បរទេស ៖ យោងតាមការ ចេញផ្សាយរបស់កាសែត រ៉យទ័រ បានរាយការណ៍ កាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានចេញនូវសំណើតបតមួយ ដែលបានរៀបចំឡើង ដើម្បីនាំមកនូវការបញ្ចប់ជាអចិន្ត្រៃយ៍ នៃជម្លោះនៅក្នុងតំបន់ហ្គាហ្សា។ គំនិតផ្តួចផ្តើមនេះ គឺជាការឆ្លើយតបទៅនឹងផែនការ បទឈប់បាញ់ដែលចេញ កាលពីសប្តាហ៍មុនដោយអ្នកសម្របសម្រួល មកពីប្រទេសអេហ្ស៊ីប និងកាតា ដែលត្រូវបានគាំទ្រ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។...
ញូវដេលី ៖ ក្រុមហ៊ុនផលិតបន្ទះឈីប ដ៏ធំបំផុត របស់ពិភពលោក គឺក្រុមហ៊ុន Chip យក្សតៃវ៉ាន់ Semiconductor Manufacturing Company (TSMC) កំពុងបង្កើនទិន្នផល របស់ខ្លួននៅ ប្រទេសជប៉ុន ខណៈក្រុមហ៊ុនបន្តពង្រីក វត្តមានទូទាំងពិភពលោក ។ TSMC បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតបន្ទះឈីប ដ៏ធំបំផុតរបស់ពិភពលោក...
សាន់ទីយ៉ាហ្គោ ៖ ក្រុមសេវាវេជ្ជសាស្រ្ត ស្របច្បាប់ របស់ប្រទេស ឈីលី ហៅកាត់ថា (SML) បានរាយការណ៍ កាលពីថ្ងៃអង្គារចំនួន អ្នកស្លាប់ដោយសារភ្លើងឆេះ ព្រៃដែលប៉ះពាល់ដល់តំបន់ Valparaiso នៅភាគកណ្តាលប្រទេសឈីលី បានកើនឡើងដល់១៣១នាក់ហើយ ។ ទីភ្នាក់ងារខាងលើនេះបានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកស្លាប់ចំនួន៣៥នាក់ ត្រូវបានកំណត់ អត្តសញ្ញាណ ខណៈដែលក្រុមវេជ្ជសាស្ត្រ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ចំណាប់អារម្មណ៍ របស់ Mark Zuckerberg ក្នុងការប្រយុទ្ធគ្នា ក្នុងទ្រុងអាចមាន ផលប៉ះពាល់ជាអវិជ្ជមាន លើអាជីវកម្មរបស់ Meta ប្រសិនបើស្ថាបនិក Facebook មានរបួសធ្ងន់ធ្ងរ ឬអាចស្លាប់ក្នុងពេលកំពុងអនុវត្តនោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស បានព្រមានវិនិយោគិនជាច្រើន។ ជាផ្នែកមួយនៃរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលបានដាក់ក្នុងខែនេះជាមួយគណៈកម្មការមូលបត្រអាមេរិក (SEC) សម្រាប់ឆ្នាំ...
ហូឡង់ ៖ កាសែត De Telegraaf បានរាយការណ៍ កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលហូឡង់ អាចនឹងហាមឃាត់មន្ត្រី រាជការមិនឲ្យប្រើប្រាស់ បណ្តាញសង្គម យក្សអាមេរិក Facebook ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព ទិន្នន័យនៅលើវេទិកា ខណៈរដ្ឋមន្ត្រីឌីជីថល លោកស្រី Alexandra van Huffelen បានប្រាប់សារព័ត៌មានថា របាយការណ៍ផ្លូវការ...
ឡុងដ៍៖ ប្រទេស ដែលដឹកនាំ ដោយចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក និងក្រុមហ៊ុនបច្ចេកវិទ្យារួមមាន Google, Microsoft និង Meta នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម មួយដោយទទួលស្គាល់ ពីតម្រូវការសម្រាប់សកម្មភាព បន្ថែមទៀតដើម្បីដោះស្រាយការ ប្រើប្រាស់ឧបករណ៍ចារកម្ម តាមអ៊ីនធើរណេត ដែលមានគំនិតអាក្រក់ ។ សេចក្តីប្រកាសនេះ...
