អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ស្ទើរតែគ្រប់សម្ភារៈទាំងអស់អាចត្រូវបានប្រើដើម្បីបង្វែរថាមពល ក្នុងសំណើមខ្យល់ទៅជាអគ្គិសនី អ្នកវិទ្យាសាស្ត្រ បានរកឃើញសម្រាប់អាចនាំទៅរកការផលិត ថាមពលស្អាតជាបន្តបន្ទាប់ជាមួយនឹងការបំពុលតិចតួច។ ការស្រាវជ្រាវត្រូវបានចេញក្នុងកាសែត Advanced Materials បង្កើតលើការងារឆ្នាំ ២០២០ ដែលដំបូងបង្ហាញថា ថាមពលអាចត្រូវបានទាញចេញពីសំណើម ក្នុងខ្យល់ដោយប្រើសម្ភារៈប្រមូលផលពីបាក់តេរី។ ការសិក្សាថ្មីបង្ហាញថា សម្ភារៈស្ទើរតែទាំងអស់អាចប្រើប្រាស់បាន ដូចជាឈើ ឬស៊ីលីកុន ដរាបណាវាអាចត្រូវបានកម្ទេចទៅជាភាគល្អិតតូចៗ...
អាមេរិក ៖ នេះយោងតាមការ ចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា Google Chrome គឺជាកម្មវិធីរុករក ដែលចូលចិត្តជាយូរមកហើយ ក្នុងចំណោមអ្នកប្រើប្រាស់ជាច្រើនលើពិភពលោក ដោយសារកម្មវិធីមានភាពងាយស្រួល រុករកតាមប្រព័ន្ធអ៊ីនធើណេត ។ ដំណើរការរលូន និង ចំណុចប្រទាក់ពណ៌សស្អាត របស់វាហាក់ដូចជាគូសប្រអប់ទាំងអស់ ប៉ុន្តែអ្នកខ្លះប្រហែលជាយល់ថា វារិលបន្តិច ដូច្នេះវានឹងមិនមាន...
បរទេស៖យោងតាមការ ចេញផ្សាយ របស់កាសែត The WSJ កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង ទីបំផុតគឺបានទទួលភ្លើងខៀវ ពីសហរដ្ឋអាមេរិក ហើយក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ជាច្រើនរយពាន់គ្រាប់ ទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែល បានបន្តទៀតថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀង ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមដឹកជញ្ជូនអាវុធ ទាំងនោះតាមនាវាទៅកាន់សហរដ្ឋអាមេរិក ជាមុនដែលក្រោយមកនឹងបន្តដឹក បន្តទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែភាគីទាំងពីរមិនបានទទួលស្គាល់ព៍ត៌មាននេះ នៅឡើយដោយសារ...
តូក្យូ៖ កងទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតសមាជិកនាវិកជាច្រើននាក់ នៃនាវាផ្ទុកយន្តហោះ Ronald Reagan ដែលមានទីតាំងនៅទីក្រុង Yokosuka ក្បែរទីក្រុងតូក្យូ ជុំវិញការសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន។ មន្ត្រីកងទ័ពជើងទឹកម្នាក់បានឲ្យដឹងថា “យើងយករបាយការណ៍ទាំងអស់ នៃការប្រព្រឹត្តិខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ហើយកំពុងធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ជប៉ុន” ។ ការស៊ើបអង្កេតកំពុងស្ថិតក្នុងដំណាក់កាលដំបូង ហើយគេមិនទាន់ដឹងច្បាស់ថា តើថ្នាំប្រភេទណា ដែលត្រូវប្រើប្រាស់...
