បរទេស៖ មានការរំលោភសេពសន្ថវៈម្តងរៀងរាល់ម៉ោងនៅទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស, នេះបើយោងតាមទិន្នន័យរបស់ប៉ូលីសដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ស្ទើរតែ ៨.៨០០ករណីត្រូវបានដោះស្រាយនៅឆ្នាំ ២០២៣ ដែលជាមធ្យមគឺមាន ២៤ករណីក្នុងមួយថ្ងៃ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា តួលេខដែលទទួលបានដោយទូរទស្សន៍រដ្ឋ BBC តាមរយៈសំណើសេរីភាពព័ត៌មាន បង្ហាញពីរបាយការណ៍ចំនួន ១១.០០០ករណីបន្ថែមទៀតអំពីបទល្មើសផ្លូវភេទផ្សេងទៀត។ ចំនួនសរុបបានកើនឡើង ១៤ភាគរយ...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានបង្ហាញពីភាពជាក់លាក់ចុងក្រោយបំផុតរបស់ខ្លួនក្នុងការបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងយន្តហោះដ្រូនធុន kamikaze នៅក្នុងក្បួនដង្ហែដ៏ធំ ដែលរៀបចំដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ។ មីស៊ីលផ្លោងមានឈ្មោះថា Jahad និងយន្ដហោះដ្រូន ដែលមានឈ្មោះថា Shahed-136B ត្រូវបានបង្ហាញជាលើកដំបូងក្នុងអំឡុងពេលក្បួនដង្ហែលោក Imam Khomeini ដែលជាស្ថាបនិកចុងក្រោយនៃសាធារណរដ្ឋអ៊ីស្លាមនៅភាគខាងត្បូងទីក្រុងតេអេរ៉ង់ ។ ព្រឹត្តិការណ៍នេះបានកត់សម្គាល់ការចាប់ផ្តើមនៃសប្តាហ៍ការពារដ៏ពិសិដ្ឋ ដោយរំលឹកដល់សង្រ្គាមអ៊ីរ៉ង់ និងអ៊ីរ៉ាក់រយៈពេល ៨ឆ្នាំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នេះបើយោងតាមរបាយការណ៍។...
នៅទីក្រុង Munich ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ពិធីបុណ្យ Oktoberfest 2024 ដែលជាពិធីបុណ្យស្រាបៀរ ដ៏ធំបំផុតរបស់ពិភពលោក ដែលបានបើកកាលពីថ្ងៃសៅរ៍ ហើយនឹងមានរយៈ ពេលវែងរហូតដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៤ អាចទាក់ទាញអ្នកចូលរួមផឹកស្រាបៀរជាង ៦ លាននាក់។ នាង...
ឥណ្ឌា ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ទីក្រុងញូវដែលីកំពុងស៊ើបអង្កេតក្រុមហ៊ុន Netflix ដែលReuters បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់អ៊ីម៉ែលផ្ញើ ដោយការិយាល័យរដ្ឋាភិបាល ទៅអតីតនាយកប្រតិបត្តិ ក្រុមហ៊ុនកាលពីខែកក្កដា។ អ៊ីម៉ែលនេះត្រូវបានគេរាយការណ៍ថា បានផ្ញើដោយការិយាល័យ ចុះឈ្មោះតំបន់ជនបរទេស នៃទីក្រុងញូវដេលី (FRRO) ជាអាជ្ញាធរក្រោមក្រសួងមហាផ្ទៃ ទៅកាន់ Nandini Mehta...
រុស្ស៊ី ៖ ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនលក់ទំនិញ អនឡាញ Wildberries ដ៏ធំបំផុតរបស់រុស្ស៊ី លោកស្រី Tatyana Bakalchuk បានប្រកាសថា លោកស្រីបានត្រឡប់មកប្រើ ឈ្មោះ របស់លោកស្រីវិញ បន្ទាប់ពីមានជម្លោះ ជាមួយប្តីរបស់លោកស្រី គឺលោក Vladislav Bakalchuk នាំឲ្យមានការបាញ់ប្រហារ ស្លាប់កាលពីសប្តាហ៍មុន...
