បរទេស៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាណាដានឹងបរិច្ចាគយន្តហោះគ្មានមនុស្សបើកប្រភេទ SkyRanger R70 ជាង ៨០០ គ្រឿងដល់ប្រទេសអ៊ុយក្រែន។ ទីក្រុងគៀវបានពឹងផ្អែកយ៉ាងខ្លាំងលើយន្តហោះគ្មានមនុស្សបើក (UAVs) ប្រភេទ ពាណិជ្ជកម្ម និងយោធា ក្នុងអំឡុងពេលជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ដែលនឹងឈានចូលដល់ឆ្នាំទីបីរបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈនេះ។ យោងតាមសារព័ត៌មាន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ជប៉ុននឹងបន្តផ្តល់ការគាំទ្រ ការកសាងឡើងវិញដល់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម ដោយប្រើប្រាស់បទពិសោធន៍ របស់ខ្លួនក្នុងការសង្គ្រោះពីការរញ្ជួយដី ។ នៅក្នុងសន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការកសាងឡើងវិញដែលបានធ្វើឡើងនៅទីក្រុងតូក្យូមុនខួបលើកទី២ នៃការលុកលុយរបស់រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួន លោក គីស៊ីដា បានឲ្យដឹងថា ស្ថានភាពនេះគឺ “មិនងាយស្រួលនោះទេ ប៉ុន្តែថាការជួយទីក្រុងគៀវ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinបានផ្តល់អំណោយដល់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នូវរថយន្ត Aurusដ៏ប្រណិតមួយគ្រឿង ដែលផលិតដោយរុស្ស៊ីមួយគ្រឿង។ របាយការណ៍មួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារថា រថយន្តរុស្ស៊ីត្រូវបានផ្ទេរទៅឱ្យអាជ្ញាធរកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។ អ្នកនាងKim Yo-jong ប្អូនស្រីរបស់លោក Kim ដែលជាមន្ត្រីទំនាក់ទំនងសាធារណៈជាន់ខ្ពស់នៅទីក្រុងព្យុងយ៉ាង បានហៅអំណោយនេះថាជា ការបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេស រវាងលោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Elon Musk បានអះអាងសារជាថ្មីនូវជំនឿរបស់គាត់ថា អ៊ុយក្រែននឹងបានត្រឹមបរាជ័យនៅក្នុងជម្លោះជាមួយរុស្ស៊ី ដោយលើកហេតុផលថា ជំហររបស់ ទីក្រុងគៀវក្នុងកិច្ចចរចាសន្តិភាពនាពេលខាងមុខកំពុងចុះខ្សោយជាមួយនឹងអរិភាពដែលឆ្លងកាត់រៀងរាល់ថ្ងៃមកនេះ។ ការអត្ថាធិប្បាយរបស់លោកនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទដោយ មហាសេដ្ឋីរូបនេះបាននិយាយទៀតថា ការភ័យស្លន់ស្លោកំពុងផ្ទុះឡើងក្នុងចំណោមអ្នកគាំទ្រអ៊ុយក្រែននៅសហរដ្ឋអាមេរិក ដែលជាកន្លែងដែលពួកសាធារណរដ្ឋនៅក្នុងសភាតំណាងកំពុងរារាំងជំនួយថ្មីៗជាង៦០ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ។ លោកបានបន្តថា៖សម្រាប់មនុស្សជាច្រើននេះគឺជាប្រាក់រង្វាន់ដ៏ធំចុងក្រោយដែលពួកគេនឹងមិនធ្លាប់ឃើញដែល ពួកគេនឹងខិតខំពន្យល់អ្វីគ្រប់យ៉ាងដើម្បីទទួលបានវា។ លោក Musk បានបន្ថែមថា៖ទោះបីជាយ៉ាងណាក្តីវាបានមកដល់ពេលហើយសម្រាប់បទឈប់បាញ់ និងកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន...
បរទេស៖ សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងរៀបចំបញ្ជូន គ្រាប់បែកជាច្រើន និងឧបករណ៍យោធាផ្សេងទៀត ដែលមានតម្លៃរាប់សិបលានដុល្លារ ទៅឱ្យអ៊ីស្រាអែល ចំពេលមានជម្លោះ ជាមួយក្រុមហាម៉ាស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
ស៊ីដនី៖ នៅថ្ងៃអង្គារនេះ ប្រទេសអូស្ត្រាលី បានគូសបញ្ជាក់អំពីផែនការ រយៈពេល១ទស្សវត្សរ៍ ក្នុងការបង្កើនចំនួនកងនាវាចម្បាំងធំៗរបស់ខ្លួនទ្វេដង និងបង្កើនការចំណាយ លើវិស័យការពារជាតិ បន្ថែមទៀត ចំនួន៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខ នឹងការប្រកួតប្រជែង សព្វាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ស្ថិតនៅក្រោមផែនការនេះដែរ ប្រទេសអូស្ត្រាលី នឹងទទួលបាននាវាចម្បាំងលើផ្ទៃគោកដ៏សំខាន់ចំនួន២៦គ្រឿង ដែលកើនឡើងពី១១គ្រឿងគិតត្រឹមថ្ងៃនេះ ។ រដ្ឋមន្ត្រីការពារជាតិ Richard...
សេអ៊ូល៖ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិក គឺជាការប្រឈមមុខដាក់គ្នា ខាងភូមិសាស្ត្រនយោបាយ ដែលកំពុង រំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ នេះបើយោង តាមអត្ថបទចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA)។ ពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើមយុទ្ធសាស្រ្ត ស្ថានភាពបច្ចុប្បន្នបង្ហាញ យ៉ាងច្បាស់ពីភាពមិនសមហេតុផលនៃ “ការកសាងតំបន់សេរី បើកចំហ វិបុលភាព និងស្ថិរភាព (ឥណ្ឌូប៉ាស៊ីហ្វិក)” ដែលគាំទ្រដោយរដ្ឋបាល...
អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Apple នឹងត្រូវរងការផាកពិន័យ ជាទឹកប្រាក់រហូតដល់ ៥០០លានអឺរ៉ូ (៥៤០ លានដុល្លារ) ពីសហភាពអឺរ៉ុប សម្រាប់ការបំពានច្បាប់ ស្តីពីការចូលប្រើសេវាកម្មស្ទ្រីមតន្ត្រី ដែលជាការបរាជ័យ យ៉ាងសំខាន់សម្រាប់ក្រុមហ៊ុន ។ គណៈកម្មការ អឺរ៉ុប បាននឹងកំពុងស៊ើបអង្កេតថា តើក្រុមហ៊ុន Apple បានបង្ខូចទ្រង់ទ្រាយ...
បរទេស ៖ ក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន បានប៉ុនប៉ងប្រើប្រាស់កប៉ាល់ គ្មានមនុស្សបើកធុនតូច ជាលើកដំបូង ប៉ុន្តែ វាត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហារ របស់ក្រុមចម្រុះដឹកនាំដោយ សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ ។ នេះបើតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានអះអាង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩...
.ម៉ូស្គូ៖ កាលពីថ្ងៃសៅរ៍ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានថ្លែងថា កងទ័ពរបស់ប្រទេសរុស្ស៊ី បានគ្រប់គ្រងទាំងស្រុងទីក្រុង Avdiivka ដែលនៅជិតក្រុង Donetsk ។ ក្រសួងការពារជាតិបានប្រកាសនៅលើបណ្តាញ Telegram របស់ខ្លួនយ៉ាងដូច្នេះថា លោក Shoigu បានរាយការណ៍ជូនដល់លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី...