តូក្យូ ៖ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចរបស់ខ្លួន ចំពេលមានការអំពាវនាវ កាន់តែខ្លាំងឡើង សម្រាប់ទីក្រុងតូក្យូ ឱ្យឆ្លុះបញ្ចាំងពីអំពើឃោរឃៅ ដែលកងទ័ពជប៉ុន បានប្រព្រឹត្តក្នុងអំឡុង សង្គ្រាមលោកលើកទីពីរ ។ នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ដែលធ្វើឡើងនៅសួនអនុស្សាវរីយ៍សន្តិភាព អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui បានថ្លែងសេចក្តី...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអវកាសអាមេរិក SpaceX បានបាញ់បង្ហោះ ដោយជោគជ័យនូវរ៉ុក្កែត Falcon 9 ជាមួយនឹងបន្ទុកមួយផ្សេងទៀត នៃផ្កាយរណប Starlink ទៅកាន់ទីអវកាសពីរដ្ឋផ្លរីដា កាលពីល្ងាចថ្ងៃអាទិត្យ ។ គ្រាប់រ៉ុក្កែតបានបាញ់បង្ហោះ នៅម៉ោង១០ និង៤១នាទីយប់ចេញពី Space...
តូក្យូ៖ នាយកវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកហូម លោក Dan Smith បានព្រមានថា ប្រជាជាតិដូចជាសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី កំពុងស្ថិតក្នុងគែមនៃ “វង់ប្រណាំងអាវុធនុយក្លេអ៊ែរ ដែលមិនអាចគ្រប់គ្រងបាន” ដែលស្រដៀងទៅនឹងសង្រ្គាមត្រជាក់ប្រឆាំងនឹងផ្ទៃខាងក្រោយនៃជម្លោះនៅអ៊ុយក្រែន និងតៃវ៉ាន់។ ថ្លែងទៅកាន់កាសែតក្យូដូជប៉ុន បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងការចាប់ផ្តើមនៃ “ទស្សនៈវិស័យហ៊ីរ៉ូស៊ីម៉ា” ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ លោកបានកត់សម្គាល់ថា ការធានាសន្តិសុខដោយផ្អែកលើការទប់ស្កាត់នុយក្លេអ៊ែរ...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពពីកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ឱ្យហោះហើរយន្តហោះចម្បាំង F-16 កំពុងត្រូវបានរារាំងដោយជំនាញភាសាអង់គ្លេសមិនល្អរបស់សមាជិកសេវាកម្មអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក និងអ្នកដែលដឹងពីបញ្ហាដែលបានសម្ភាសដោយ Politico, ក្រុមដំបូង នៃអាកាសយា និកអ៊ុយក្រែន ចំនួន៥នាក់...
អេហ្ស៊ីប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា អ្នកចូលចិត្តមុជទឹក នាពេលឥឡូវនេះអាចចុះទៅក្នុងទឹកសមុទ្រក្រហមដើម្បីចុះទៅទស្សនាបាន ខណៈដែលសារមន្ទីរយោធាក្រោមទឹកដំបូងរបស់ប្រទេសអេហ្ស៊ីបបានបើកដំណើរការនៅក្នុងសប្តាហ៍នេះ ។ លោកស្រី Yasmine Fouad រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសអេហ្ស៊ីប បានថ្លែងនៅក្នុងពិធីសម្ពោធកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “កន្លែងមុជទឹកថ្មីនឹងទទួលយកម៉ាស៊ីនកងទ័ពចាស់ៗ ចំនួន១៥គ្រឿងនៅក្នុងទីតាំងជាក់លាក់ … វាត្រូវចំណាយពេល៧ឆ្នាំ នៃការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នដើម្បីរៀបចំកន្លែងទាំងនេះបាន” ។ សម្រាប់ការចាប់ផ្តើមដំណើរការនេះដែរ រថពាសដែកចំនួនគ្រឿងត្រូវបានពន្លិច...
