បេរី៖ការសិក្សាថ្មីមួយ បានរកឃើញថា ផ្លែម្ជុលដេរដែលជាឧបករណ៍ដេរធ្វើពីឆ្អឹង ស្នែងសត្វប្រើស ឬសត្វរមាំង និងភ្លុកដំរីបានបង្ហាញខ្លួនដំបូង កាលពី ៤០,០០០ ឆ្នាំមុន នៅភាគខាងត្បូងប្រទេសស៊ីបេរី ប្រហែលជាលាក់តម្រុយសំខាន់ៗ អំពីការចាប់ផ្តើមនៃម៉ូដសម្លៀកបំពាក់។ នេះបើយោងតាមការស្រាវជ្រាវ បានចេញផ្សាយនៅថ្ងៃទី ២៨ ខែមិថុនាលើទស្សនាវដ្តី Science Advances ថា ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលភស្តុតាងបុរាណវត្ថុ មានស្រាប់នៅរាប់សិបកន្លែងរួម មានទូទាំងទ្វីបអឺរ៉ុប...
វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ អស់រយៈពេលជាច្រើនខែ បានទទួលការបោះឆ្នោតពីគណៈប្រតិភូគ្រប់គ្រាន់កាលពីថ្ងៃចន្ទ ដើម្បីក្លាយជាបេក្ខភាពជាផ្លូវការ របស់គណបក្សសាធារណរដ្ឋ។ អតីតប្រធានាធិបតី ដែលបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត កាលពីពីរថ្ងៃមុន បានទទួលសំឡេងភាគច្រើន ពីគណៈប្រតិភូនៅឯសន្និបាតជាតិ នៃសាធារណរដ្ឋនៅទីក្រុង Milwaukee រដ្ឋ Wisconsin ។ លោកបានឈានដល់កម្រិត...
ឥណ្ឌា ៖ លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi មានអ្នកតាមដានលើសពី ១០០ លាននាក់នៅលើបណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក X ក្រោមការគ្រប់គ្រង របស់មហាសេដ្ឋីអាមេរិក លោក Elon Musk ហើយការគាំទ្រ និង គោពរស្រលាញ់ លោកធ្វើឲ្យលោកក្លាយជាមេដឹកនាំ ពិភពលោក ដែលមានអ្នក តាមដានច្រើនបំផុត ព្រមទាំងជាប់ចំណាត់ថ្នាក់លេខ...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ នៅព្រឹកថ្ងៃអាទិត្យ បានជំរុញប្រជាជនអាមេរិក ឱ្យឈររួបរួមគ្នា និងមិនអនុញ្ញាតឱ្យ “អំពើអាក្រក់ឈ្នះ” ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរួចផុតពីការប៉ុនប៉ងធ្វើឃាត នៅឯការជួបជុំមួយក្នុងទីក្រុងButler រដ្ឋ Pennsylvania។ លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social...
តូក្យូ៖នេះបើយោងតាមក្រុមហ៊ុនទូរគមនាគមន៍ យក្សជប៉ុនដ៏ធំមួយបាននិយាយថា ផ្ទះសំណាក់នៅលើភ្នំចំនួន ១០០ ក្នុងប្រទេសជប៉ុននឹងត្រូវបានបំពាក់ដោយ Wi-Fi របស់សេវាអ៊ីនធើណេតផ្កាយរណប Starlink ដែលផ្តល់ដោយក្រុមហ៊ុនអវកាសអាមេរិក SpaceX ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ្នកឡើងភ្នំ ។ KDDI Corp បាននិយាយថា សេវាកម្មអ៊ីនធើណេតនឹងមាននៅលើភ្នំភាគច្រើននៅតំបន់ភ្នំ Alps របស់ជប៉ុន ដោយអ្នកឡើងភ្នំអាចចូលទៅកាន់របាយការណ៍អាកាសធាតុ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការទំនាក់ទំនងសង្គ្រោះបន្ទាន់។ ខ្ទមជាផ្ទះសំណាក់សរុបចំនួន...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបណ្តាសង្គមអាមេរិក Meta បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងដកការរឹតបន្តឹងលើគណនី Facebook និង Instagram របស់បេក្ខជនប្រធានាធិបតីអាមេរិកលោក Donald Trump ដោយបញ្ចប់វិធានការណ៍ដែលបានធ្វើឡើង បន្ទាប់ពីអ្នកគាំទ្ររបស់លោកបានវាយលុកចូលវិមាន Capitol របស់អាមេរិកនៅឆ្នាំ ២០២១។ ក្រុមហ៊ុនបានបន្តថា អតីតប្រធានាធិបតី Trump ក្នុងនាមជាបេក្ខភាពនៃគណបក្សសាធារណរដ្ឋនឹងមិនត្រូវបានទទួលរងនូវការពិន័យព្យួរដែលកើនឡើងទៀតទេ ។ គណនី Facebook...
