សេអ៊ូល៖ កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានបន្តសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែន ជាមួយកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំបន្ទាប់ពីការផ្អាកថ្មីៗ នេះនៃកិច្ចព្រមព្រៀង យោធាទ្វេភាគី ដែលបានចុះហត្ថលេខាក្នុង ឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹង។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធកម្លាំងអាវុធ បានធ្វើឡើងនៅជួរកាំភ្លើងធំ ដែលស្ថិតនៅចម្ងាយប្រាំគីឡូម៉ែត្រ ពីខ្សែព្រំដែនយោធា ដោយផ្តោតលើការពង្រឹងសមត្ថភាព ឆ្លើយតបរបស់ខ្លួនក្នុងករណីមានការបង្កហេតុរបស់សត្រូវ។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានផ្អាក “កិច្ចព្រមព្រៀងយោធាថ្ងៃទី១៩ ខែកញ្ញា”...
បរទេស៖ ប្រទេសហ្វីលីពីន និងចិន បានព្រមព្រៀងគ្នា ដើម្បី “កាត់បន្ថយភាពតានតឹង” នៅក្នុងសមុទ្រចិនខាងត្បូង, នេះបើយោងតាមការលើកឡើង របស់មន្ត្រីនៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ះទង្គិចគ្នានាពេលថ្មីៗ នេះនៅក្នុងដែនទឹកដែលមានជម្លោះ។ មន្ត្រីនៃភាគីទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែមុន ហ្វីលីពីនបាននិយាយថា បុគ្គលិកឆ្មាំសមុទ្រចិន...
ញូវយ៉ក៖ កាលបរិច្ឆេទកាត់ទោសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងប្រាក់បំរុង ត្រូវបានពន្យារពេលពីថ្ងៃអង្គារដល់ថ្ងៃទី១៨ ខែកញ្ញា ចាប់ពីថ្ងៃទី១១ ខែកក្កដា បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិក ស្តីពីអភ័យឯកសិទ្ធិប្រធានាធិបតី។ មេធាវីរបស់លោក ត្រាំ លោក Todd Blanche និង Emil Bove បានស្វែងរកការដាក់សំណើសុំទុកពេលចេញសាលក្រមរបស់គណៈវិនិច្ឆ័យ ដែលបានឈានដល់នៅថ្ងៃទី៣០...
កូឡុំប៊ី ៖ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា ផ្លែទំពាំងបាយជូបានផ្សារភ្ជាប់នឹងរឿងរ៉ាវ នៃមនុស្សជាតិអស់ជាច្រើនពាន់ឆ្នាំ ដោយសារនាសម័យបុរាណ ផ្លែទំពាំងបាយជូ បានក្លាយជាសារធាតុ សំខាន់បំផុត សម្រាប់ផលិតស្រា ពីព្រោះស្រានាសម័យនោះត្រូវ បានផលិតដោយបុព្វបុរស របស់យើងកាលពីរាប់ពាន់ឆ្នាំមុន ។ នៅពេលអាចម៍ផ្កាយមួយបានវាយប្រហារ មកលើផែនដីកាលពី ៦៦ លានឆ្នាំមុន វាបានបំផ្លាញសត្វដ៏ធំសម្បើម ដូចជាដាយណូស័រ និងការបំផ្លិចបំផ្លាញព្រៃឈើ...
ម៉ូស្គូ៖ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចេញការហាមឃាត់ការចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន៩៩នាក់ ដែលនេះគឺជាវិធានការតបតវិញ ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសរុស្ស៊ី បានដាក់បម្រាមចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន៩៩នាក់ ដែលពាក់ព័ន្ធនឹងការលម្អិត និងការអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ី របស់ទីក្រុងអូតាវ៉ា ជាវិធានការតបតវិញ” ។ ក្រសួងបានឲ្យដឹងទៀតថា ការហាមប្រាមនេះមិនសំដៅទៅលើប្រជាជន កាណាដាធម្មតានោះទេ ព្រោះវាអាចបែងចែកឥស្សរជន នយោបាយបច្ចុប្បន្នរបស់ប្រទេស កាណាដា...
