បរទេស៖ ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានសង្កត់ធ្ងន់លើសារសំខាន់ នៃការបន្តធ្វើកិច្ចពិភាក្សាគ្នា ជាមួយប្រទេសកូរ៉េខាងជើង បើទោះជាប្រទេសកូរ៉េខាងជើង ទើបបាននិយាយថា ខ្លួនគ្មានបំណងចង់វិលត្រឡប់ ទៅរកតុចរចាគ្នាក៏ដោយ។ អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun ដែលទើបបានបញ្ចប់កិច្ច ពិភាក្សារយៈពេល៣ថ្ងៃ ក្នុងទីក្រុងសេអ៊ូល កាលពីមុនបានច្រានចោល មន្ទិលសង្ស័យ...
អ្នកស្រាវជ្រាវជប៉ុន បាននិយាយថា កំពូលកុំព្យូទ័រ មានល្បឿនលឿនជាងគេបំផុត លើលោកដែលកំពុងប្រើវិធី ដើម្បីកំណត់វិធីល្អបំផុត ដើម្បីកាត់បន្ថយការរីករាលដាល នៃមេរោគCOVID-១៩ ណែនាំឲ្យបើកបង្អួចរថភ្លើង និងដាក់កម្រិតអ្នកដំណើរ ក៏ដូចជាយើងប្រើវាំងននពីរជាន់ រហូតដល់ពិដានជុំវិញគ្រែមន្ទីរពេទ្យ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ វិទ្យាស្ថានស្រាវជ្រាវ នៃវិទ្យាសាស្ត្រដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ លោក Riken បានបង្កើតនូវគំរូ នៃការសាកល្បងស្មុគស្មាញ ដើម្បីសង្កេតមើលថា...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបដិសេធរាល់ការចោទប្រកាន់ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ចំពោះសមយុទ្ធថ្មីៗនេះ ដែលធ្វើឡើង ដោយយោធាចិន នៅសមុទ្រចិនខាងត្បូង។ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន លោក Ren Guoqiang បានលើកឡើងថា ភាគីសហរដ្ឋអាមេរិក បានព្រងើយកន្តើយ នឹងការពិតទាំងស្រុង និងច្រឡំថា ត្រូវនិងអ្វីដែលខុស នៅក្នុងការប៉ុនប៉ង...
កាណាដា ៖ការសិក្សាថ្មីមួយ បានបង្ហាញថា រលកខ្លាំងនៅតំបន់អាក់ទិក កើតឡើងរៀងរាល់២០ឆ្នាំម្តង ប៉ុន្តែនៅពេលនេះ ការប្រែប្រួលអាកាសធាតុ នៅតែបន្តរាតត្បាតតំបន់នេះ បង្កឲ្យព្រឹត្តិការណ៍ទាំងនេះ អាចកើតឡើងរៀងរាល់ ២ ទៅ ៥ ឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ភាគច្រើននៃតំបន់នេះ ត្រូវបានកកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែការកើនឡើង នៃសីតុណ្ហភាពបានបង្កើនរយៈពេល នៃការបើកទឹកដែលអាចបណ្តាល ឲ្យមានរលកមហន្តរាយ។...
បរទេស ៖ កងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃពុធ សប្ដាហ៍នេះថា កងយន្តហោះចម្បាំង របស់កងទ័ពអាកាស អាមេរិក ប្រចាំនៅអឺរ៉ុប និងកងកម្លាំងទ័ពអាកាសប្រចាំ នៅអាហ្វ្រិក បានជួបជុំគ្នា នៅមូលដ្ឋានទ័ពអាកាស Spangdahlen ក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់សមយុទ្ធកងកម្លាំងដ៏ធំ ។ នៅក្នុងសេចក្តីថ្លែង ការណ៍មួយ កងទ័ពអាកាសសហរដ្ឋអាមេរិក...