ការខាំ ឬ ទិចដោយសត្វមានពិស ត្រូវតែមានការជួយសង្គ្រោះជាបន្ទាន់ ដើម្បីជៀសវាងការជ្រៀបពិសចូលក្នុងសារពាង្គកាយ ដែលអាចនាំឲ្យបាត់បង់ជីវិត។ ដោយឡែកអត្ថបទនេះនឹងបង្ហាញអ្នកនូវការយល់ដឹងមួយចំនួនអំពីសត្វមានពិសនិង វិធីការពារដើម្បីឲ្យរួចផុតពីគ្រោះថ្នាក់។ សត្វពស់នៅលើលោកនេះ មានសត្វពស់ប្រហែល ២៣០០ប្រភេទដែលភាគច្រើនជាពស់មានពិស ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីវាបានចឹក។ មួយវិញទៀត បន្ទាប់ពីពស់មានពិសចឹកហើយ វាបានធ្វើឲ្យមុខរបួសហើមប៉ោង ព្រមទាំងការឈឺចុកចាប់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ពិសរបស់វាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម និងធ្វើឲ្យឈាមឡើងខាប់ដែលជាហេតុធ្វើឲ្យអ្នករងរបួសស្ទះសរសៃឈាមស្លាប់។ ដោយឡែកនៅពេលដែលមានពស់ចឹកអ្នកត្រូវសង្គ្រោះអ្នករងរបួសជាបន្ទាន់ជៀសវាងការរីករាលដាលនៃពិស។ អ្នកត្រូវឲ្យអ្នករងរបួសគេងឲ្យត្រង់ខ្លួន...
បរទេស៖ ប្រភពការទូតបាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុនបានប្រាប់ប្រទេសចិនថា នាវាពិឃាតរបស់កង កម្លាំងស្វ័យការពារដែនសមុទ្រ (MSDF) ដែលបានបើកចូលទៅក្នុងដែនទឹក របស់ចិនកាលពីខែកក្កដា បើទោះបីជាមានការ ព្រមានម្តងហើយម្តងទៀត ពីនាវាចិន បានធ្វើដូច្នេះ ដោយអចេតនាក៏ដោយ ក៏ប្រធានក្រុមនាវាចម្បាំងនោះ ត្រូវបានបណ្តេញសម្រាប់អ្វី ដែលត្រូវបានចាត់ទុកថា ជាកំហុសធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនមានបំណង ចង់ចាប់ផ្តើមសង្គ្រាម នុយក្លេអ៊ែរទេ ហើយចាត់ទុកថាវា ជារឿងដែលមិនសមរម្យ ដែលការព្រមានរបស់ខ្លួនអំពីការកើនឡើង នៅក្នុងជម្លោះអ៊ុយក្រែន កំពុងត្រូវបានបង្ហាញថា ជាចេតនាក្នុងការ ប្រើប្រាស់អាវុធទៅវិញ។ ការភ័យខ្លាចនៃការកើនឡើងរវាងរុស្ស៊ី និងអង្គការណាតូ បាននឹងកំពុងកាន់តែខ្លាំងឡើង...
គៀវ៖ ប្រទេសអ៊ុយក្រែន បានហាមឃាត់ការប្រើប្រាស់ វេទិកាផ្ញើសារតាមបណ្តាញសង្គម Telegram នៅលើឧបករណ៍ផ្លូវការ ដែលចេញ ឱ្យបុគ្គលិករដ្ឋាភិបាល និងយោធា ក៏ដូចជាវិស័យការពារជាតិ និងបុគ្គលិកផ្នែកហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ ។ ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ុយក្រែន ឈ្មោះថា (Rnbo) បានឲ្យដឹងថា ករណីនេះត្រូវបានធ្វើឡើងដើម្បី “កាត់បន្ថយ” ការគំរាមកំហែងដែលបង្កឡើងដោយរុស្ស៊ី ដែលបានបើកការឈ្លានពានទំាងស្រុងមកលើអ៊ុយក្រែន...
ភាពតានតឹង សេចក្តីទុក្ខព្រួយ ការខ្វាយខ្វល់ចិត្ត ធ្វើឲ្យអ្នកនៅមិនបានសុខ និងលំបាកទ្រាំ សាកល្បងវីធីទាំង៧ យ៉ាងខាងក្រោម ដើម្បីបំបាត់ភាពតានតឹងរបស់អ្នក ក្នុងរយៈពេល៧នាទី។ នាទីទី១ ទទួលទានអាហារស៊ុតៈ ជាស៊ុតស្ងោត ស៊ុងស្រុស ស៊ុតចៀនក៏ដោយ ក៏អាចប្រើការបានដែរ ព្រោះស៊ុតមានសារធាតុ ដែលចូលទៅសម្រួល អ័រម៉ូនរបស់អ្នក ឲ្យមានតុល្យភាព និងបន្ថយកម្រិតសារធាតុគីមី ដែលពាក់ព័ន្ធនឹងទុក្ខព្រួយ អ្នកដែលគិតថាស៊ុត...