ក្រុងឡាអេ៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានប្រកាសនៅថ្ងៃសុក្រថា ខ្លួននឹងផ្តល់យោបល់មួយនៅថ្ងៃទី១៩ ខែកក្កដា ទាក់ទងនឹងផលវិបាកផ្លូវច្បាប់នៃការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល។ តុលាការបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សម័យប្រជុំសាធារណៈនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា នៅវិមានសន្តិភាព ដែលជាកន្លែងអង្គុយរបស់ ICJ នៅទីក្រុងឡាអេ ដែលចៅក្រម Nawaf Salam ប្រធានតុលាការនឹងបង្ហាញមតិយោបល់។ ក្នុងអំឡុងពេលសវនាការជាសាធារណៈនៅ ICJ កាលពីខែកុម្ភៈ ប៉ាឡេស្ទីន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Bloomberg បានសរសេរថា ក្រុមជនជាតិបារាំងដែលមានទ្រព្យសម្បត្តិច្រើនជាង គេជាច្រើនរបស់ប្រទេសបារាំង អាចពិចារណាចាកចេញពីប្រទេសនេះ ជុំវិញការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយ និងការរំពឹងទុកនៃការកើនឡើងពន្ធខ្ពស់នៅក្នុងការបោះឆ្នោតសភានាពេលថ្មីៗនេះ ។ ការបោះឆ្នោតនាពេលថ្មីៗនេះ បានធ្វើឲ្យគ្មានគណបក្សណា មួយមានសំឡេងភាគច្រើនដាច់ខាត ដែលធ្វើឲ្យសភាត្រូវព្យួរ ប៉ុន្តែសម្ព័ន្ធភាពឆ្វេងនិយមបានយកអាសនៈ ច្រើនជាងគេទៅហើយមកទល់បច្ចុប្បន្ន។ ក្នុងក្រុមអ្នកជំនាញទីប្រឹក្សាផ្នែកទ្រព្យសម្បត្តិ ជាច្រើនបាននិយាយថា អតិថិជនជាច្រើនដែលភ័យស្លន់ស្លោរបស់ពួកគេបានចាប់ផ្តើមផ្ទេរទុនទៅក្រៅប្រទេសរួចហើយ ហើយបានចាប់ផ្តើមរកមើលការធ្វើចំណាកស្រុកដែលអាចធ្វើទៅបាននៅពេលបន្ទាប់គ្នា។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃប្រទេសអាមេរិកនិងអាល្លឺម៉ង់បានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦ តទៅ។ ប្រភពដដែលបានសរសេរទៀតថាសព្វាវុធទាំងនេះ រួមទាំងប្រព័ន្ធ SM-6 និង Tomahawk ដែលជាប្រភេទត្រូវបានហាមប្រាមនៅលើទ្វីបនេះ រហូតដល់ទីក្រុងវ៉ាស៊ីនតោន លុបចោលសន្ធិសញ្ញាសម័យសង្រ្គាមត្រជាក់នៅឆ្នាំ២០១៩កន្លងមកនេះ។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹង “ចាប់ផ្តើមការដាក់ពង្រាយអាវុធទាំងនេះទៅតាមដំណាក់កាលនិងដើម្បីឲ្យសម្រេចបានទៅតាមផែនការដែលជាផ្នែកមួយនៃផែនការសម្រាប់ការបន្តឈរជើងនៃសមត្ថភាពអាវុធទាំងនេះនាពេលអនាគត។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងអាល្លឺម៉ង់នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ។ ប្រព័ន្ធសព្វាវុធដែលដាក់ពង្រាយទៅកាន់ប្រទេសអាល្លឺម៉ង់រួមមាន មីស៊ីលប្រឆាំងអាកាស SM-6 ដែលអាចបាញ់ក្នុងចម្ងាយរហូតដល់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បដិសេធយ៉ាងម៉ឺងម៉ាត់នូវការប្រមាថ និងការស្តីបន្ទោស នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ប្រឆាំងនឹងប្រទេសចិន ដោយបន្ថែមថា ណាតូមិនគួរប្រើប្រទេសចិន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបញ្ចូលរបស់ខ្លួនទៅក្នុង អាស៊ីប៉ាស៊ីហ្វិក និងការប៉ុនប៉ង ដើម្បីបង្អាក់សក្ដានុពលក្នុងតំបន់។ អ្នកនាំពាក្យលោក Lin Jian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ថ្មីៗរបស់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg...