីបថ្មី ប្រឆាំងនឹងប្រទេសចិន រួមទាំងការទប់ស្កាត់លើបន្ទះឈីប កម្រិតខ្ពស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) ដែលទំនង ជាប៉ះពាល់ដល់ឧស្សាហកម្មកូរ៉េ។ ការិយាល័យឧស្សាហកម្ម និងសន្តិសុខ នៃក្រសួងពាណិជ្ជកម្ម (BIS) បានបង្ហាញសកម្មភាពនៅលើការចុះឈ្មោះសហព័ន្ធ រួមទាំងការរឹតបន្តឹងលើការនាំចេញបន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM)...
ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដីគោក បានថ្កោលទោសការលក់ អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ និងបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងរបស់ខ្លួន ក្នុងការបង្កើតអាវុធក្នុងតំបន់ នេះបើយោងតាមករចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកអំពីការយល់ព្រម លើការលក់អាវុធចំនួន ៣៨៥ លានដុល្លារដល់កោះតៃវ៉ាន់។ លោក ក៏បានរិះគន់អាជ្ញាធររបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនៅតៃវ៉ាន់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិក គឺមិនបានពិចារណា ផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែននោះទេ។ កាលពីខែមុន របាយការណ៍របស់ New York Times បានអះអាងថា មន្ត្រីមួយចំនួនក្នុងទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យមានការបំពាក់អាវុធបរមាណូដល់ក្រុងគៀវប៉ុន្តែជាការឆ្លើយតបដោយអាមេរិកថ្លែងទៅកាន់ ABC News...
ម៉ូស្គូ៖ ការធ្លាក់ព្រិលលើកដំបូង បានគ្របដណ្តប់ភាគច្រើន នៃប្រទេសអ៊ុយក្រែន ក្នុងសប្តាហ៍នេះខណៈដែលប្រជាពលរដ្ឋ មានបញ្ហាដោយអារម្មណ៍ នៃការបារម្ភកាន់តែខ្លាំងឡើង ចំពោះរដូវរងាដ៏អាក្រក់ចំពេលមានអរិភាព ដែលកំពុងបន្ត និងការដាច់ចរន្តអគ្គិសនី ។ ដោយទទួលរងផលវិបាក ជាយូរមកហើយនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន មនុស្សកាន់តែច្រើនឡើង ទាំងសងខាងប្រាថ្នាចង់បានសន្តិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ការវាយប្រហារថ្មីៗរបស់រុស្ស៊ីលើបណ្តាញ អគ្គិសនីរបស់អ៊ុយក្រែន រួមផ្សំនឹងសីតុណ្ហភាពធ្លាក់ចុះ បានបង្ខំក្រុមហ៊ុនថាមពលរដ្ឋ...
កូរ៉េខាងត្បូង ៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃអង្គារថា អ្នកទេសចរជនជាតិ វៀតណាម មួយក្រុមដែលបានចូលប្រទេសកូរ៉េខាងត្បូង តាមរយៈកោះ Jeju ភាគខាងត្បូងនៃប្រទេសកាលពីខែមុន បានបាត់ខ្លួនមិនដឹងហេតុផលឡើយ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Scmp ។ យោងតាមមន្ទីរទេសចរណ៍កោះ Jeju បានឲ្យដឹងថា មនុស្ស ៣៨ នាក់នោះស្ថិតក្នុងចំណោមក្រុមអ្នកទេសចរ ប្រហែល ៩០...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកដំណើរម្នាក់ ស្ថិតនៅលើជើង ហោះហើរ របស់ក្រុមហ៊ុន អាកាសចរណ៍ United Airlines ពីរដ្ឋតិចសាស់ ទៅកាន់ទីក្រុង Los Angeles ត្រូវបានហាមប្រាម ពីជើងហោះហើរអស់មួយជីវិត របស់ក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់ពីបានវាយកម្ទេចថាសប្លាស្ទិក...
ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា និស្សិតអាយុ ២១ ឆ្នាំម្នាក់នៅប្រទេសចិន បានជំរិតសណ្ឋាគារ ចំនួន៦៣កន្លែង នៅទូទាំងតំបន់ជាច្រើន ដោយប្រើប្រាស់កន្លាត សក់ និងស្រោមអនាម័យ ដើម្បីបង្កើត ពាក្យបណ្តឹង និង ទាមទារសំណង ដោយប្រមូលបានជាង ៣៨,០០០...
ម៉ូស្គូ៖ យោងតាមឯកសារ ដែលបានចេញផ្សាយ តាមច្បាប់កំណត់ កាលពីថ្ងៃអាទិត្យថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអនុម័តទៅលើថវិកា សហព័ន្ធសម្រាប់ឆ្នាំ២០២៥ និងរយៈពេលគ្រោងទុកឆ្នាំ២០២៦-២០២៧ ។ ប្រាក់ចំណូល របស់ប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០២៥ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ប្រហែល ៤០,៣ ពាន់ពាន់លានរូប្លិង ស្មើនឹង៣៧៨.៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈការចំណាយត្រូវបានគេរំពឹងថា នឹងមានចំនួនលើសពី៤១ពាន់ពាន់លានរូប្ល...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹងតែងតាំងលោក Kash Patel ជានាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បន្ទាប់ ដែលមានបំណងជំនួសតំណែងនាយកបច្ចុប្បន្នលោក Christopher Wray មុនពេលអាណត្តិរបស់លោក Wray បញ្ចប់។ លោក ត្រាំ បានបង្ហោះនៅលើវេទិកាសង្គមរបស់គាត់ Truth Social...