បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាស នូវសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យពលរដ្ឋអាមេរិក ទាំងឡាយដែលកំពុងរស់នៅក្នុងប្រទេសបេឡារូស គួរតែចាកចេញភ្លាមៗព្រោះថា ប្រទេសជិតខាងរបស់បេឡារូស ចាប់ផ្តើមបិទព្រំដែនជាបន្តបន្ទាប់គ្នាក្នុងពេលចុងក្រោយនេះ។ យោងតាមការចេញផ្សាយរបស់ RT ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសលីទុយអានី កាលពីថ្ងៃទី១៨ខែសីហាបានប្រកាសបិទច្រកព្រំដែនចំនួនជាមួយនឹងបេឡារូស ហើយជឿជាក់ថា ជាបន្តបន្ទាប់ទាំងប្រទេសប៉ូឡូញ និងឡាតវៀ ក៏នឹងសម្រេចចិត្តធ្វើដូចគ្នានេះដែរ។ លើសពីនេះសេចក្តីប្រកាសដដែលក៏បានលើកទឹកចិត្តឲ្យពលរដ្ឋអាមេរិក ត្រូវតែធ្វើដំណើរតាមផ្លូវគោកផងនៅតាមច្រកផ្លូវដែលនៅសល់ហើយក៏ពីព្រោះថាប្រទេសប៉ូឡូញ បានប្រកាសបិទច្រកអាកាសរួចរាល់ហើយទាំងជាមួយនឹងរុស្សី និងអ៊ុយក្រែន ផង។...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយជាតិកាលពីថ្ងៃអង្គារម្សិលមិញនេះ បានរាយការណ៍ថា ឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ បានដាក់តាំងបង្ហាញនូវយន្តហោះគ្មានមនុស្សបើកទំនើបចុងក្រោយបង្អស់របស់ប្រទេស ដែលជាផលិតក្នុងស្រុកនិងត្រូវបានស្គាល់ឈ្មោះថា Mojaher-10 ។ យោងតាមការចេញផ្សាយរបស់ RT យន្តហោះ Mohajer-10 អាចហោះហើរបាននៅក្នុងប្រតិបត្តិការតាមអាកាសដល់ទៅ២៤ម៉ោងនិងក្នុងរយៈកំពស់៧គីឡូម៉ែត្រ និងមានទំងន់ផ្ទុកសរុបដល់ទៅ៣០០គីឡូក្រាមពោលគឺជាច្រើនជាង៣ដង នៃម៉ូដេលមុន Mohaer-6។ កន្លងមកវាក៏ធ្លាប់បានបង្ហាញខ្លួនសាកល្បងក្នុងការប្រើប្រាស់ប្រភេទមីស៊ីល និងឧបករណ៍ជាច្រើនដែលវាអាចផ្ទុកបានផងដែរដោយក្នុងនោះ យោងតាមវីដេអូចុងក្រោយបានបង្ហាញថា មីស៊ីលរហូតដល់៣គ្រាប់អាចដាក់នៅក្រោមស្លាបនីមួយៗរបស់វាបាន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បាននិយាយថា...
តូក្យូ៖ ក្រុមសកម្មជនប្រឆាំងនុយក្លេអ៊ែរ បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ ដើម្បីប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅចុងសប្តាហ៍នេះ។ មនុស្សប្រហែល ២៣០នាក់បានចូលរួមការតវ៉ានេះបើយោងតាមក្រុមយុទ្ធនាការប្រឆាំងនុយក្លេអ៊ែរ ដោយជំរុញឱ្យរដ្ឋាភិបាលជប៉ុន “ស្តាប់សំឡេងរបស់អ្នកនេសាទ” និងមិនឱ្យបញ្ចេញ “ទឹកកខ្វក់ចូលទៅក្នុងសមុទ្រ” បន្ទាប់ពីនាយករដ្ឋមន្រ្តីលោក គីស៊ីដា បានលើកឡើងថាការបញ្ចេញទឹកនឹងចាប់ផ្តើមនៅពេលព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ២ថ្ងៃខាងមុខនេះ។ លោក Masashi Tani នាយកសភាជប៉ុនប្រឆាំងនឹង A-...
