ចិន៖រដ្ឋបាលអវកាសជាតិចិន បាននិយាយថា ប្រទេសចិន បាន ចាប់ផ្តើមប្រតិបត្តិការ ជាផ្លូវការនៃផ្កាយរណប ការពារបរិស្ថានកម្រិត ខ្ពស់ចំនួន ២ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីត្រួតពិនិត្យការបំពុលបរិយាកាស ឧស្ម័នផ្ទះកញ្ចក់ និងព្រៃឈើក្នុងចំណោមគោលដៅ ត្រួតពិនិត្យដ៏សំខាន់ៗ ក្នុងការការពារបរិស្ថាន ផដែនដី នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily។ លោក Meng Lingjie...
ជប៉ុន៖ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃសុក្រថា អតីតអណ្តូងរ៉ែមាសរបស់ប្រទេសជប៉ុនដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាមរបស់កូរ៉េ ត្រូវបានគេរំពឹងថានឹងអាចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅចុងសប្តាហ៍នេះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រ korea Times។ ទីក្រុងសេអ៊ូលបានតវ៉ាចំពោះការជំរុញរបស់ទីក្រុងតូក្យូក្នុងការចុះបញ្ជីតំបន់អណ្តូងរ៉ែមាស និងប្រាក់របស់ខ្លួននៅលើកោះ Sado ដោយលើកហេតុផលថា ដំបូងឡើយប្រទេសជប៉ុនមានបំណងលុបចោលផ្នែកនៃប្រវត្តិសាស្ត្ររបស់ខ្លួនដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យបម្រើក្នុងអំឡុងសង្គ្រាមលោកលើកទី ២ នៅពេលប្រទេសកូរ៉េស្ថិតនៅក្រោមអាណានិគមនៃការគ្រប់គ្រងរបស់ជប៉ុននៅឆ្នាំ ១៩១០ ដល់ ៤៥ ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (WHC) ដែលមានតំណាងមកពីរដ្ឋសមាជិកចំនួន ២១ គ្រោងនឹងពិនិត្យ និងសម្រេចលើសំណើចុះបញ្ជីថ្មីចំនួន...
ចិន ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា ជាមួយនឹងការរៀបចំឆាក និងលើកតម្កើងកីឡាអូឡាំពិក គណៈប្រតិភូចិននឹងចេញទៅបង្ហាញ សមត្ថភាពអត្តពលិក របស់ពួកគេនៅទីក្រុងប៉ារីស ស្របពេលដែលការ លើកកម្ពស់មិត្តភាព សាមគ្គីភាព និងសុច្ចរិតភាពនៅសាលកីឡា ។ គណៈប្រតិភូកីឡាអូឡាំពិកចិន ចំនួន៧១៦ នាក់ រួមទាំងអត្តពលិកចំនួន ៤០៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអំពាវនាវ ឱ្យប្រទេសអ៊ីស្រាអែល ក្នុងការបញ្ចប់សង្គ្រាម របស់ខ្លួនជាមួយក្រុមហាម៉ាស់ ឲ្យបានឆាប់បំផុត ដោយលើកហេតុផលថា ជម្លោះដែលដកចេញគឺជា ទំនាក់ទំនងសាធារណៈ និងជាសុបិន្តអាក្រក់ សម្រាប់រដ្ឋជ្វីហ្វ ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត Fox News...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុម Hacker របស់កូរ៉េខាង ជើងមួយ ក្រុមបានធ្វើការកំណត់គោលដៅ ដល់អង្គការជុំវិញពិភពលោក ដើម្បីលួចព័ត៌មានរសើប និងចាត់ថ្នាក់ព័ត៌មាន ទាំងនោះផងដែរ។ ការអះអាងនេះត្រូវបានធ្វើឡើង និងព្រមានដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់អង់គ្លេស អាមេរិក និងកូរ៉េខាងត្បូងបានអះអាង នៅក្នុងទីប្រឹក្សារួមមួយកាលពីពេលថ្មីៗនេះ ។ អង្គភាពនៅលោកខាង...
វ៉ាស៊ីនតោន ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សមាជិកសភាអាមេរិក បានសម្តែងការព្រួយបារម្ភ លើការសម្រេចចិត្តរបស់ Meta នៃការបិទ CrowdTangle ជាឧបករណ៍ឌីជីថល ដែលមានសារសំខាន់ ក្នុងការត្រួតពិនិត្យព៏ត៌មាន មិនពិត នៃការបោះឆ្នោតដ៏សំខាន់មួយ ។ ក្រុមហ៊ុន Palo Alto...
តៃប៉ិ៖ ព្យុះទីហ្វុង Gaemi បានបោកបក់មកដល់ភាគខាងជើងនៃដែនកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត បង្កជាគ្រោះទឹកជំនន់ និងបានបោកពន្លិចនាវាដឹកទំនិញចំនួន១គ្រឿងនៅឆ្នេរសមុទ្រ នៅមុនពេលដែលបក់មកភាគខាងលិចឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយឆ្ពោះទៅកាន់ប្រទេសចិន ដែលព្យុះនេះត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបន្ថែមទៀត ។ យោងតាមរដ្ឋបាលអាកាសធាតុកណ្តាលបានឲ្យដឹងថា ព្យុះ Gaemi បានកើតឡើងនៅកណ្តាលអធ្រាត្រនៅឆ្នេរភាគឦសាននៃកោះតៃវ៉ាន់ ក្នុងស្រុក Yilan ។ វាជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលបានវាយប្រហារ មកលើដែនកោះមួយនេះក្នុងរយៈពេល៨ឆ្នាំ...
សេអ៊ូល៖ មន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនបបាល់ហោះប្រហែល៥០០ ដែលមានផ្ទុកសំរាមបណ្តែតចូលទៅក្នុងលំហអាកាសរបស់ប្រទេសកូរ៉េខាងត្បូងគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយបានរំខានដល់ការហោះហើរ និងបញ្ឆេះភ្លើងនៅលើដំបូលអគារលំនៅដ្ឋានមួយផងដែរ ។ បាល់ឡុងហោះនេះគឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាដែលកំពុងបន្តដោយក្រុងព្យុងយ៉ាងប្រឆាំងនឹងអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជននៅភាគខាងត្បូង ដែលតែងតែផ្ញើបាល់ឡុងដែលដឹករបស់របរដូចជា ខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង លុយ និង USB ដែលផ្ទុកដោយវីដេអូរបស់ក្រុម K-pop និងឯកសារនិទានជាច្រើន ។ មន្ត្រីម្នាក់នៅសាជីវកម្មអាកាសយានដ្ឋានកូរ៉េបានលើកឡើងថា បាល់ឡុងដែលសង្ស័យថា បានផ្អាកការហោះហើរ...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន និងការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងចិន និងអ៊ុយក្រែនកាលពីថ្ងៃពុធ។ លោក វ៉ាង យី ក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់នៅពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅទីក្រុង Guangzhou។ ដោយកត់សម្គាល់ថា វិបត្តិអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី៣...
រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសជាផ្លូវការថា ប្រទេសរុស្ស៊ីបានហាមឃាត់ពលរដ្ឋជប៉ុនចំនួន ១៣នាក់មិនឲ្យចូលប្រទេសរបស់ខ្លួន រួមទាំងប្រធានក្រុមហ៊ុន Toyota និង Viber ផងដែរចំពោះចំណាត់ការនេះធ្វើឡើងជាការសងសឹកនៃការដាក់ទណ្ឌកម្ម របស់ទីក្រុងតូក្យូប្រឆាំងនឹងទីក្រុងមូស្គូ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ RT។ បញ្ជីបុគ្គលដែលត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសរុស្ស៊ី រួមមានប្រធានក្រុមហ៊ុន Toyotaលោក Akio Toyoda នាយកប្រតិបត្តិក្រុមហ៊ុន Viber Rakuten Group...