អាមេរិក ៖ រដ្ឋបាលលោក Biden បានពន្យារពេលសេចក្តី ប្រកាសស្តី ពីការសម្រេច ចិត្តចុងក្រោយ ទាក់ទងនឹងការដំឡើង ពន្ធដ៏ច្រើនលើ រថយន្តអគ្គិសនី អាគុយ គ្រឿង អេឡិចត្រូនិក និងកោសិកាថាមពលព្រះអាទិត្យ ដែលផលិតពីចិន នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។...
បរទេស៖ កាសែត Wall Street បានផ្សាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានច្រានចោលផែនការរបស់មន្ទីរបញ្ចកោណ ក្នុងការបញ្ជូនក្រុមហ៊ុនម៉ៅការអាមេរិក ក្នុងការបញ្ជួនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីថែរក្សាផ្នែករឹង (ឧបករណ៍យោធា) របស់លោកខាងលិច រួមទាំងយន្តហោះចម្បាំង F-16 ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានលុបបំបាត់ទាហានអ៊ុយក្រែនជាង ៧.៨០០នាក់ និងរថក្រោះ ៧៥ គ្រឿងក្នុងអំឡុងពេលប្រតិបត្តិការយោធានៅតំបន់ព្រំដែននៃតំបន់ Kursk ។ ក្រសួងបានឲ្យដឹងថា ជាសរុបក្នុងអំឡុងពេលប្រតិបត្តិការយោធាក្នុងទិសដៅ Kursk សត្រូវបានបាត់បង់ទាហានជាង ៧,៨០០នាក់ រថក្រោះ ៧៥ គ្រឿង រថយន្ដយោធាថ្មើរជើងចំនួន ៣៦គ្រឿង រថពាសដែកចំនួន ៦៤គ្រឿង រថយន្ដប្រយុទ្ធចំនួន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបណ្តេញមេបញ្ជាការកងទ័ពជើងអាកាសលោក Mykola Oleschuk ចេញពីមុខតំណែង នេះបើយោងតាមក្រឹត្យមួយ ចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតី។ លោក ហ្សេឡិនស្គី បានឲ្យដឹថនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា “ខ្ញុំបានសម្រេចចិត្តជំនួសមេបញ្ជាការកងទ័ពអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ដោយមិនបានប្រាប់ហេតុផល សម្រាប់ការជំនួសតំណែងនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកងទ័ពអាកាស...
បារាំង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សារមន្ទីរមួយនៅភាគខាងត្បូងទីក្រុង Marseille របស់ប្រទេសបារាំងកំពុងស្វាគមន៍អ្នកទស្សនាដើម្បីស្វែងយល់ពីទំនាក់ទំនងរបស់អឺរ៉ុបចំពោះរបៀបរស់នៅបែបធម្មជាតិ ដោយតម្រូវឲ្យភ្ញៀវដែលចូលរួមទស្សនាក្នុងសាលត្រូវដោះសម្លៀកបំពាក់ទំាំងអស់ចេញពីខ្លួនមានន័យថា អាក្រាតកាយ។ អ្នកនាង Julie Guegnolle អាយុ ៣៨ឆ្នាំ កំពុងប្រារព្ធខួបកំណើតរបស់អ្នកនាងនៅការតាំងពិព័រណ៍ “Naturist Paradise” នៅសារមន្ទីរអរិយធម៌អឺរ៉ុប និងមេឌីទែរ៉ាណេ (Mucem) បាននិយាយថា...
វៀតណាម៖ អ្នកជំនាញបានព្រមានជាផ្លូវការថា ចំនួនប្រជាជនរបស់ប្រទេសវៀតណាមអាចចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេល ៣៥ឆ្នាំ ខាងមុខ លុះត្រាតែមានវិធានការណ៍ដើម្បីដោះស្រាយអត្រាកំណើតរបស់ប្រទេសធ្លាក់ចុះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ សន្និសីទមួយស្តីពីការនិយាយអំពីអត្រាកំណើតទាប អ្នកវិទ្យាសាស្ត្របានសម្តែងការព្រួយបារម្ភអំពីអត្រាមានកូនទាបគួរឲ្យព្រួយបារម្ភរបស់វៀតណាម ដែលអាចនឹងធ្លាក់ចុះក្រោមកម្រិតជំនួសក្នុងពេលឆាប់ៗនេះ។ អត្រានៃការមានកូនសរុបរបស់ប្រទេសកាលពីឆ្នាំមុនមានកូន ១.៩៦នាក់ សម្រាប់ស្ត្រី ជាកម្រិតទាបបំផុតក្នុងកំណត់ត្រា ហើយត្រូវបានគេព្យាករណ៍ថានឹងបន្តធ្លាក់ចុះ។ កម្រិតជំនួសត្រូវបានចាត់ទុកថាល្អសម្រាប់រក្សាស្ថិរភាពចំនួនប្រជាជន គឺ ២.១កុមារក្នុងស្ត្រី។ លោក...
