បរទេស៖ កងកម្លាំងរុស្ស៊ី បានអះអាងថា យន្តហោះដ្រូន Lancet របស់ខ្លួនបានបាញ់បំផ្លាញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ចំនួនពីរគ្រឿងទៀតនៅក្នុងតំបន់ Kupyansk នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រ។ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិបាននិយាយទៀតថាក្រុមយោធារុស្ស៊ីបានបើកការបាញ់ប្រហារលើកងកម្លាំងអ៊ុយក្រែន នៅជិតការតាំងទីលំនៅរបស់ Artemovka ក្នុងតំបន់ Lugansk របស់រុស្ស៊ីក៏ដូចជា Sinkovka, Berestovoe និង Ivanovka នៅក្នុងតំបន់...
ឥណ្ឌូណេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា តារា TikToker ដ៏ល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅប្រទេសឥណ្ឌូណេស៊ីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ បន្ទាប់ពីលោកស្រី ធ្វើការសូត្រធម៌មូស្លីម មុនពេលបរិភោគសាច់ជ្រូកបង្ហាះក្នុងវីដេអូ លោកស្រី ត្រូវបានគេរកឃើញថា មានទោសពីបទធ្វើបាបជនមូស្លីម។ នេះបើយោងតាម Jakarta Globe ថា តុលាការស្រុក Palembang បាននិយាយក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃអង្គារថា លោកស្រី Lina...
គៀវ៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅគ្រីមៀកាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយកទំនាក់ទំនងយុទ្ធសាស្ត្រនៃ AFU បានឲ្យដឹងនៅក្នុងសារតាមបណ្ដាញ Telegram ថា “កងកម្លាំងការពារជាតិអ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារដោយជោគជ័យលើទីស្នាក់ការកណ្តាលនៃបញ្ជាការនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅក្នុងទីក្រុង Sevastopol ដែលកាន់កាប់ជាបណ្តោះអាសន្ន” ។ ប្រភពបានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃត្រង់ ម៉ោងក្នុងស្រុក។ នៅព្រឹកថ្ងៃដដែល...
បរទេស៖ ទូរស័ព្ទម៉ាក iPhone 15 Pro Max ដែលជាទូរស័ព្ទទំនើបចុងក្រោយបង្អស់របស់ Apple បានមកដល់ប្រទេស វៀតណាមកាលពីថ្ងៃសុក្រ ហើយត្រូវបានលក់ដោយហាងមួយក្នុងទីក្រុង ហូជីមិញ ក្នុងតម្លៃ ៧០ លានដុង គឺប្រហែល ២.៩៦៦ ដុល្លារអាមេរិក ។ យោងតាមសារព័ត៌មាន VN EXPRESS...
បរទេស ៖ ការិយាល័យគណនេយ្យភាព រដ្ឋាភិបាលសហរដ្ឋអាមេរិក (GAO) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ស្ទើរតែពាក់កណ្តាល នៃយន្តហោះចម្បាំង F-35 Joint Strike Fighters ដែលត្រូវបានគេសន្មត់ថា ដំណើរការគឺមិនអាចហោះហើរបាន ហើយវានឹងត្រូវចំណាយ ១,៣ ពាន់ពាន់លានដុល្លារដើម្បីរក្សាឱ្យ យន្តហោះទាំងនោះឱ្យដំណើរការ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយ ដែលមានតម្លៃ ៣២៥លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងការការពារដែនអាកាសបន្ថែមទៀត ខណៈដែលសភាអាមេរិកកំពុងតស៊ូ ដើម្បីឈានដល់ការសម្របសម្រួលមួយដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលសហព័ន្ធ។ លោក បៃដិន បានប្រកាសកញ្ចប់នេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កញ្ចប់នោះរួមមានប្រព័ន្ធប្រឆាំងការវាយប្រហារតាមអាកាស អាវុធយុទ្ធភណ្ឌធម្មតា ដែលប្រសើរឡើងក្នុងគោលបំណងពីរ...
បរទេស ៖ កាលពីថ្ងៃសុក្រ នេះបើតាមសារ ព័ត៌មាន Sky News បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានអះអាងថា ពិតជាបានប្រើប្រាស់ មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ ដោយអង់គ្លេស ដើម្បីវាយប្រហារមូល ដ្ឋានទ័ពជើង ទឹករុស្ស៊ីនៅCrimea ។ យោងតាមការចេញផ្សាយរបស់ RT...
ឥណ្ឌា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌា នឹងព្យាយាមទាក់ទងយានចុះចត និងយានរុករករបស់បេសកកម្ម Chandrayaan-3 ក្រោយពីយានឈប់ ដំណើរការនៅសប្តាហ៍នេះ ហើយ ២ សប្តាហ៍ បន្ទាប់ពីពួកគេបានចុះចត ដោយជោគជ័យនៅជិតប៉ូល ខាងត្បូងនៃភពព្រះច័ន្ទ ។ អ្នកវិទ្យាសាស្ត្រ របស់អង្គការស្រាវជ្រាវ អវកាសឥណ្ឌា (ISRO) សង្ឃឹមថានឹងស្តារម៉ូឌុលឡើងវិញ...
ចិន ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា អតិថិជនចិន បានសម្រុកទៅកាន់ហាង Apple ដើម្បីទិញ iPhone 15 ចុងក្រោយគេ បើទោះបីជាមានការរឹតបន្តឹង របស់រដ្ឋាភិបាល និង ការប្រកួតប្រជែងក្នុងស្រុក ដែលជាសញ្ញាលើកទឹកចិត្ត សម្រាប់ក្រុមហ៊ុនដ៏មានតម្លៃបំផុត របស់ពិភពលោកក្នុងទីផ្សារ ក្រៅប្រទេសដ៏ធំបំផុតរបស់ខ្លួន ។...
អង់គ្លេស៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា YouTube បានផ្អាកការរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មសម្រាប់លោក Russell Brand ដោយនិយាយថា YouTube របស់លោកត្រូវបានដកប្រាក់ក្នុងគោលបំណងការពារអ្នកប្រើប្រាស់ បន្ទាប់ពីស្ត្រីជាច្រើនបានចោទប្រកាន់តារាកំប្លែងចក្រភពអង់គ្លេស និងជាអ្នកវិភាគនយោបាយត្រូវបានគេចោទប្រកាន់ពីបទរំលោភផ្លូវភេទលើស្ត្រី។ ក្រុមហ៊ុនផ្សាយវីដេអូយក្សបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយនិយាយថា ខ្លួនបាន ផ្អាកការរកប្រាក់លើប៉ុស្តិ៍ជាច្រើនរបស់ Brand បានរួមគ្នាមានអ្នកតាមដានប្រហែល ៧ លាននាក់ បន្ទាប់ពីមានការចោទប្រកាន់នេះ។ អ្នកនាំពាក្យរបស់វេទិកានេះបាននិយាយថា ប្រសិនបើអាកប្បកិរិយាក្រៅវេទិការបស់អ្នកបង្កើតធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់...