អាមេរិក៖ អង្គការណាសា បានចែករម្លែកវីដេអូដ៏អស្ចារ្យមួយ ដែលបង្ហាញពីធុងអុកស៊ីសែន ប្រវែង៧០ហ្វីត ដែលនឹងបង្កើតជាផ្នែកមួយ នៃរ៉ុក្កែតត្រូវបានរចនាឡើង ដើម្បីហោះទៅកាន់ភពព្រះច័ន្ទ ត្រូវបានផ្លុំចេញ ដោយកម្លាំងតែមួយគត់ទៅវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារនេះ បានបំផ្លាញផ្នែកមួយ នៃប្រព័ន្ធបង្ហោះអវកាស (SLS) មើលថា តើវានឹងអាចស៊ូទ្រាំបានយ៉ាងណា នៅក្រោមកម្លាំង ដែលវានឹងជួបប្រទះ នៅពេលបាញ់បង្ហោះ ទៅក្នុងគន្លងគោចរ។...
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក អូស្រ្តាលី និងជប៉ុន បានទទូចដល់កូរ៉េខាងជើង ឱ្យចៀសវាងពីសកម្មភាព ដែលបង្កើនភាពតានតឹង និងវិលត្រឡប់ មករកការចរចាជុំវិញ កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន។ នៅក្នុងកិច្ចប្រជុំត្រីភាគីជាក់ស្តែង រដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Mark Esper និងសមភាគីរបស់លោក គឺលោកស្រី Linda Reynolds...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានលើកឡើងថាប្រទេសចិន នឹងរីករាយក្នុងការចូលរួមកិច្ចពិភាក្សា ស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរត្រីភាគី ជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី ដោយស្ថិតក្នុងលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់កាត់បន្ថយឃ្លាំងអាវុធ របស់ខ្លួនឲ្យបានច្រើន ដើម្បីឆ្លើយតបនឹងកម្រិតផ្ទាល់ របស់ចិន។ យោធាចិនបច្ចុប្បន្ន មានអាវុធនុយក្លេអ៊ែរ តិចជាងអាមេរិក ឬរុស្ស៊ី ដែលប្រទេសទាំងពីរមានក្បាលគ្រាប់ នុយក្លេអ៊ែរយ៉ាងតិច ៥០០០ គ្រាប់រៀងខ្លួន។...
អាមេរិក ៖ LinkedIn បានដាក់បង្ហាញ មុខងារពិសេស ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បញ្ចូលឈុតអូឌីយ៉ូ ដោយបង្ហាញពីរបៀបបញ្ចេញឈ្មោះ របស់ពួកគេយ៉ាងត្រឹមត្រូវ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ គេហទំព័របណ្តាញវិជ្ជាជីវៈនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់បញ្ចូលសំឡេងខ្លីៗ ដែលមានរយៈពេលរហូតដល់ ១០ វិនាទីដែលពួកគេអាចបញ្ចេញ សំឡេងផ្ទាល់មាត់។ ឃ្លីបទាំងនោះអាចត្រូវបានបន្ថែម ទៅក្នុងប្រវត្តិរូបរបស់ មនុស្សម្នាក់ហើយលេង ដោយអ្នកប្រើផ្សេងទៀតនៅលើគេហទំព័រ។ LinkedIn...
អាមេរិក ៖ សំណើរប៉ាតង់ថ្មី ដោយក្រុមហ៊ុន Apple បានបង្ហាញថា ក្រុមហ៊ុននេះនៅតែប្រកាន់គំនិត ចង់បង្កើតទូរស័ព្ទបត់ របស់ខ្លួនដដែល ដើម្បីធ្វើការអាប់ដេតម៉ូដែលថ្មី ក្នុងការបំពេញតម្រូវការជូនអតិថិជន នៅលើពិភពលោកនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ចំណុចសំខាន់ធ្វើឲ្យមានប៉ាតង់ថ្មី ពិសេសគួរឲ្យចាប់អារម្មណ៍ លើសពីការពិតថា អ្នកថែរក្សាទូរស័ព្ទវៃឆ្លាតដ៏ធំបំផុតមួយ នៅលើពិភពលោកអាច នឹងចូលក្នុងទីផ្សារទូរស័ព្ទបត់ គឺជាកត្តាសំណុំបែបបទតែមួយគត់...