បរទេស ៖ ទិដ្ឋភាពដ៏កម្រ នៃសត្វក្រពើដើរតាមដងផ្លូវក្នុងទីក្រុង ក្នុងចំណោមយានជំនិះជិះទៅមក គឺត្រូវបានគេថតជាវីដេអូ នៅក្នុងប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ឥណ្ឌា វីដេអូនៃសត្វក្រពើត្រូវបានថតបាន នៅតាមបណ្តោយឆ្នេរ សមុទ្រក្នុងទីក្រុង Chiplun នៃស្រុក Ratnagiri ក្នុងរដ្ឋ Maharashtra ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១...
EU ៖ នេះបើយោងតាមគណៈកម្មការអឺរ៉ុប បានប្រាប់ឲ្យដឹងជាផ្លូវការថា គំរូផ្សាយពាណិជ្ជកម្មបង់ប្រាក់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមេ Facebook គឺ Meta របស់អាមេរិកនេះបានបំពានច្បាប់ ប្រកួតប្រជែងឌីជីថលថ្មី នៅតំបន់អឺរ៉ុប ។ និយតករប្រឆាំងការ ទុកចិត្ត របស់សហភាពអឺរ៉ុប បានចោទប្រកាន់ថា ក្រុមហ៊ុនមេរបស់ Facebook សេវាកម្មបណ្តាញទំនាក់ទំនង សង្គមដែលគាំទ្រ ការផ្សាយពាណិជ្ជកម្មថ្មី...
អូស្ត្រាលី ៖ បទប្បញ្ញត្តិថ្មី នៃការរឹតបន្តឹងការលក់បារីអេឡិចត្រូនិច ក្នុងប្រទេសអូស្ត្រាលី បានចូលជាធរមានកាលពីថ្ងៃចន្ទ ដោយផ្លាស់ទីបារីអេឡិចត្រូនិច នៅពីក្រោយបញ្ជរឱសថស្ថានក្នុងគោលបំណង ទប់ស្កាត់ការជក់បារីរបស់យុវវ័យ ទោះបីជាក្រុមប្រឆាំង បានបង្ខំឲ្យរដ្ឋាភិបាលដើរ ថយក្រោយការហាមឃាត់ដ៏តឹងរ៉ឹងក៏ដោយ ។ ច្បាប់ដែលបានអនុម័ត កាលពីសប្តាហ៍មុននឹងរឹតបន្តឹងការលក់បារីអេឡិចត្រូនិច ដល់ឱសថស្ថាន និងតម្រូវឲ្យអតិថិជន និយាយជាមួយឱសថការីមុន ពេលទិញបារីអេឡិចត្រូនិច ចំណែកអ្នកដែលមានអាយុក្រោម ១៨ ឆ្នាំនឹងត្រូវការវេជ្ជបញ្ជា...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងប្រភេទថ្មី ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់កម្រិត ៤,៥តោន ហើយបានឲ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការសាកល្បងមួយផ្សេងទៀតនៅក្នុងខែនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង បានដកស្រង់សម្តីរដ្ឋបាលមីស៊ីលរបស់ប្រទេសនេះ ដោយឲ្យដឹងថា ការសាកល្បងកាលពីថ្ងៃចន្ទ បានស្វែងរកការផ្ទៀងផ្ទាត់ស្ថេរភាពនៃការហោះហើររបស់មីស៊ីល ដែលមានក្បាលគ្រាប់ធំ ដែលក្លែងធ្វើដែលមានរយៈចម្ងាយអតិបរមា ៥០០គីឡូម៉ែត្រ និងចម្ងាយអប្បបរមា ៩០គីឡូម៉ែត្រ របាយការណ៍បានឲ្យដឹងថា មីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មី ត្រូវបានគេហៅថា Hwasongpho-11...
គៀវ៖ មន្ត្រីនៅក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍មកថា មានករណីផ្ទុះត្រូវបានលាន់ឮនៅក្នុងទីក្រុងគៀវ រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃអាទិត្យ ស្របពេលមានការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ផងដែរ ។ អភិបាលក្រុង Vitali Klitschko បានលើកឡើងឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការការពារដែនអាកាសកំពុងប្រតិបត្តិការនៅជិតរដ្ឋធានី ហើយកម្ទេចកម្ទីពីគ្រាប់មីស៊ីលដែលត្រូវបានបំផ្លាញបានវាយប្រហារចំប្លុកផ្ទះល្វែងមួយកន្លែងនៅក្នុងសង្កាត់ Obolonskyi ស្ថិតនៅភាគខាងជើងនៃទីក្រុងគៀវ ។ លោក Klitschko បានលើកឡើងថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់...