ឥណ្ឌា ៖ នាយករដ្ឋមន្ត្រី នៃប្រទេសនេះ លោក Narendra Modi បានប្រាប់ក្រុមមន្ត្រី កាលពីថ្ងៃអង្គារនៅក្នុងកិច្ចប្រជុំ កម្រិតខ្ពស់មួយថា ឥណ្ឌាគួរតែកសាង ភាពជោគជ័យ នៃគំនិតផ្តួចផ្តើមអវកាស របស់ខ្លួន ដោយគោលបំណង សម្រាប់គោលដៅថ្មី និងមានមហិច្ឆតារួម ទាំងការបង្កើតស្ថានីយ៍ អវកាសនៅឆ្នាំ ២០៣៥ និងការបញ្ជូនជនជាតិឥណ្ឌាដំបូង ទៅកាន់ភពព្រះច័ន្ទនៅឆ្នាំ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយដៃគូ ដែលមានគំនិតស្ថាបនា ដើម្បីបញ្ចប់អំពើហិង្សាក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល និងធ្វើឱ្យស្ថានការណ៍មានស្ថិរភាពឡើងវិញ។ មេដឹកនាំរុស្ស៊ី បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រៃស៊ី ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាប៉ូដ អាបាស និងប្រធានាធិបតីអេហ្ស៊ីបលោក...
កង់បេរ៉ា៖ កងទ័ពអាកាសអូស្ត្រាលី (RAAF) បានចូលរួមកិច្ចខិតខំប្រឹងប្រែងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋអូស្ត្រាលី ដែលជាប់គាំងក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រី លោក Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Bill Shorten រដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មរដ្ឋាភិបាល នៅល្ងាចថ្ងៃច័ន្ទម្សិលមិញនេះ បានប្រកាសថា យន្តហោះ...
ម៉ូស្គូ៖ អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី កំពុងដាក់កម្រិតលើការនាំចូលអាហារសមុទ្ររបស់ជប៉ុនជា “វិធានការប្រុងប្រយ័ត្ន” បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដោយបង្កឱ្យមានការជំទាស់យ៉ាងខ្លាំងពីទីក្រុងតូក្យូ។ សេវាសហព័ន្ធរុស្សី សម្រាប់ការឃ្លាំមើលសត្វ និងអនាម័យក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចូលរួមវិធានការរឹតបន្តឹងបណ្តោះអាសន្នរបស់ប្រទេសចិន ទាក់ទងនឹងការនាំចូលត្រី និងអាហារសមុទ្រផ្សេងទៀតពីប្រទេសជប៉ុន។ នៅថ្ងៃដដែល ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ខ្លួន “ទាមទារយ៉ាងខ្លាំង” ឱ្យរុស្ស៊ីដកការរឹតបន្តឹងនេះ ដោយហៅការសម្រេចចិត្តនេះថា “សោកស្តាយជាខ្លាំង”...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានព្រមាន អំពីការពង្រីកជម្លោះ ប្រសិនបើអ៊ីស្រាអែល បន្តការវាយប្រហារ របស់ខ្លួនលើតំបន់ ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Raisi បានឲ្យដឹងនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង Emmanuel Macron ថា “ប្រសិនបើរបប Zionist...
យោងតាមការចេញផ្សាយរបស់ The Goal កីឡាករអាល្លឺម៉ង់ Kai Havertz ទោះបីជាមិនបានរីករាយនឹងទំរង់លេងជាមួយនឹងក្លឹបថ្មី Arsenal កាលពីដើមរដូវកាលមក្តីប៉ុន្តែគាត់នៅតែអាចទទួលបានកុងត្រាថ្មីជាមួយនឹងក្រុមហ៊ុនសំភារៈកីឡាដ៏ល្បី Puma ដដែល។ ប្រភពដដែលបានឲ្យដឹងថា Havertz បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹង Puma ក្នុងរយៈពេលវែងដល់ទៅ៣ឆ្នាំបន្ថែមទៀតហើយកីឡាកររូបនេះបានបង្ហាញនូវក្តីរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលមួយនេះ។ គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹង Arsenal កាលពីប៉ុន្មានខែមកនេះកីឡាករខ្សែប្រយុទ្ធកំពស់ខ្ពស់នេះរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនទាំង១២លើក៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះមួយគ្រឿងបន្ថែមទៀត ដាក់ពង្រាយទៅកាន់សមុទ្រ មេឌីទែរ៉ាណេខាងកើត ដោយស្វែងរកការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ និងកងកម្លាំងគាំទ្រប៉ាឡេស្ទីនផ្សេងទៀត ឱ្យនៅឆ្ងាយពីសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានមន្ទីរប៉ង់តាហ្គោន...