អាមេរិក៖អតីតមន្ត្រីរដ្ឋបាល Trump និងជាសកម្មជននិយាយដោយសេរី លោក Mike Benz បាននិយាយថា អាមេរិក និងអំណាចខាងក្នុងដែលគ្រប់គ្រងដោយ CIA របស់ខ្លួនបានប្រើប្រាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម Telegram ត្រូវបានអ៊ិនគ្រីប ដើម្បីជំរុញឲ្យមានកុប្បកម្ម និងចលនាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបរទេសដែលវាចាត់ទុកថា មិនចង់បាន។ ការលើកឡើងទាំងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលផ្តល់បទសម្ភាសជាមួយអ្នកកាសែតអាមេរិក Tucker Carlson ក្នុងកម្មវិធីរបស់លោកកាលពីថ្ងៃពុធ។ លោក Benz ...
ម៉ូស្គូ៖ កាលពីថ្ងៃពុធ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានហាមឃាត់ការចូលមកក្នុងទឹកដីរបស់ខ្លួនសម្រាប់ជនជាតិអាមេរិកចំនួន៩២នាក់ ក្នុងបូករួមទាំង អ្នកកាសែត និងមន្ត្រីសន្តិសុខ ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមឃាត់នេះ គឺដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេហៅថា “ជាការខ្លាចរអាល” សម្រាប់ការសិក្សាស្រាវដែលបន្តធ្វើឡើងដោយសហរដ្ឋអាមេរិក ដែលបូករួមបញ្ចូលការដាក់ទណ្ឌកម្មរបស់ឥស្សរជនរុស្ស៊ី ទៀតផង ។ បញ្ជីឈ្មោះអ្នកដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសរុស្ស៊ី រួមមានបុគ្គលិកនៃប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ក៏ដូចជាមន្ត្រីសន្តិសុខសហរដ្ឋអាមេរិក ប្រធានក្រុមហ៊ុនឧស្សាហកម្មយោធា និងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗដែលផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន...
ចិន៖នេះបើយោងតាមអ្នកវិទ្យាសាស្ត្រមក ពីកម្មវិធីរុករកអវកាសជ្រៅរបស់ចិន បាននិយាយថា អាវុធនុយក្លេអ៊ែរអាចជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការការពារផែនដីពីអាចម៍ផ្កាយ ខណៈអ្នកស្រាវជ្រាវចិនបានជំរុញឲ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធការពារភព ដើម្បីប្រឆាំងនឹងវត្ថុផ្សេងទៀត យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ អត្ថបទមួយបានចេញផ្សាយនៅខែនេះលើទិនានុប្បវត្តិរបស់ចិន SCIENTIA SINICA Technologica ក្រុមអ្នកស្រាវជ្រាវបានព្រមានថា ទោះបីជាមានការវិវឌ្ឍន៍ថ្មីៗ នៃបច្ចេកវិទ្យារាវរកវត្ថុនៅជិតផែនដីក៏ដោយ ក៏ភាពមិនត្រឹមត្រូវអាចកើតមានឡើង មានន័យថា មនុស្សជាតិត្រូវតែត្រៀមខ្លួនដើម្បីការពារកម្ទេចកម្ទីអវកាស។ ការសិក្សារបស់ពួកគេ អ្នកស្រាវជ្រាវបានវិភាគវិធីសាស្រ្តការពារជាច្រើន និងលទ្ធភាពរបស់ពួកគេក្នុងការការពារភពផែនដីពីអាចម៍ផ្កាយដែលមានទំហំខុសៗគ្នា...
ចិន៖របាយការណ៍ ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌល ព័ត៌មានបណ្តាញ អ៊ីនធើណេតចិន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានអ្នកនិយមលេងប្រព័ន្ធអ៊ីនធើណេតជិត ១.១ ពាន់លាននាក់ គិតត្រឹមខែមិថុនា កើនឡើង ៧.៤២ លាននាក់បើធៀបនឹងខែធ្នូ ឆ្នាំ ២០២៣ យោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily ។ យោងតាមរបាយការណ៍...