បាងកក៖ គណបក្សភឿថៃ របស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងដឹកនាំសម្ព័ន្ធភាព ១១ គណបក្សក្នុងការដេញថ្លៃ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយថ្ងៃមុន ពេលការបោះឆ្នោតសភាថ្មីលើនាយករដ្ឋមន្ត្រី។ ប្រធានគណបក្សភឿថៃ លោក Cholnan Srikaew បានប្រាប់សារព័ត៌មានថា សម្ព័ន្ធភាពដែលមាន ៣១៤អាសនៈនៅក្នុងសភាតំណាងរាស្រ្ត ៥០០ បានទទួលការគាំទ្រពីគណបក្ស Bhumjaithai គណបក្ស Palang Pracharath...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា វត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី បាននាំឱ្យមាន “សកម្មភាពភេរវកម្មកាន់តែខ្លាំង” នៅក្នុងរដ្ឋអារ៉ាប់ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។ ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់គាត់ លោក Kanaani បានលើកឡើងថា ទាំងរដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់ និងស៊ីរី បានចង្អុលបង្ហាញម្តងហើយម្តងទៀតថា...
(ម៉ូស្គូ)៖ រដ្ឋាភិបាល នៃកោះកាណារីបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅលើកោះកាណារីដ៏ធំបំផុតរបស់ប្រទេសអេស្ប៉ាញ ឈ្មោះ Tenerife បានរីករាលដាលរហូតទៅដល់ផ្ទៃដីជាង ៣១,០០០ ហិចតាឯណោះយោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ រដ្ឋាភិបាលបាននិយាយថា តំបន់ដែលរងផលប៉ះពាល់ដោយអគ្គីភ័យនាពេលបច្ចុប្បន្ន គឺទំហំ ៣១,០០០ ហិចតាស្ថិតនៅក្នុង ១១ ក្រុងដែលប្រវែង ៩០ គីឡូម៉ែត្រ ។ រដ្ឋាភិបាលបានបន្ថែមថា...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា លោក Elon Musk បានប្រាប់មន្ត្រីមន្ទីរបញ្ចកោណ ក្នុងអំឡុងពេលខលទូរស័ព្ទ តាមអ៊ីនធើណេត មានមូលដ្ឋាន លើផ្កាយរណបដែល SpaceX ផ្គត់ផ្គង់ដល់យោធារបស់អ៊ុយក្រែន ដោយលោកបាននិយាយ ដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា Meta Platforms បានកំណត់ ដើម្បីដាក់ចេញកំណែបណ្តាញ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីដំបូង របស់ខ្លួន គឺThreads ដោយសង្ឃឹមថា នឹងទទួលបានប្រជាប្រិយភាពខ្លាំងជាង X ដែលជាអតីត Twitter ខណៈ ការកើនឡើងដំបូង នៃអ្នកប្រើប្រាស់បានធ្លាក់ចុះ ។...
រុស្ស៊ី ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ សាជីវកម្មអវកាសរដ្ឋរុស្ស៊ី ឈ្មោះថា Roscosmos បានឲ្យដឹងថា យានអវកាសនាំស្បៀង MS-22 Progress របស់ប្រទេសរុស្ស៊ី បានចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា (ISS) កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ ហើយបានពន្លិចខ្លួននៅក្នុងតំបន់ ដែលមិនអាចរុករកបាននៃមហាសមុទ្រប៉ាស៊ីហ្វិក...
អាមេរិក ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា James Woods បានទទួលវាជាមួយនាយកប្រតិបត្តិ Twitter លោក Elon Musk ជុំវិញការ ផ្លាស់ប្តូរសក្តានុពល លើវេទិកា រួមទាំងការដកសមត្ថភាព ក្នុងការ ទប់ស្កាត់គណនី ដែលការប្រកួតគ្នា បានបណ្តាល ឲ្យមហាសេដ្ឋីវាយតប់តារា...