ព្យុងយ៉ាង៖ កូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រនុយក្លេអ៊ែរ ជាបន្តបន្ទាប់ក្នុងឧបទ្វីបកូរ៉េ ដោយបានបរិហារទង្វើនេះថាជាការបង្កហេតុខាងយោធាដោយមិនលាក់លៀម ដែលជំរុញឱ្យស្ថានការណ៍ក្លាយជាមហន្តរាយមិនអាចដកវិញបាន។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានចេញផ្សាយការអត្ថាធិប្បាយមួយថ្ងៃ បន្ទាប់ពីនាវាផ្ទុកយន្តហោះ USS Ronald Reagan ដើរដោយថាមពលនុយក្លេអ៊ែរ បានមកដល់កំពង់ផែប៊ូសាន ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីសមយុទ្ធទ័ពជើងទឹកត្រីភាគី ដែលចូលរួមជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ អត្ថបទនេះបានសង្កត់ធ្ងន់ថា ភាពធ្ងន់ធ្ងរ...
អូស្ត្រាលី៖ ក្រុមឃ្លាំមើលសុវត្ថិភាពអនឡាញរបស់ប្រទេសអូស្ត្រាលី បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានពិន័យ X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពីមុនត្រូវបានគេស្គាល់ថា Twitter ចំនួនទឹកប្រាក់ ៣៨៥ ,០០០ដុល្លារអាមេរិកសម្រាប់ការខកខានមិនបានពន្យល់ពេញលេញអំពីរបៀបដែលវាដោះស្រាយខ្លឹមសារនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ គណៈកម្មាការសុវត្ថិភាព eSafety របស់ប្រទេសអូស្ត្រាលីពណ៌នាថា ខ្លួនជាទីភ្នាក់ងាររដ្ឋាភិបាលដំបូងគេរបស់ពិភពលោកដែលឧទ្ទិសដល់ការរក្សាសុវត្ថិភាពមនុស្សតាមអ៊ីនធើណេត។ គណៈកម្មការបានចេញសេចក្តីជូនដំណឹងអំពីតម្លាភាពផ្លូវច្បាប់នៅដើមឆ្នាំនេះដល់ X និងវេទិកាផ្សេងទៀតដែលចោទសួរពីអ្វីដែលពួកគេកំពុងធ្វើ ដើម្បីដោះស្រាយការរីកសាយនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ការជំរិតទារផ្លូវភេទ និងការផ្សាយបន្តផ្ទាល់នៃការរំលោភបំពានផ្លូវភេទលើកុមារ។ ស្នងការ...
រុស្ស៊ី៖ក្រសួងការបរទេសនៅទីក្រុងមូស្គូបានព្រមានកាលពីថ្ងៃចន្ទថា ផ្កាយរណបអវកាសលោកខាងលិចដែលត្រូវបានប្រើដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនអាចក្លាយជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហាររបស់រុស្ស៊ី យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាយកក្រសួងសម្រាប់ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ លោក Vladimir Ermakov បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងជួយអ៊ុយក្រែនក្នុងវិធីដែលហួសពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសដោយគ្មានគ្រោះថ្នាក់។ លោក Ermakov បាននិយាយថា ជាក់ស្តែង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន មិនបានដឹងច្បាស់ថា សកម្មភាពបែបនេះពិតជាមានការចូលរួមដោយប្រយោលក្នុងជម្លោះប្រដាប់អាវុធនោះទេ។ លោកបានព្រមានថា...