រុស្ស៊ី ៖ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយក្រុមហ៊ុន កាលពីថ្ងៃចន្ទបានឲ្យដឹងថា Yandex NV ជាក្រុមហ៊ុនមេ ដែលបានចុះបញ្ជីនៅហូឡង់ នៃក្រុម Yandex បានឈានដល់កិច្ច ព្រមព្រៀងមួយ ដើម្បីលក់អាជីវកម្មរុស្ស៊ីរបស់ខ្លួន រួមទាំងម៉ាស៊ីន ស្វែងរកដ៏ពេញនិយមបំផុត របស់ប្រទេសទៅឲ្យសម្ព័ន្ធ អ្នកវិនិយោគឯកជន ។ ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស...
ឡុងដ៏៖ ព្រះបរមរាជវាំង Buckingham បានឲ្យដឹងថា ស្តេច Charles III របស់ចក្រភពអង់គ្លេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ដោយឃើញថា ទ្រង់មានជំងឺមហារីក ហើយនឹងបដិសេធ ពីកាតព្វកិច្ចសាធារណៈ ដោយមិនបង្ហាញពីប្រភេទ និងដំណាក់កាលនៃជំងឺនោះទេ។ រាជវាំងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះព្រះមហាក្សត្រ ទ្រង់បានចាប់ ផ្តើមកាលវិភាគ នៃការព្យាបាលជាទៀងទាត់ ក្នុងអំឡុងពេលនោះទ្រង់...
“នេះជាសំបុត្ររថភ្លើងរបស់ខ្ញុំ ខ្ញុំជឿថា ដំណើរលើកនេះពិតជាមានភាពសប្បាយរីករាយណាស់ !” លោក Andrew ជាគ្រូបង្រៀនសាកលវិទ្យាល័យម្នាក់ដែលមកពីប្រទេសអង់គ្លេស លោកបានស្នាក់នៅប្រទេសចិនអស់រយៈពេល៩ឆ្នាំហើយ ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ លោកចង់ទៅដើរលេងនៅខេត្តក្វាងតុង ដើម្បីឈ្វេងយល់ពីភាពទាក់ទាញរបស់ក្បាច់គុនកុងហ្វូ ។ ដូច្នេះលោកបានក្លាយជាអ្នកដំណើរម្នាក់ ក្នុងសកម្មភាពដឹកជញ្ជូនអ្នកដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនយល់ឃើញថា ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ ហាក់ដូចជា “ចំណាកស្រុកប្រចាំឆ្នាំរបស់ប្រជាជនដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ” ។...
វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទបានប្រាប់ឲ្យដឹងថា វីដេអូមួយនៅលើ Facebook ដែលរៀបចំដើម្បីណែនាំថា លោកប្រធានាធិបតីអាមេរិក Joe Biden មានអាកប្បកិរិយាមិនសមរម្យចំពោះស្ត្រីអាច នៅតែមាននៅលើវេទិកា ដោយសារតែបញ្ហាចន្លោះប្រហោងក្នុងគោលនយោបាយមិនស៊ីសង្វាក់គ្នារបស់ក្រុមហ៊ុន Meta ។ ក្រុមប្រឹក្សាភិបាលពាក់កណ្តាលតុលាការបានបន្ថែមថា ចន្លោះប្រហោងនេះគំរាមកំហែងដល់ការបោះឆ្នោតនៅទូទាំងពិភពលោក ហើយគួរតែត្រូវបានបិទឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វីដេអូដែលចោទសួរនោះត្រូវបានបង្ហោះកាលពីនិទាឃរដូវឆ្នាំមុន ហើយបានបង្ហាញថា លោក Biden បានដាក់ស្ទីគ័រ “I...