អាមេរិក៖ ISS ត្រូវបានបើកដំណើរ ការ កាលខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងគោលបំណងរបស់ស្ថានីយ៍ អវកាសអន្តរជាតិ ដើម្បីធ្វើការស្រាវជ្រាវក្នុងបរិយាកាស មីក្រូទំនាញ បម្រើជាកន្លែងសាកល្បងសម្រាប់ប្រព័ន្ធអវកាស និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាសកល ក្នុងការរុករកអវកាស ខណៈណាសា មានបំណងកម្ទេច ISS នៅដើមឆ្នាំ ២០៣០ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ នេះជាលើកដំបូងចាប់...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ទស្សនីយភាពឋានសួគ៌កំពុង រង់ចាំអ្នកមើលផ្ទៃមេឃ ខណៈក្រុមតារាវិទូ បានធ្វើការរកឃើញ ដ៏អស្ចារ្យនៃផ្កាយដុះកន្ទុយ ក្នុងមួយជីវិតមានតែម្តង ដោយមានលក្ខណៈស្រដៀង នឹងយានអវកាស Millennium Falcon ដ៏ល្បីល្បាញក្នុងរឿង “Star Wars” ។ ផ្កាយដុះកន្ទុយចម្លែកនេះ ត្រូវបានគេដាក់ឈ្មោះថា...
អាមេរិក៖ នេះបើយោងតាមសំឡេងផ្តាច់មុខដែលបានឮដោយ Reuters បានឲ្យដឹងថា ដំណឹងដ៏សោកស្តាយសម្រាប់អ្នកគាំទ្រមហាសេដ្ឋីទំាង២នាក់ចំពោះការប្រកួតនោះ វាហាក់បីដូចជាការប្រកួតក្នុងទ្រុងរវាង លោក Mark Zuckerberg និងលោក Elon Musk មិនកើតឡើងនោះទេ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN។ ការថតសំឡេងដែលផ្តល់ជូនទាំងស្រុងចំពោះការចេញផ្សាយ និងភាពភ្ញាក់ផ្អើលដ៏គួរឲ្យអស្ចារ្យលោក Zuckerberg បានប្រាប់បុគ្គលិក Meta នៅសាលប្រជុំរបស់ក្រុមហ៊ុនថា លោកមិនប្រាកដថាវានឹងមកជាមួយគ្នាទេ។...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី បានចាប់ផ្តើមឆេះរាលដាលដល់ភាគខាងជើង ហើយកាលពីថ្ងៃសុក្រ ខណៈដែលប្រទេសនេះ នៅតែស្ថិតក្នុងការទប់ទល់នឹងអាកាសធាតុដ៏អាក្រក់ ដែលបានបង្កើតបានកំណត់ត្រាថ្មី នៃករណីភ្លើងឆេះព្រៃនេះ ។ ភ្លើងឆេះព្រៃ ភាគច្រើនកើតឡើងនៅកោះភាគខាងត្បូង នៃក្រុង Sicily បានទទួលរងពីភ្លើងឆេះព្រៃរីករាលដាលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកាលពីថ្ងៃសុក្រ ភ្លើងឆេះដែលបានកើតឡើងស្រដៀងគ្នានេះដែរ ត្រូវបានគេរាយការណ៍មកថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់រុស្ស៊ី បានរារាំងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែន ដែលបានសំដៅមកលើទីតាំងនានានៅក្នុងតំបន់ម៉ូស្គូ ។ ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសារ Telegram ថា “នៅពេលព្រឹក កងកម្លាំងរបស់ប្រទេសរុស្ស៊ី បានរារាំងការប៉ុនប៉ងរបស់របបដឹកនាំក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារដោយភេរវករ នឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមកលើទីតាំងនានានៅក្នុងតំបន់ម៉ូស្គូ” ។ ក្រសួដដែលនេះបានឲ្យដឹងទៀតថា គ្មាននរណាម្នាក់រងរបួស...