បរទេស៖ ជម្លោះក្នុងប្រទេសអ៊ុយក្រែន ជិតឈានចូលដល់ដំណាក់កាលដ៏តានតឹងថ្មីមួយ ខណៈដែលទាហានរបស់ទីក្រុងគៀវ ត្រៀមខ្លួនសម្រាប់ការវាយលុក ដែលបានរំពឹងទុក ដោយសារតែប្រទេសអ៊ុយក្រែន មួយរយៈចុងក្រោយនេះ ទទួលបានការផ្គត់ផ្គង់អាវុធថ្មីៗ ទំនើបៗ កាន់តែច្រើនពីសំណាក់សម្ព័ន្ធមិត្ដលោកខាងលិច។ ការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តជាប់រហូតរបស់អ៊ុយក្រែន បានផ្តល់លទ្ធផលយ៉ាងសំខាន់ខណៈដែលសមាជិកណាតូ បានបដិសេធជាបណ្តើរៗក្នុងការផ្គត់ផ្គង់អាវុធបច្ចេកវិទ្យាខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ ការប្រយុទ្ធគ្នាក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ទំនងជាមានការបង្ហូរឈាមកាន់តែខ្លាំង ព្រោះអ៊ុយក្រែន មានបំណងដណ្តើមយកទឹកដីដែលរុស្ស៊ី បានកាន់កាប់យកមកវិញក្នុងសប្តាហ៍បើកឆាក នៃការឈ្លានពានក្នុងឆ្នាំ២០២២។...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ី បានកំណត់ នឹងមានផែនការដាក់ ពង្រាយអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស្ស ដែលមេដឹកនាំ របស់ពួកគេបានថ្លែងដូច្នេះថា ក្បាលគ្រាប់បាននឹង កំពុងដំណើរ ការរួចហើយ នៅក្នុង ការដាក់...
ហាណូយ ៖ យោងតាមមន្ត្រីសុខាភិបាល បានឱ្យដឹងថា វៀតណាមស្ថិតក្នុងចំណោមប្រទេសចំនួន ១៥ ដែលមានចំនួនអ្នកជក់បារី ជាបុរសពេញវ័យច្រើនជាងគេលើពិភពលោក ភាគច្រើនដោយសារតែភាពងាយស្រួល នៃការប្រើប្រាស់បារី ដែលបង្កឡើងដោយពន្ធថ្នាំជក់ទាប និងការលេចឡើងនៃប្រភេទផ្សេងៗ នៃបារីអេឡិចត្រូនិច ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានព្រមានថា ប្រទេសចិន មានសមត្ថភាព អាចវាយប្រហារ តាមអ៊ីនធើរណេត នឹងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ រួមទាំងបំពង់បង្ហូរប្រេង និងឧស្ម័ន និងប្រព័ន្ធផ្លូវដែក បន្ទាប់ពីអ្នកស្រាវជ្រាវបានរកឃើញថាក្រុម...
តូក្យូ៖ ប្រភពស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន នឹងពង្រីកការប្រើប្រាស់លំហអាកាស សម្រាប់ការពារជាតិរបស់ខ្លួន និងធានាសុវត្ថិភាពនៃផ្កាយរណប ដែលប្រមូលផ្តុំស៊ើបការណ៍ ខណៈដែលប្រទេសចិន និងរុស្ស៊ី កំពុងប្រើប្រាស់លំហអាកាសកាន់តែខ្លាំងឡើង សម្រាប់គោលបំណងយោធា។ ដោយលើកឡើងពីសេចក្តីព្រាងឯកសារ ស្តីពីសន្តិសុខអវកាស ប្រភពបានឲ្យដឹងថា ប្រទេសជប៉ុន ក៏នឹងសហការជាមួយសហរដ្ឋអាមេរិក និងបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការបំផ្លាញគោលដៅនានាក្នុងទឹកដីសត្រូវ រួមទាំងមូលដ្ឋានមីស៊ីល ដែលត្រូវបានគេស្គាល់ថាជា “សមត្ថភាពប្រឆាំងការវាយប្រហារ” ។...
បរទេស៖ ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ក្រសួងការបរទេសបានផ្តល់ការយល់ព្រមរបស់ខ្លួនចំពោះការលក់ប្រព័ន្ធមីស៊ីលពីដីទៅអាកាសមួយផ្សេងទៀតដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងការបរទេសបានធ្វើការប្តេជ្ញាចិត្តក្នុងការអនុម័តការលក់យោធាបរទេសដែលអាចធ្វើទៅបានទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែន នៃប្រព័ន្ធមីស៊ីលបាញ់ពីលើផ្ទៃដីទៅលើអាកាស (NASAMS) និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ដែលត្រូវបានគេប៉ាន់ស្មានមានមានតម្លស ២៨៥ លានដុល្លារ” ។យោងតាមមន្ទីរបញ្ចកោណ ទីក្រុងគៀវបានស្នើសុំទិញប្រព័ន្ធ NASAMS មួយផ្សេងទៀត...