កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Lee Soo Man និង HYBE Labels បានចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរភាគហ៊ុននៅថ្ងៃនេះ ដែលបណ្តាលឲ្យ HYBE ទិញភាគហ៊ុន ១៤.៨ភាគរយនៃភាគហ៊ុនរបស់ SM Entertainment ក្នុងតម្លៃ ៤២២.៨ ពាន់លានវ៉ុន...
ម៉ែលប៊ន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសអូស្ត្រាលី នឹងដកកាមេរ៉ាឃ្លាំមើលដែលផលិតដោយប្រទេសចិន ចេញពីកន្លែងការពារជាតិជុំវិញការភ័យខ្លាចសន្តិសុខជាតិ ។ ករណីនេះបានកើតឡើង បន្ទាប់ពីការធ្វើសវនកម្មបានរកឃើញបំណែកឧបករណ៍ឃ្លាំមើល ចំនួន៩០០ដែលបង្កើតឡើងដោយក្រុមហ៊ុន Hikvision និង Dahua នៅលើអចលនទ្រព្យរបស់រដ្ឋាភិបាល ។ គួររំលឹកថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរស្រដៀងគ្នាកាលពីឆ្នាំមុន...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានធ្វើការសាកល្បងដ៏សំខាន់មួយ លើប្រព័ន្ធរ៉ុក្កែតថ្មីដ៏ធំរបស់ខ្លួនគឺ Starship ។ វិស្វករបានបង្កើតអ្វីមួយដែលហៅថា “ភ្លើងឋិតិវន្ត” ក្នុងពេលដំណាលគ្នាបញ្ឆេះម៉ាស៊ីន៣១ ក្នុងចំណោម៣៣នៃម៉ាស៊ីននៅមូលដ្ឋាននៃផ្នែកខាងក្រោមរបស់រថយន្ត ។ សូមបញ្ជាក់ថា ការបាញ់សាកល្បងនេះមានរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ...
ចិន៖ នេះបើយោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency បានប្រាប់ឲ្យដឹងថា សមាជិកនាវិកបេសកកម្ម Shenzhou XV របស់ប្រទេសចិនទើបតែបានបញ្ចប់ការឈានជើងដើរលើលំហដំបូងរបស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃសុក្រថា មេបញ្ជាការបេសកកម្មឧត្តមសេនីយ Fei Junlong និងវរសេនីយ៍ឯក Zhang Lu បានបញ្ចប់ការដើរក្នុងលំហអាកាសរយៈពេល ៧ ម៉ោង ហើយបានត្រឡប់ទៅម៉ូឌុលវិទ្យាសាស្ត្រ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមជួយសង្គ្រោះបានបន្តទុកចោលនូវកិច្ចខិតខំ ប្រឹងប្រែងដើម្បីស្វែងរកអ្នកនៅរស់បន្ថែមទៀត ដែលជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលបានដួលរលំ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទោះបីជាក្តីសង្ឃឹមតិចតួចក្តី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំចំនួន២លើកបានវាយប្រហារទីក្រុងរបស់ប្រទេសតួកគី កាលពីថ្ងៃទី៤កន្លងមកនេះ ។ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏បំផ្លិចបំផ្លាញបានកើនឡើងដល់១៧.១៣៤នាក់នៅទីក្រុងរបស់តួកគី ដោយមានអ្នករងរបួសចំនួន៧១.៨០៦នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ ប្រទេសតួកគី ហៅកាត់ថា (AFAD) បានឲ្យដឹងដូច្នេះ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យក្បួនព្យុហយាត្រាយោធាដ៏ធំមួយដែលបង្ហាញពីចំនួនកំណត់ត្រានៃអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ (ICBM) ។ នេះបើយោងតាមសារព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងអ្វីដែលអ្នកវិភាគបានលើកឡើងថា អាចជា ICBM...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតែបន្តទប់ទល់នឹងការអំពាវនាវ ដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវយន្តហោះចម្បាំង ប៉ុន្តែរដ្ឋមន្ត្រីការបរទេសលោក Antony Blinken មិនបានឆ្លើយតបឡើយ ក្នុងការបដិសេធជំនួយបែបនេះ នៅពេលក្រោយ ឬយ៉ាងណានោះ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak មុននេះបានឲ្យដឹងថា ចក្រភពអង់គ្លេស នឹងបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន ឱ្ចេះប្រើប្រាស់យន្តហោះចម្បាំង លោកខាងលិច...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាប្រទេសលេខមួយក្នុងការឃ្លាំមើល និងឈ្លបយកការណ៍ ហើយបានជំរុញឱ្យប្រទេសនេះបញ្ឈប់ជាបន្ទាន់ ចំពោះការឈ្លបយកការណ៍ជុំវិញប្រទេសចិន។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹង ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសណាមីប៊ី ថ្មីៗនេះបានរកឃើញ នៅក្នុងដែនទឹករបស់ខ្លួន នូវទូកក្តោងរបស់សហរដ្ឋអាមេរិក ដែលប្រើដើម្បីប្រមូលទិន្នន័យនៅក្រោមទឹក ។ លោកស្រីក៏បានលើកឡើងផងដែរថា ទិន្នន័យចុងក្រោយបំផុត...
បរទេស៖ នាយកដ្ឋានសុខុមាលភាពសត្វ ដែលគ្រប់គ្រង ដោយរដ្ឋាភិបាល របស់ប្រទេសឥណ្ឌា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រារព្ធទិវានៃក្តីស្រឡាញ់ នៅឆ្នាំនេះមិនមែនជាការប្រារព្ធពិធីបុណ្យមនោសញ្ចេតនាទេ ប៉ុន្តែជា “ទិវាឱបគោ” ដើម្បីលើកកម្ពស់តម្លៃហិណ្ឌូកាន់តែប្រសើរឡើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមប្រឹក្សាសុខុមាលភាពសត្វ នៃប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃពុធថា “ការឱបគោនឹងនាំមកនូវភាពសម្បូរបែប នៃអារម្មណ៍និងបង្កើន...
បរទេស៖អតីតប្រធានាធិបតី អាមេរិកលោក Donald Trump ទីបំផុត បន្ទាប់ពីបានដកចេញ ពីបណ្តាញសង្គមធំៗ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ បានទទួលសិទ្ធក្នុងការត្រឡប់មក គ្រប់គ្រងវាវិញហើយ ។ ការដាក់ទោស ពីសំណាក់ក្រុមហ៊ុនបណ្តាញ សង្គមយក្សក្រោយរកឃើញថា លោកមានជាប់ពាក់ព័ន្ធ ទៅនឹងការលើកទឹកចិត្ត ឲ្យកើតមានចេញជាព្រឹត្តិការណ៍ US Capitol riot ដែលធ្វើឲ្យមានពលរដ្ឋអាមេរិក ស្លាប់និងរបួសច្រើននាក់...