បរទេស ៖ ធនាគារពិភពលោក បានប្រកាសផ្តល់ប្រាក់មូលនិធិថ្មី ចំនួនប្រមាណជា១,៥ពាន់លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីអាចពង្រឹងវិស័យ ផ្តល់កំចីឥណទាន នៅក្នុងប្រទេស។ យោងតាមការចេញផ្សាយ របស់ RTថវិការដែលរៃអង្គាស ទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ សំដៅឆ្ពោះ ទៅរកការស្តារសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខសង្គម សម្រាប់ប្រជាជនអ៊ុយក្រែនឡើងវិញ ហើយមូលនិធិនេះនឹងធ្វើឡើង តាមរយៈរាជរដ្ឋាភិបាលជប៉ុន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អ៊ុយក្រែន លោក...
ប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អាកាសយានដ្ឋានក្នុងទីក្រុងប៉ារីស ប្រឈមមុខនឹងបញ្ហាប្រឈមទ្វេរដងក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំក្រោយ ដោយស្ថិតក្រោមសម្ពាធដ៏ធំរួចទៅហើយ ពួកគេក៏នឹងក្លាយជាចំណាប់អារម្មណ៍ដំបូងដែលអ្នកទេសចរបរទេសជាច្រើនទទួលបានពីការប្រកួតនេះ។ អាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ប្រទេសបារាំង Charles de Gaulle (CDG) និង Orly តូចជាងនេះនឹងក្លាយជាច្រកសំខាន់ ២ ទៅកាន់កីឡាអូឡាំពិក ដែលបើកនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤...
គៀវ៖ លោក Andriy Pyshnyy ប្រធានធនាគារជាតិនៃប្រទេសអ៊ុយក្រែន (NBU) បានឲ្យដឹងថា អ៊ុយក្រែន នឹងត្រូវការយ៉ាងហោចណាស់ ៣៧ ពាន់លានដុល្លារអាមេរិក នៅក្នុងហិរញ្ញប្បទានខាងក្រៅនៅឆ្នាំក្រោយ ដោយសារតែការចំណាយខ្ពស់លើវិស័យការពារជាតិ។ លោក Pyshnyy ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់ធនាគារថា “ការគាំទ្រអន្តរជាតិ នឹងនៅតែមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុក្នុងប៉ុន្មានឆ្នាំខាងមុខនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់អ៊ុយក្រែន...
បរទេស៖បុរសជនជាតិ អាមេរិកកើតនៅរដ្ឋ Minnesotaលោក Brennen Mennell ដែលក៏ជាកីឡាករលេងហុកគី អាជីពរបស់អាមេរិកផងនោះ កាលពីថ្ងៃម្សិលមិញនេះ ត្រូវបានរុស្សីប្រកាសផ្តល់សញ្ជាតិ ជាផ្លូវការហើយដោយប្រធានាធិបតី រុស្សីលោក Vladimir Putin។ យោងតាមការចេញផ្សាយរបស់ RT កីឡាកររូបនេះគឺជាកីឡាករហុកគី អាជីពលេងឲ្យនៅលីគកំពូល រុស្សីឲ្យក្លឹប Dynamo Moscow hockey team...
បរទេស ៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានបើកការវាយប្រហារថ្មីមួយ តាមរយៈការវាយប្រហារ តាមអាកាសជាច្រើនលើក ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា របស់អ៊ុយក្រែន ដែលមានទាំងទីតាំងស្តុកអាវុធ ឃ្លាំងមូលដ្ឋាន ទ័ពអាកាស និងគោលដៅយោធាផ្សេងទៀត ។ យោងតាមការចេញ ផ្សាយរបស់ RT ការវាយប្រហារ លើកនេះ បានធ្វើឡើងក្នុងរយៈពេល២៤ម៉ោង ពេញដែលមានរួមទាំង ការវាយប្រហាររយៈចំងាយឆ្ងាយ និងវាយប្រហារចេញ...