ឥណ្ឌា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា សត្វដំរីចំនួន៣ក្បាលបានងាប់ ក្រោយពីបានឆក់ចរន្តអគ្គិសនី ។ កាលពីថ្ងៃសុក្រម្សិលមិញនេះ គេបានឃើញអ្នកភូមិមកមើលគ្រោងឆ្អឹងដំរី ដែលងាប់ដោយសារឆក់ចរន្តអគ្គិសនីនៅតំបន់ Rani នៅជាយក្រុង Guwahati រដ្ឋ Assam ដែលស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា ។ មន្ត្រីនៅក្នុងតំបន់បានលើកឡើងថា មន្ត្រីព្រៃឈើបានពិនិត្យសាកសពដំរីដែលងាប់ ដោយសារឆក់ចរន្តអគ្គិសនីនៅតំបន់ Rani...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា បើតាមការរាយការណ៍ពី YR Media ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍ បានផ្សាយថា ជនជាតិអាមេរិកាំង ជួបប្រទះនឹងការបាញ់ប្រហារច្រើនជាងប្រទេសណាមួយនៅលោកខាងលិច ហើយអំពើហិង្សាដោយកាំភ្លើង បានបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រៅនៅក្នុងសង្គមអាមេរិក ។ សេចក្តីរាយការណ៍បានឲ្យដឹងថា “ទោះបីជាមានការបាញ់ប្រហារដ៏ធំទាំងនេះក្តី រដ្ឋាភិបាលរបស់យើងមិនបានធ្វើសកម្មភាពអ្វីនោះទេ ។ ឥទ្ធិពលនៃអំពើហិង្សាដោយកាំភ្លើងនៅតែបន្តធ្វើឱ្យមានអ្នករងរបួសកាន់តែច្រើនឡើងៗនៅក្នុងសហគមន៍អាមេរិក ខណៈដែលដំណើរការលើច្បាប់សុវត្ថិភាពកាំភ្លើងនៅជាប់គាំងនៅក្នុងរដ្ឋជាច្រើន”...
ប៉ារីស ៖ អ្នកឃ្លាំមើលសហភាព អឺរ៉ុប បាននិយាយថា មហាសមុទ្រពិភពលោក បានបង្កើតកំណត់ត្រាសីតុណ្ហភាព ក្នុងសប្តាហ៍នេះ ដោយបង្កើនការព្រួយបារម្ភ អំពីផលប៉ះពាល់ ដែលអាចកើតមានលើអាកាសធាតុ ជីវិតសត្វសមុទ្រ និងសហគមន៍ឆ្នេរ សមុទ្ររបស់ភពផែនដី យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA ។ យោងតាមទិន្នន័យអង្កេត អាកាសធាតុ របស់សហភាពអឺរ៉ុបបានឲ្យដឹងថា សីតុណ្ហភាពនៃផ្ទៃមហាសមុទ្រ...
រុស្ស៊ី៖ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា តុលាការនៃចៅក្រម Tagansky ក្នុងទីក្រុងមូស្គូបានសម្រេចចេញ ការផាកពិន័យរដ្ឋបាលដល់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple ជាលើកដំបូងសម្រាប់ការខកខាន ក្នុងការលុបព័ត៌មានត្រូវបានហាមឃាត់ នៅសហព័ន្ធរុស្ស៊ី យោងតាមការចេញផ្សាយ ពីគេហទំព័រ RT ។ យោងតាមសាលក្រមផ្តល់ ដោយចៅក្រម Timur Vakhrameev ក្រុមហ៊ុន...
ម៉ូស្គូ៖ អ្នកជំនាញរុស្ស៊ី បានប្រាប់កាសែតស៊ីនហួថា កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS រវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ខ្វះតម្លាភាព បង្កើនហានិភ័យ នៃការសាយភាយ និងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដល់របបមិនរីកសាយភាយ សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ កិច្ចព្រមព្រៀង AUKUS ប្រឆាំងនឹងស្មារតីនៃ NPT (សន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ) និងរបបមិនរីកសាយភាយអន្តរជាតិ...