ចិន ៖ ឯកសារនៅតុលាការយ៉ាង ទូលំទូលាយនៅសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស TikTok និងក្រុមហ៊ុនមេរបស់ខ្លួនគឺ ByteDance បានដាក់ចេញនូវអំណះអំណាង របស់ពួកគេថា ហេតុអ្វីបានជាច្បាប់ថ្មីអាចមើលថា សេវាកម្មហាមឃាត់ប្រកបដោយប្រសិទ្ធភាពនៅអាមេរិក ខុសពីរដ្ឋធម្មនុញ្ញ ហើយគួរតែត្រូវបានគេវាយកម្ទេចចោល ។ ឯកសារនេះ នៅតុលាការឧទ្ធរណ៍ របស់អាមេរិកសម្រាប់សង្កាត់ Columbia Circuit កំណត់គោលដៅលើការការពារ ជនជាតិអាមេរិក...
ប៉ារីស ៖ មេប៉ូលិសទីក្រុង Laurent Nunez បានលើកឡើងពីកង្វល់សន្តិសុខ កាលពីថ្ងៃសុក្របាននិយាយថា ជាមួយព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីសរយៈពេលមួយខែទៀត ដែលប្រព្រឹត្តិនៅប្រទេសបារាំងនោះ យើងដាក់កម្លាំងប៉ូលិសការពារ ដោយប្រុងប្រយ័ត្នខ្ពស់តែម្តង ។ លោក Nunez បានបន្តថា កម្លាំងប៉ូលិសនៅតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ហើយព្រឹត្តិការណ៍អូឡាំពិក នឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកក្កដា...
តូរ៉ុនតូ ៖ លោក Frank McCourt ដែលជាមហាសេដ្ឋីអចលនទ្រព្យ របស់សហរដ្ឋអាមេរិក មានគោលបំណងទិញកម្មវិធីវីដេអូខ្លី TikTok របស់ប្រទេសចិន ដើម្បីជួយសង្គ្រោះប្រព័ន្ធអ៊ីនធើណេត ពីក្ដាប់នៃវេទិកាធំៗ ដោយលោកជឿជាក់យ៉ាងមុតមាំថា កំពុងបំផ្លាញសង្គម និងបង្កគ្រោះថ្នាក់ដល់កុមារ។ ជាមហាសេដ្ឋី លោក McCourt ត្រូវបានគេស្គាល់ថា ជាអតីតម្ចាស់ក្រុមកីឡា បេស្បល Los...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញកាលពីថ្ងៃសុក្រថា រុស្ស៊ីនឹងធ្វើឱ្យប្រសើរឡើងនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលវាជាអ្នកធានាចម្បង នៃសន្តិសុខជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងមូស្គូ និងលោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន និងខណៈដែលសហរដ្ឋអាមេរិក...
គៀវ៖ ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប ហៅកាត់ថា (EU) បានកែប្រែ និងបន្តកិច្ចព្រមព្រៀងរបស់ពួកគេ ស្តីពីសេរីភាវូបនីយកម្ម ការដឹកជញ្ជូនទំនិញ ដែលនឹងត្រូវផុត កំណត់នៅថ្ងៃទី៣០ ខែមិថុនា សម្រាប់រយៈពេល១ឆ្នាំទៀត ។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង ដែលបានធ្វើបច្ចុប្បន្នភាព រួមមានបទប្បញ្ញត្តិ សម្រាប់ការពន្យារពេលការលុបចោល ការអនុញ្ញាតពិសេសសម្រាប់អ្នកដឹកជញ្ជូន ដែលធ្វើដំណើររវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងប្តូរទិសការលក់សព្វាវុធរយៈពេលខ្លី ដែលគ្រោងសម្រាប់ប្រទេសផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បី “ផ្តល់អាទិភាព” ឡើងវិញនូវតម្រូវការរបស់ទីក្រុងគៀវ សម្រាប់ប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ នេះបើតាមមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់សារព័ត៌មានថា ដើម្បីដោះស្រាយតម្រូវការ បន្ទាន់របស់អ៊ុយក្រែន សម្រាប់ប្រព័ន្ធការពារ មីស៊ីលដូចជា Patriot និង NASAM សហរដ្ឋអាមេរិកនឹង...
អង់គ្លេស ៖ Politico បានរាយការណ៍កាលពីថ្ងៃពុធឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak កាន់កាប់ផ្ទះនៅតំបន់ឆ្នេរសមុទ្រដែលមានតម្លៃ ៧.២ លានដុល្លារនៅ Santa Monica រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាកន្លែងដែលគូប្រជែង របស់លោកនិយាយថា លោកអាចផ្លាស់ទីបាន ប្រសិនបើលោកចាញ់ការ បោះឆ្នោតសកលនៅខែក្រោយ ។ នេះបើយោងតាមការស្ទង់មតិធំៗចំនួន...
វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានហាមឃាត់ក្រុមហ៊ុន សន្តិសុខអ៊ីនធើណេត Kaspersky ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ពីការផ្តល់ផលិតផលកម្ចាត់មេរោគ ដ៏ពេញនិយម របស់ខ្លួននៅអាមេរិក ជុំវិញបញ្ហាសន្តិសុខជាតិ ។ ទីភ្នាក់ងារនេះបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ជាទូទៅកម្មវិធីកម្ចាត់មេរោគ Kaspersky នឹងមិនអាចដំណើរការបានទេ...
ឥណ្ឌា ៖ ប្រទេសឥណ្ឌា បានវ៉ាដាច់ប្រទេសចិន ជាប្រទេស ដែលមានប្រជាជនច្រើន ជាងគេលើពិភពលោក ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងអត្រា នៃការមានកូនក៏បានធ្លាក់ចុះ កម្លាំងពលកម្មវ័យក្មេង របស់ប្រទេសក៏នៅមានកម្រិត នៃឱកាសនៅលើទីផ្សារ ពិភពលោកទៀតផង ។ ឥណ្ឌាជាប្រទេសមាន ប្រជាជនច្រើនជាងគេ លើពិភពលោក ហើយអត្រាមានកូនកំពុងធ្លាក់ចុះយ៉ាងលឿន។ ទម្រង់ប្រជាសាស្រ្ត របស់ឥណ្ឌាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយការឆ្លើយតប...
តូក្យូ ៖ ក្រុមហ៊ុន Google LLCបានសហការជាមួយ សាកលវិទ្យាល័យតូក្យូ ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើម ដែលប្រើបញ្ញាសិប្បនិម្មិត ដើម្បីដោះស្រាយបញ្ហា ប្រឈមដែលសហគមន៍មូលដ្ឋាន ក្នុងប្រទេសជប៉ុន ជួបប្រទះ ដូចជាកម្លាំងការងារធ្លាក់ចុះ ជាមួយនឹងគំរូជោគជ័យ នឹងត្រូវដាក់ឲ្យប្រើប្រាស់ ទូទាំងប្រទេសនៅឆ្នាំ ២០២៧ ។ Google បាននិយាយនៅសន្និសីទ បច្ចេកវិទ្យានៅទីក្រុងតូក្យូថា លោក...